Wednesday, November 20, 2024
Homeតារាខ្មែរឌុច លីដា ផ្អាកថតស្រាត

ឌុច លីដា ផ្អាកថតស្រាត

នៅឆ្នាំ២០១៩នេះ តារាសិចស៊ីឌុច លីដា មិនទាន់ឆក់បានតំណែងតួឯកធំក្នុងរឿងស្នេហាស្រើបស្រាលដូចមុន តាមរយៈការថតស្រាត ផ្អើលពេញផ្ទៃប្រទេសទៀតឡើយ។

ទស្សនិកជនមួយចំនួនសង្ស័យថា ឌុច លីដា អាចកាត់បន្ថយការថតឈុតក្តៅសាច់ តាំងពីនាងបង្ហាញមុខសង្សារជាប្រុសរូបសង្ហាម្នាក់ ដើម្បីបញ្ឈឺថៅកែស្រីលក់ពេជ្រ…។

ឌុច លីដា លេចមុខក្នុងភាពយន្តធំជាងគេកាលពីឆ្នាំ២០១៨ គឺរឿង “កូនពស់កេងកង” ដឹកនាំដោយលោកហ្វៃ សំអាង ហើយស្រីស្រអែមស្រស់រូបនេះ អះអាងថា ឈុតដែលធ្វើឱ្យនាងព្រឺព្រួចជាងគេនោះ គឺត្រង់នាងឈរនៅចំពោះមុខប្រុសរូបសង្ហា លោកអ៊េតវីន ដែលឈរស្រាតននលគក យកមែកឈើបាំងកាយា ដែលឈុតនេះធ្វើឱ្យលីដា ព្រឺរោម រហូតបះសក់ច្រូង។

ទោះជាលីដា ថា នាងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យអាជីពភាពយន្តរបស់នាង កាន់តែលេចធ្លោមែន តែការសម្តែងរឿងស្នេហាស្រើបស្រាល ធ្វើឱ្យប្រុសៗទាំងឡាយក្តៅខ្លួននោះ មិនត្រូវបានគាំទ្រដោយថៅកែស្រីម្នាក់ លក់ពេជ្រនៅម្តុំផ្សារធំថ្មី នោះឡើយ។

ជាញឹកញាប់ ថៅកែស្រីទ្រព្យស្តុកដែលតាមស្នេហាលីដា នោះ បានប្រតិកម្ម និងព្រមានជាញឹកញាប់ ទៅលីដា ដោយហួងហែងមិនចង់ឱ្យស្រីស្អាតរូបនេះ ថតស្រាតទៀតឡើយ ព្រោះថៅកែមិនចង់ឱ្យ ប្រុសៗទាំងឡាយ បានមើលរាងកាយដ៏ល្វត់ល្វន់របស់នាងឡើយ ។

ឌុច លីដា ល្បីឈ្មោះដោយសារការហ៊ានថតរឿងដែលមិនញញើតក្នុងការបណ្តោយឱ្យប្រុសៗឱបថើប ឬស្រាតឡើយ ដូចជារឿង “ស្បែកគង់”, “នារីវេទមន្ត” ជាដើម។ លីដា ធ្លាប់និយាយថា ការថតភាពយន្ត បើនៅតែប្រកាន់ខ្លាចប៉ះពាល់វប្បធម៌ខ្លាំងពេកនោះ គឺមិនអាចលេងកុនបានឡើយ តែយ៉ាងណា នាងមិនភ្លេច ប្រពៃណីខ្មែរទេ។

មហាជនបានយល់ថា សម្រាប់ឌុច លីដា នៅតែគ្រងតំណែងតារាសិចស៊ីក្នុងការថតរឿងស្រើបស្រាលនេះ ដដែល នៅរយៈពេលចុងក្រោយនេះ ព្រោះគ្មានតារាណាអាចផ្តួលនាងបានឡើយ។ ប៉ុន្តែលីដា ផ្ទាល់ខ្លួន ក៏ធ្លាប់បាក់ទឹកចិត្តដែរ នៅពេលដែលនាងទទួលការរិះគន់ម្តងៗ ទើបធ្វើឱ្យពេលនេះ នាងពិចារណាក្នុងការឈប់ថតសម្តែងរឿងស្រាតតទៅទៀត ព្រោះនាងថា អាចសម្តែងបានគ្រប់ប្រភេទតួទាំងអស់ ដោយមិនប្រកាន់ថា ទាល់តែតួឯក ឬតួតម្រូវឱ្យស្រាត ទើបបានថតទៅល្បីរហ័សនោះបានលេងទេ៕

RELATED ARTICLES