Friday, April 26, 2024
Homeព័ត៌មានជាតិអភិបាល​រាជ​ធានី​ភ្នំពេញ ស្នើ​បក្ស​ប្រឆាំង កុំ​បិទ​បាំង​កំហុស​លោក​កឹម សុខា

អភិបាល​រាជ​ធានី​ភ្នំពេញ ស្នើ​បក្ស​ប្រឆាំង កុំ​បិទ​បាំង​កំហុស​លោក​កឹម សុខា

ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានស្នើឱ្យគណបក្សសង្គ្រោះ- ជាតិ កុំបិទបាំង ការពារកំហុសនិង ទង្វើខុសច្បាប់ របស់បុគ្គល ពិសេសសុំកុំព្យាយាមយកមហាជន មកជួយការពារ បិទបាំងកំហុសផ្ទាល់ខ្លួនរបស់ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ- ជាតិ ឬក្រុមដែលបានប្រព្រឹត្តនូវទង្វើខុសច្បាប់។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែង ប្រាប់អ្នកសារព័ត៌មានបែបនេះ ក្រោយបញ្ចប់ បេសកកម្មចុះពិនិត្យភូមិសាស្ត្រ ដែលត្រូវអភិ- វឌ្ឍន៍នៅសងខាងផ្លូវរថភ្លើងចាស់ គិតចាប់ពី ចំណុចផ្លូវលេខ៧០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រហូតដល់ចំណុចគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៦។

លោកប៉ា សុជាតិវង្ស បានលើកឡើងថា  “វាជារឿងគណបក្ស ប៉ុន្តែគេពុំគប្បីយករូបភាព មហាជនទៅការពារបុគ្គលទេ អ៊ីចឹងយើងនៅ-តែអំពាវនាវចង់ឱ្យបុគ្គលលោកកឹម សុខា ត្រូវ តែមានការទទួលខុសត្រូវជាមួយច្បាប់ ហើយ ត្រូវខិតខំអនុវត្តច្បាប់ និងមិនត្រូវគិតថា ការ ប្រមូលកម្លាំងដើម្បីបង្កើតឱ្យមានចលនាប្រឆាំង ច្បាប់ ដែលបញ្ហានេះជាកំហុស ខ្ញុំគិតថា លោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ នឹង ពិចារណាបញ្ហានេះឡើងវិញ ព្រោះថា យើង ជាអ្នកនយោបាយ យើងជាតំណាងរាស្ត្រ ជា សមាជិករដ្ឋសភា យើងគួរតែយល់ គួរតែធ្វើគំរូ ដល់ប្រជាពលរដ្ឋ ដើម្បីជាអ្នកឈានមុខគេក្នុង ការអនុវត្តច្បាប់”។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ បន្ថែមថា អ្នកនយោបាយត្រូវតែគោរពច្បាប់  ដូចជាប្រជាពលរដ្ឋសាមញ្ញទូទៅដែរ ដើម្បីកុំឱ្យ ផ្ទុយនឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែល ប្រទេសប្រកាន់យកនិងអនុវត្ត។ ដូច្នេះបុគ្គល ឬក្រុមដែលប្រព្រឹត្តខុស គឺមានច្បាប់ជាអ្នក កាត់ទោស។

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” ប្រព្រឹត្តទៅនៅរាជ- ធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រម- ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី លោកមិនបានបង្ហាញខ្លួន តាមដីកាកោះរបស់ តុលាការ ឱ្យចូលបំភ្លឺ ក្នុងឋានៈជាសាក្សីក្នុង សំណុំរឿង “សញ្ចារកម្ម” ពាក់ព័ន្ធតំណាងរាស្ត្រ ២រូបនៃគណបក្សសង្គ្រោះជាតិ គឺលោកតុ វ៉ាន់ ចាន់ និងលោកពិន រតនា ជុំវិញបណ្តឹងរបស់ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន  ទម្លាយរឿងទំនាក់ទំនងផ្លូវភេទជាមួយលោក  កឹម សុខា។ ជាមួយនេះ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តំណាង អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឱ្យលោកកឹម សុខា ចូលខ្លួនក្នុងសវនា-ការជំនុំជម្រះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ជាកំហិត ដើម្បីឆ្លើយដោះសាក្នុង សវនាការ លើសំណុំរឿងចោទប្រកាន់ ពីបទ បដិសេធក្នុងការចូលខ្លួន ប៉ុន្តែមេធាវីការពារក្តី លោកកឹម សុខា បានអះអាងរួចហើយថា លោកកឹម សុខា នឹងមិនចូលខ្លួនក្នុងសវនការ នោះទេ ហើយជាមួយគ្នានេះគណបក្សសង្គ្រោះ- ជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល  នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដោយព្រមានថា នឹងប្រើសិទ្ធិសភារបស់លោក កឹម សុខា។

ដោយឡែកនៅថ្ងៃព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សប្រឆាំងនេះ គ្រោងធ្វើការ ហែញត្តិទៅដាក់តាមបណ្តាស្ថានទូតនៃប្រទេស ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ា- រីស។ ប៉ុន្តែសំណើសុំហែញត្តិនេះ ត្រូវបានរដ្ឋា-ភិបាលរាជធានីភ្នំពេញបដិសេធ ដោយសារ គណបក្សសង្គ្រោះជាតិមិនបានគោរព តាម លក្ខខណ្ឌ និងនីតិវិធីច្បាប់ ដែលតម្រូវឱ្យមាន ការស្នើសុំយ៉ាងតិច៣ថ្ងៃមុន នៃថ្ងៃធ្វើការ។ ជាមួយគ្នានេះអាជ្ញាធររាជ ធានី ព្រមានថា បើ បក្សប្រឆាំង នៅតែធ្វើសកម្មភាពហែញត្តិដោយ បំពានច្បាប់នោះ អាជ្ញាធរនឹងចាត់វិធានការ តាមច្បាប់ជាធរមាន៕

RELATED ARTICLES