ភ្នំពេញ ៖ ក្រុមស្រលាញ់បរិស្ថាន បាន មូលមតិគ្នារៀចំកម្មវិធីជិះកង់នាំយកកូនដើម គ្រញូង ចំនួន៥០ដើម ទៅដាំនៅតាមរបងដី បញ្ចុះសពលោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។
គោលបំណងនៃការរៀបចំកម្មវិធីនេះ ត្រូវបានក្រុមនិស្សិត និងយុវជនដែលត្រៀមខ្លួន ចូលរួមជិះកង់ទាំងនោះ អះអាងស្របគ្នាថា ដើម្បី ចង់ឱ្យទីកន្លែងបញ្ចុះសពលោកបណ្ឌិតកែម ឡី មានដើមឈើដ៏មានតម្លៃនៅជាមួយ ព្រោះ លោកបណ្ឌិតជាមនុស្សម្នាក់ដែលបានឱ្យតម្លៃ ខ្លាំងណាស់ទៅលើសម្បត្តិជាតិ សម្បត្តិធម្មជាតិ ជាពិសេស ព្រៃឈើ ដែលកំពុងជិតវិនាសហិន– ហោចអស់។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានលើកឡើងថា ក្នងនាមលោកជា អ្នកវិភាគវ័យក្មេង និងជាតំណាងយុវជន ធ្លាប់ ដើរតាមគំរួល្អរបស់លោកបណ្ឌិតកែម ឡី លោក យល់ថា ការដាំដើមដាំកូនឈើគ្រញូង នៅលើ ដីផ្នូរលោកបណ្ឌិតកែម ឡី ជាព្រឹត្តិការណ៍មួយ មានសារសំខាន់ ដើម្បីឧទ្ទសទៅដល់គំរូវីរភាព របស់លោកបណ្ឌិតដែលកាលនៅរស់ បានចូល រួមយ៉ាងសកម្មក្នុងការការពារបរិស្ថានព្រៃឈើ និងធនធានធម្មជាតិ។ ប៉ុន្តែលោកក៏ បារម្ភខ្លាច អាជ្ញាធរមូលដ្ឋានមានការរាំងជំទាស់ ដោយសារ តែមិនឱ្យតម្លៃនៃគោលបំណងនេះ។ ដូច្នេះលោក សំណូពរទៅដល់ភាគីដែលពាក់ព័ន្ធ គួរជួយ សម្រួលពីបញ្ហានេះ ជាពិសេសលើកទឹកចិត្ត យុវជនចូលសកម្មភាពការពារបរិស្ថាននេះឱ្យ បានច្រើន។
លោកមួង សូនី បញ្ជាក់ថា “សម្រាប់ខ្ញុំ ការដាំដើមគ្រញូង គឺជាការល្អមួយដែរ ដើម្បី រំលឹកដល់ស្នាដៃរបស់គាត់ ជាពិសេស រំលឹក ដល់ទឹកចិត្តគាត់ ដែលគាត់នៅរស់ គាត់បាន ប្រឹងប្រែងការពារព្រៃឈើ ធ្វើបទវិភាគ ធ្វើការ ស្រាវជ្រាវពីបញ្ហាព្រៃឈើ។ ប៉ុន្តែវាពិបាកដែរ នៅក្នុងរឿងនេះ ពីព្រោះនៅប្រទេសកម្ពុជា យើងៗដឹងថា កម្អែលកុម្មុយនិស្ត និងកម្អែល ផ្តាច់ការនៅតាមឃុំ នៅតាមបណ្តាខេត្តដាច់– ស្រយាលហ្នឹង វានៅមាននៅឡើយទេ សូម្បីតែ ប្រជាជនខ្លះនៅតំបន់អារ៉ែង ក៏ដូចជានៅកោះស្រឡៅជាដើម ឧទាហរណ៍ ចង់សម្អាតបរិស្ថាន ទាល់តែសុំច្បាប់ពីក្រសួងបរិស្ថានជាដើម។ ប៉ុន្តែ សម្រាប់ខ្ញុំផ្ទាល់ យើងមិនគួរណាធ្វើការបិទសិទ្ធ សេរីភាពក្នុងការដាំដើមឈើហ្នឹងទេ ព្រោះ ព្រៃឈើវាជិតអស់ទៅហើយ យើងគួរតែចាប់ ផ្តើមដាំឡើងវិញ ទៅតាមលទ្ធភាពដែលយើង អាចធ្វើទៅបាន។ អ៊ីចឹងក្រសួងពាក់ព័ន្ធ ក៏ដូច ជាយុវជន គួរតែចាប់អាម្មណ៍ឱ្យខ្លាំងលើរឿង ហ្នឹង។ ហើយមួយទៀត ចំពោះការបារម្ភពីបញ្ហា ហ្នឹង យើងគិតថា បារម្ភៗហើយ ប៉ុន្តែយើងត្រូវ តែជម្នះ បានអាចជោគជ័យ បើយើងអត់ជម្នះ ទេ វាអត់ជោគជ័យទេ។ ដូច្នេះជាចុងក្រោយ ខ្ញុំមានរឿង២ ដែលសំណូមពរទី១ ស្នើសុំទៅ ដល់ខាងភាគីពាក់ព័ន្ធទាំងអស់ យុវជនក៏ដោយ និស្សិតក៏ដោយ ក្រសួងក៏ដោយ យើងត្រូវតែ ធ្វើកិច្ចការលើសពីការដាំឈើហ្នឹង មិនមែនតែ ដាំដើមឈើទេ ព្រោះស្នាដៃរបស់គាត់ច្រើន ណាស់ អាចយកមកចងក្រងទុកសម្រាប់យុវជន ជំនាន់ក្រោយ។ រឿងទី២ ខ្ញុំគិតថា និស្សិត សាកលវិទ្យាល័យហ្នឹង ក៏គួរតែចាប់អារម្មណ៍ យកគំនិតគាត់មកសិក្សាដែរ មិនមែនតែរៀន តែមុខវិជ្ជាសព្វថ្ងៃ មិនទាន់មានលក្ខណៈគ្រប់– គ្រាន់ទេ ព្រោះនៅប្រទេសកម្ពុជា មានមុខវិជ្ជា រៀនច្រើនមែន តែនៅខ្វះមុខវិជ្ជា២ ពិបាករៀន ទី១នោះ រៀនធ្វើជាមនុស្សល្អ មានគុណធម៌ ហើយទី២ហ្នឹង រៀនមើលសង្គមបច្ចប្បន្ន។ អ៊ីចឹង អ្វីដែលលោកគ្រូកែម ឡី បន្សល់ទុកនោះ គឺ ការមើលសង្គមបច្ចុប្បន្ន ប្រឆាំងអំពើពុករលួយ ដំណោះស្រាយផ្សេងៗ ហើយនិងសកម្មភាព ផ្សេងៗនៅក្នុងសង្គមបច្ចុប្បន្ន។ អ៊ីចឹងជាអ្វីដែល និស្សិតហ្នឹងត្រូវរៀន បន្ថែមដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិរបស់យើង”។
ពាក់ពន្ធនឹងការរៀបចំកម្មវិធីរបស់ក្រុម ស្រលាង់បរិស្ថាននេះ មិនអាចទាក់ទងសុំយោបល់ ការឆ្លើយតបពីលោកស្រីប៊ូ រចនា ភរិយាលោក បណ្ឌិតកែម ឡី បានទេ ដោយសារលោកស្រី និងកូនៗ បានចេញទៅរស់នៅឯប្រទេសក្រៅ ទៅហើយ។
ប៉ុន្តែលោកកែម រិទ្ធីសិទ្ធិ ប្អូនប្រុសបង្កើត របស់លោកបណ្ឌិតកែម ឡី បានបញ្ជាក់ថា ក្នុង នាមតំណាងឱ្យក្រុមគ្រួសារលោកបណ្ឌិតកែម ឡី លោកបានអនុញ្ញាតឱ្យក្រុមយុវជនរៀបចំ កម្មវិធីនេះហើយ ព្រោះយល់ថា ការដាំដើមឈើ ជាការមានប្រយោជន៍ ហើយលោកក៏សង្ឃឹម ថា នឹងមានការសហការល្អពីអាជ្ញាធរ។
លោកកែម រិទ្ធីសិទ្ធិ មានប្រសាសន៍ថា “ខាងខ្ញុំអត់មានជំទាស់អីផង ពីព្រោះថាគាត់ មកដាំដើមឈើ ក្នុងនាមថា គាត់ជាអ្នកស្រលាញ់ លោកបណ្ឌិត ហើយចង់ឱ្យដីជុំវិញបរិវេណដែល បណ្ចុះសពគាត់ហ្នឹងឱ្យត្រជាក់ត្រជំ ហើយខ្ញុំយល់ តាមនេះ ខ្ញុំក៏អនុញ្ញាតទៅ។ ចំពោះខាងអាជ្ញាធរ យើងមិនទាន់បានជូនដំណឹង ប៉ុន្តែគ្រាន់ថា អា– ជ្ញាធរនៅទីតាំងនេះផ្ទាល់ វាអត់អីទេ យើងអាច ជូនដំណឹងឆាប់ក៏បាន ឬមួយកៀកក៏បាន។ ជា រួម ខ្ញុំថាល្អ វាអត់មានអីដែលត្រូវជំទាស់ ហើយ បើខាងណាគេជំទាស់ម៉េចៗ ក៏សុំឱ្យជួបក្រុម គ្រួសារមកដើម្បីរកហេតុផលល្អឬមិនល្អ“៕