មេ​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ​ចេញ​ពី​ផឹក​ស៊ី ​បើក​រថយន្ដបុកប្រជាការពារស្លាប់ម្នាក់

fgffdds
រថយន្ដបង្កហេតុរបស់លោកមេព្រៃឈើ និងជនរងគ្រោះ ស្លាប់បាត់បង់ជីវិត

ខេត្ដសៀមរាប៖ រថយន្ដឡិចស៊ីសដែលគេស្គាល់ថាជារបស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើខេត្តសៀមរាប បើកឡានបុកម៉ូតូប្រជាការពារម្នាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហើយព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចឃាត់បានវិញ កាលពីវេលាម៉ោង១០ ៤៥នាទី ថ្ងៃទី០៤ ខែ០៩ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកំណាត់ផ្លូវជាតិលេខ6A ត្រង់ចំណុច ភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង រវៀង ឡាននិងម៉ូតូ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឡានបង្កហេតុ បានបើកបរចេញពីកន្លែងផឹកស៊ីមួយកន្លែងក្នុងក្រុងសៀមរាប ទាំងស្ថានភាពស្រវឹងរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើត ដល់កន្លែងកើតហេតុ ស្រាប់តែបានបុកជាមួយម៉ូតូប្រជាការពារភូមិ ដែលកំពុងឆ្លងផ្នល់ពីត្បូងទៅលិច អូសប្រហែល៥០ម៉ែត្រស្លាប់ភ្លាមៗ ។

fvdsfdf
លោក យ៉ាន់ សុវ៉ាត់ នាយព្រៃឈើ ស្រុកស្វាយលើស្រវឹងបុកគេស្លាប់

ប្រភពដដែលបន្ដថា អ្នកបើកបររថយន្តម៉ាកលុចស៊ិស330ពណ៌ស ស្លាកលេខ ភ្នំពេញ 2AJ 7009 ឈ្មោះ យ៉ាន់ សុវ៉ាត់ ភេទប្រុស អាយុ49ឆ្នាំ រស់នៅភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ណសែនសុខ រាជធានីភ្នំពេញ មានតួនាទីជានាយរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើខេត្តសៀមរាប ។ ចំណែកអ្នកបើបរម៉ូតូ ម៉ាកវ៉េវ សេរី2001 C110 ពណ៌ខ្មៅ ស្លាក់លេខសៀមរាប 1U 4092 ឈ្មោះ ឆួត ចាន់រក្សស្មី ភេទប្រុស អាយុ50ឆ្នាំ ជាប្រជាការពារភូមិរស់នៅភូមិ ជ្រៃ ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្ដបង្ក បានព្យាយាមបើកគេចខ្លួន ជិះ១០គីឡូម៉ែត្រ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួច តែគេចមិនរួច ព្រោះរថយន្ដខូចខាតធ្ងន់ធ្ងរពេក ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន យកទៅកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ។

dfdffdds
ម៉ូតូជនរងគ្រោះ ជិះល្បាតក្នុងមូលដ្ឋានពេលយប់

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង រួចអូសយកឡាននិងម៉ូតូ មករក្សាទុកនៅអធិការស្រុកប្រាសាទបាគង រង់ចាំដោះស្រាយបន្ដ ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។

រហូតមកដល់ព្រឹកនេះ លោកនាយរដ្ឋបាលព្រៃឈើរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដសៀមរាបហើយ នឹងមានព័ត៌មានលេចឮថា កំពុងមានការរត់ការដោះលែងជនបង្កហេតុ និងរំលត់បណ្ដឹងអាជ្ញា ដើម្បីគេចវេចពីការប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ៕

ចាន់ សុភាព