Tuesday, September 17, 2024
Homeព្រឹត្តិការណ៍សង្គមសង្ស័យទុស្សេចរន្តភ្លើងឆាបឆេះរោងចក្រទឹកផ្លែឈើ Yeo's ក្នុងតំបន់សេដ្ឋកិច្ច

សង្ស័យទុស្សេចរន្តភ្លើងឆាបឆេះរោងចក្រទឹកផ្លែឈើ Yeo’s ក្នុងតំបន់សេដ្ឋកិច្ច

ភ្នំពេញ៖ រោងចក្រកំពុងសាងសង់មួយកន្លែងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រង់ចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ សង្ស័យឆ្លងចរន្តអគ្គីសនី ទើបឆាបឆេះរាលដាល សន្ធោសន្ធៅ កាលពីវេលាម៉ោង១២និង២៥នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ។

xfcfdsd

រោងចក្រខាងលើជារោងចក្រផលិតភេស្ចជៈ ទឹកផ្លែឈើYeo’s  ដែលកំពុងសាងសង់នៅឡើយ មិនទាន់មានកម្មករចូលបម្រើការងារក្រៅពីកម្មករសំណង់ អាគាទំហំ ទទឹង៥០ម៉ែត្រ បណ្តោយ២៥០ម៉ែត្រ ខាងក្នុងដាក់ស្តុកទៅដោយ គឿរ៌ងជ័រ ស្នោការពារកម្តៅថ្ងៃ និងម៉ូទ័រ ម៉ាស៊ីន ប្រើសម្រាប់ផលិត ។ តាមប្រភពនៅកន្លែងកើតហេតុ ខណៈដែលកម្មករសម្រាកការងារ សង្ស័យ ទុស្សេចរន្តភ្លើង ទើបឆាបឆេះ គ្រឿង សម្ភារៈជ័រ ស្នោ ត៉ាងសនុធោសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងអង្គភាពកងពលតូចលេខ៧០ ចំនួន៨គ្រឿង រថយន្តរបស់ស្នងការក្រុងចំនួន៤គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យចំនួន២គ្រឿង អន្តោគមន៍ បាញ់ទឹកពន្លត់ភ្កើង ។

sfdsfdss

រថយន្តពន្លត់អគ្គ្គិភ័យបាញ់ទឹកពន្កត់អស់រយៈពេល១ម៉ោងទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១ន៨ង២៥នាទីរសៀលថ្ងៃដដែល ប្រើប្រាស់ទឹកអស់១១រថយន្ត ។ សម្ភារៈខូចខាតអស់មួយចំនួនធំ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

dfdsdf

គួរបញ្ជាក់ថា ក្នុងប្រតិបត្កិការខាងលើនេះ នារីម្នាក់ដែលជាសមាជិកក្រុម៧១១ នៃកងពលតូចលេខ៧០ បានដួលសន្លប់ឈឹង នៅពេលកំពុងចូលរួមពន្លត់អគ្គិភ័យដ៏កំណាច ដែលបានឆាបឆេះរោងចក្រផលិតទឹកផ្លែឈើ យ៉ូស ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

dsdfgds

នារីរងគ្រោះ ដោយសារតែទទួលរងកម្ដៅខ្លាំងពេកពេលបាញ់នោះ ក៏ដួលសន្លប់តែម្តង ហើយត្រូវបានក្រុមការងារជួយសង្គ្រោះភ្លាមៗផងដែរ ៕

RELATED ARTICLES