Tuesday, September 17, 2024
Homeព័ត៌មានជាតិយុវជន​ខូច​ចិត្ត​ស្រី​មិន​ស្រលាញ់ ផឹក​ស្រវឹង ចងក​ស្លាប់

យុវជន​ខូច​ចិត្ត​ស្រី​មិន​ស្រលាញ់ ផឹក​ស្រវឹង ចងក​ស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានតាមស្រលាញ់ នារីម្នាក់ជាយូរមកហើយ តែនាងមិនព្រមស្រ- លាញ់ ទើបធ្វើឱ្យយុវជននេះខូចចិត្ត ចេះតែ ផឹកស្រាស្រវឹង រហូតស្ទើរវង្វេងស្មារតីទៅហើយ។ ទីបំផុត ក្រោយពីផឹកស្រវឹង នឹកឃើញរឿងស្រី មិនព្រមស្រលាញ់ ក៏សម្រេចចិត្តចងកសម្លាប់ ខ្លួនលើដើមដូង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយ សាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិដំណាក់  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនគំនិតខ្លីដែលខូចចិត្តរឿងស្រីមិន ស្រលាញ់ ចងកធ្វើអត្តឃាតនោះ មានឈ្មោះ ហម មករា ហៅគួយ អាយុ២២ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅក្នុងភូមិកើតហេតុ ខាងលើ។

IMG_5216

តាមសម្តីយុវជនម្នាក់ឈ្មោះជា សុភ័ក្រ ហៅតោ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ក្នុងភូមិកើតហេតុខាងលើ និងត្រូវជាមិត្តភក្តិ  របស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន អង្គុយផឹកស្រាជាមួយមិត្តភក្តិម្នាក់ ឈ្មោះឡាច សំភព ហៅកណ្តៀរ នៅក្រោយផ្ទះបាយរបស់ គេ។ លុះក្រោយមក គេឃើញជនរងគ្រោះ ឈ្មោះហម មករា បានដើរកាន់ដបស្រា ហើយ និយាយតែម្នាក់ឯង ពេលមកដល់ក្បែរ រូបគេ  ក៏សួរថា “ឯងឆ្កួតទេអី បានជាដើរនិយាយតែ ម្នាក់ឯងបែបនេះ?” ពេលនោះជនរងគ្រោះ បានឆ្លើយតបវិញថា “ឯងយល់អត់! បើឯងមិន យល់ ទុកឱ្យអញជាអ្នកយល់បានហើយ!” បន្ទាប់ មក ជនរងគ្រោះក៏ដើរចេញទៅបាត់ទៅ។

ប្រភពដដែលបន្តថា ក្រោយមក រូបគេ  បានដើរទៅផឹកស្រាជាមួយមិត្តភក្តិក្នុងភូមិម្នាក់ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ទើប ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញយុវជន ឈ្មោះឡាច សំភព ហៅកណ្តៀរ អង្គុយផឹកស្រា តែម្នាក់ឯង ទើបរូបគេសួរថា មានឃើញជន- រងគ្រោះឬអត់? តែគេប្រាប់ថា មិនឃើញទេ រួចក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញជនរង- គ្រោះចងកស្លាប់នៅលើដើមដូងក្នុងដីឡូត៍មួយ- កន្លែងជាប់នឹងសាលាបឋមសិក្សាសាមគ្គី ទើប ពួកគេភ័យស្លន់ស្លោ នាំគ្នារត់ទៅប្រាប់សន្តិសុខ សាលា ឱ្យប្រាប់សាច់ញាតិជនរងគ្រោះមកមើល ដល់ទីតាំងកើតហេតុ។

តាមសម្តីបុរសឈ្មោះចន្ទ ភារ៉ា ត្រូវជា បងប្រុសរបស់ជនរងគ្រោះ បានឱ្យដឹងថា ប្អូន- ប្រុសនេះ (ជនរងគ្រោះ) ឱ្យតែពេលផឹកស្រា ស្រវឹង តែងមានស្មារតីមិនល្អ រវើរវាយ រហូត ដល់ស្វាង ទើបគេប្រែជាមានស្មារតីល្អដូចដើម វិញ។ កន្លងមកជនរងគ្រោះធ្លាប់បានស្រលាញ់ នារីម្នាក់ តែនាងមិនស្រលាញ់គេវិញ ទើបធ្វើ ឱ្យគេខូចចិត្តរហូតដល់សព្វថ្ងៃ ហើយឱ្យតែផឹក ស្រាស្រវឹង គេតែងនឹកឃើញរឿងស្រីមិនស្រលាញ់ រួចក៏ប៉ុនប៉ងសម្លាប់ខ្លួន តែសាច់ញាតិ មិត្តភក្តិ ប្រទះឃើញតែងជួយសង្គ្រោះទាន់ពេលរហូត។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹក ស្រាស្រវឹងម្តងទៀត រួចក៏នឹកឃើញរឿងស្នេហ៍ ខកបំណងនោះ ក៏រត់ទៅចងកស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមនិងសមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន  ដោយ ជនរងគ្រោះបានឡើងទៅលើដំបូលបន្ទប់ទឹក សាលាបឋមសិក្សាសាមគ្គី រួចក៏ឈោងទាញយក វល្លិត្រដិតចំនួន៤សរសៃ មករុំជាប់នឹងក រួចចង ភ្ជាប់នឹងដើមដូង ទើបទម្លាក់ខ្លួនចុះ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់តែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ សោល វណ្ណៈ

RELATED ARTICLES