Friday, April 19, 2024
Homeព័ត៌មានជាតិបុរសម្នាក់ចុះឆក់ត្រីនៅក្នុងទឹកភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

បុរសម្នាក់ចុះឆក់ត្រីនៅក្នុងទឹកភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

ខេត្ដកណ្ដាលៈ បុរសម្នាក់ចុះឆក់ត្រីនៅក្នុងទឹកបឹងភ្លាត់ស្នៀតបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ខណៈដែលពុំមាននរណាដឹងជួយសង្រ្គោះទាន់ពេលវេលា ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងតានុល ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

dffdsdsd
អ្នកនេសាទដូចគ្នា ចង្អុលប្រាប់ទីតាំងកើតហេតុ

ប៉ូលិសស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ អុន ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

ប៉ូលិសបន្ដថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះនិងឈ្មោះ អុន តូច (ត្រូវជាបងបង្កើត) ព្រមទាំងអ្នកភូមិ៥នាក់ទៀតបាននាំគ្នាយកឧបករណ៍ឆក់ត្រីជិះទូកសំដៅទៅបឹងតានុល ។ ពេលទៅដល់ជនរងគ្រោះបាននៅចាំទូករីឯបងប្រុសនិងអ្នកភូមិ៥នាក់ទៀត នាំគ្នាចុះពីទូកដើរឆក់ត្រី ខណៈពេលកំពុងនៅម្នាក់ឯងជនរងគ្រោះបានយកឧបករណ៏ឆក់ត្រីនៅលើទូកចុះទៅឆក់ត្រីនៅក្នុងទឹក ដោយសារតែខ្វះបច្ចេកទេស បណ្ដាលឲ្យឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់នៅក្នុងទឹក ។

dfdsddss

មួយសន្ទុះក្រោយមកទើបបងប្រុសនិងអ្នកភូមិមកឃើញបានត្រឹមតែស្រង់សាកសពជនរងគ្រោះដាក់លើទូកយកទៅលំនៅដ្ឋានវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES