Thursday, March 28, 2024
Homeសន្ដិសុខសង្គមញៀនថ្នាំបណ្តេញឪពុកម្តាយចេញពីផ្ទះ រួចដុតផ្ទះចោល

ញៀនថ្នាំបណ្តេញឪពុកម្តាយចេញពីផ្ទះ រួចដុតផ្ទះចោល

ភ្នំពេញ៖ បុរសម្នាក់ញៀនថ្នាំបានបណ្តេញឪពុកម្តាយចេញពីផ្ទះអស់ប្រមូលខោអាវនិងពូក ដុតចោលរួចចាក់សោផ្ទះទុកចោល សំណាងល្អត្រូវបានអ្នកជិតខាងដឹងទាន់កាត់សោផ្ទះ ចូលទៅពន្លត់ទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ច កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា នៅផ្ទះលេខ៤ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

dfdsffd

តាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ថា កូនម្ចាស់ផ្ទះម្នាក់មានឈ្មោះ សូ សំណាង ហៅ អាខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤ ផ្លូវ៦០៨ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាមនុស្សញៀនថ្នាំ បានរករឿងដេញម្តាយឪពុកចេញពីផ្ទះអស់ហើយ និងធ្លាប់ហៅមិត្តភក្កិមកប្រើប្រាស់គ្រឿងញៀនបង្កការរំខានដល់អ្នកជិតខាងព្រមទាំងធ្លាប់ដុតផ្ទះពីរទៅបីដងមកហើយ តែត្រូវគេឃើញទាន់ពេលវេលា ។

gfdfdds

នៅថ្ងៃកើតហេតុនេះមិនដឹងថាបុរសដែលញៀនថ្នាំនោះខឹងរឿងអីទេបានប្រមូលខោ ពូក ខ្នើយ ដុតនៅក្នុងផ្ទះរួចហើយបានចាក់សោផ្ទះពីខាងក្រៅចេញទៅបាត់ តែមុននឹងជនបង្ក រូបនោះចាកចេញទៅបានស្រែកថា គេដុតផ្ទះហើយ ធ្វើឲ្យអ្នកជិតខាងឃើញផ្សែងហុយចេញពីក្នុងផ្ទះក៏បាននាំគ្នាកាត់សោផ្ទះចូលទៅប្រមូលខោអាវ ពូក ខ្នើយ យកបោះចេញមក ខាងក្រៅយកបំពង់ពន្លត់អគ្គីភ័យនិងបាញ់ទឹកបានពន្លត់ភ្លាមៗ ។

fddfdsds

អគ្គីភ័យខាងលើនេះនគរបាលប៉ុស្តិ៍បឹងកក់២បានដុតដៃដុតជើងជួយអន្តរាគមន៍សហការ ជាមួយប្រជាពលរដ្ឋខ្លាចឆាបឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង ។ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងបានទៅអន្តរាគមន៍ តែមិនបានបាញ់ទឹកពន្លត់ទេ ដោយសារតែប្រជាពលរដ្ឋបានពន្លត់រលត់អស់ទៅហើយ ៕

RELATED ARTICLES