ខេត្ដកណ្តាលៈ ប្រទះម្នាក់បានប្រទះឃើញឪពុករបស់ខ្លួនស្លាប់ដោយមានខ្សែភ្លើងរឹត.កជាប់នៅលើធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ច កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ករណីនេះត្រូវបានសមត្ថកិច្ចប៉ូលិសបច្ចេកទេស និង វិទ្យាសាស្ត្រស្រុកខ្សាច់កណ្តាលអះអាងថា ជនរងគ្រោះស្លាប់ឲ្យសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន មិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ ។ ជនរងគ្រោះបានប្រើប្រាស់កៅអីជ័រឡើងចងខ្សែភ្លើង ពណ៌ស ជាប់នៅលើធ្នឹមផ្ទះ រួចចង.កធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តង ។
ប៉ូលិសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ណេង ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានប្រពន្ធឈ្មោះ ហ៊ឹម ណុន អាយុ៦៥ឆ្នាំ មានកូន៥នាក់(ប្រុស៤-ស្រី១) បច្ចុប្បន្នរស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ។
ប៉ូលិសបន្តថា ជនរងគ្រោះជាមនុស្សមានជម្ងឺប្រចាំកាយ(ជម្ងឺលើសឈាម) ។ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរឡើងទៅលើផ្ទះ ដើម្បីថ្វាយបង្គំព្រះដូចសព្វមួយដង រីឯស្ត្រីជាប្រពន្ធនិងកូននៅរៀបចំដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយខាងក្រោមផ្ទះ ។ បន្ទាប់ពីធ្វើម្ហូបអាហារឆ្អិនមិនឃើញជនរងគ្រោះចុះមកហូប ក៏ររបស់ជនរងគ្រោះបានដើរឡើងទៅលើផ្ទះក្នុងគោលបំណងហៅឪពុកឲ្យចុះមកពិសារបាយ ខណៈឡើងទៅដល់ទ្វារផ្ទះជាប់គន្លឹះពីក្នុងក៏ពឹងឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ឡើងទៅតាមចន្លោះក្តារចូលទៅបើកទ្វារផ្ទះ គ្រានោះក៏ប្រទះឃើញជនរងគ្រោះជាឪពុកចង.កស្លាប់នៅលើធ្នឹមផ្ទះបាត់ទៅហើយ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សិលា