Tuesday, September 17, 2024
Homeព័ត៌មានជាតិធំក្លិនស្អុយទ្រាំលែងបានផ្អើលទៅមើល ទើបប្រទះឃើញមនុស្សដេកស្លាប់

ធំក្លិនស្អុយទ្រាំលែងបានផ្អើលទៅមើល ទើបប្រទះឃើញមនុស្សដេកស្លាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលងឿងឆ្ងល់បន្ទាប់មានភាយក្លិនស្អុយអាសោជ រហូតទ្រាំលែងបានចេញពីផ្ទះល្វែងមួយ នាំគ្នាផ្អើលទៅរកមើលទើបប្រទះឃើញសាកសពបុរសជាជនពិការម្នាក់ ដេកស្លាប់ក្នុងបន្ទប់ទឹក ទើបបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះល្វែងបុរីសន្តិភាព២ ភូម៨តំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
fsddfsasd
សាកសពខាងលើត្រូវបានស្គាល់ឈ្មោះ ចយ មឿនភេទប្រុស អាយុ៦៣ឆ្នាំ ជាជនពិការ អតីតមន្ត្រីយោធាកងពលលេខ៣១៧ តាកែនកោះស្លា ហើយមានជម្ងឺប្រចាំកាយ ស្នាក់នៅចាំផ្ទះឲ្យគេ ផ្ទះលេខ២០០ ផ្លូវបេតុង  បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនីភូមិពត់ស  ឃុំពត់ស ស្រុកបាទីខេត្តតាកែវ មានប្រពន្ធឈ្មោះ ភរិយា ចាន់  សំបូរ អាយុ៤៧ឆ្នាំ មុខជាគ្រូពេទ្យ នៅព្រះកេតុមាលា ស្នាក់នៅមន្ទីរពេទ្យ ។
តាមប្រភពពីក្រុមគ្រួសារ បាបឲ្យដឹងថា ជនរងគ្រោះ ដេកស្នាក់នៅម្នាក់ឯងចាំផ្ទះឲ្យគេ ចំណែកប្រពន្ធ ស្នាក់នៅមន្ទីរពេទ្យ ក្នុង១សប្តាហ៍ទើបប្រពន្ធមកលេង ម្តងឬ២ដង ។ ប្រភពបន្តទៀតថា ៣ថ្ងៃហើយ ដែលប្រពន្ធមិនបានមកផ្ទះ ជនរងគ្រោះស្នាក់នៅផ្ទះម្នាក់ឯង ។ តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា ២ថ្ងៃហើយ មិនឃើញជនរងគ្រោះ ហើយផ្ទះចាក់សោពីក្រៅ លុះរហូតមកដល់ព្រឹកថ្ងៃទី០៥ នេះ មានធំក្លិនស្អុយចេញពីផ្ទះជនរងគ្រោះ ទ្រាំលែងបាន នាំគ្នារកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ទឹក ។
dfdsfad
ក្រោយពីភ្នាក់ផ្អើលជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ទឹក ហើយរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យផ្ទាល់ ។
សាកសពក្រោយពីនគរបាលជំនាញពិនិត្យរួច ឃើញថា ស្លាប់ដោយខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
RELATED ARTICLES