Thursday, March 28, 2024
Homeតារាខ្មែរឌុច សុភា ខ្លាចប្រពន្ធដើមប្រចណ្ឌ

ឌុច សុភា ខ្លាចប្រពន្ធដើមប្រចណ្ឌ

ឌុច សុភា ដែលលឹបលៗក្នុងអាជីពសិល្បៈ យូរៗលេចមុខនៅ MV ផលិតកម្ម M ម្តងនោះ នៅឆ្នាំ២០១៦នេះ បានបាត់មុខទាំងស្រុង ពីចង្កោមអ្នកសិល្បៈតែម្តង ហើយគេច្រើនឃើញនាងជិះឡានទំនើប Range Rover ដឹកកូនប្រុសខេនខេន ដើរលេងផ្ទះបងស្រីនាងក្បែរមន្ទីរពេទ្យលោកសង្ឃ។ ការដែលសម្រេចចិត្តបោះបង់អាជីពចាស់ចោលនេះ ដោយសារតែសោភា មានអ្វីៗគ្រប់យ៉ាងនៅក្នុងកណ្តាប់ដៃទៅហើយ ដូចជា លុយ, ឡាន, វីឡា ដែលគេសង្ស័យថា ជាជំនួយពីគូស្នេហ៍កំបាំងមុខ លោកផ្កាយ២ ហើយថ្វីត្បិតតែលេចឮថា មានភាពរកាំរកូសជាច្រើនលើកមកហើយក្តី តែបុរសដែលមានអំណាចខ្លាំងនោះ មិនព្រមបែកពីអ្នកមេម៉ាយដែលមានរូបសម្រស់ ឡូយជាងក្រមុំនោះឡើយ។

Duch-Sophea2
ឌុច សុភា និងកូនប្រុស

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ថ្មីៗនេះ តារាចម្រៀងសាន ផានិត ដែលជាសង្សារចាស់ ឌុច សុភា នោះ បានព្យាយាមស្កាត់ស្វែងរកឌុច សុភា ហើយចង់ជួបយ៉ាងអន្ទះសា ដើម្បីឱ្យនាងថតបទ “ជាប់រវល់” រំលឹកអនុស្សារីយ៍ចាស់ និងជួយឱ្យសុភា ល្បីឡើងវិញ តែជាលទ្ធផលសាន ផានិត បានដេកខកចិត្តជាខ្លាំង ព្រោះមិនត្រឹមតែលែងបានសម្តែង ឱបថើបអ្នកមេម៉ាយរូបនេះទេ សូម្បីតែទូរស័ព្ទនាងមិនព្រមលើក ហើយមុខម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” រូបនេះ នាងលែងចង់ជួបទៀតហើយ ដែលបញ្ជាក់ថា នាងគ្មានត្រូវការជំនួយពីសាន ផានិត ដូចមុនទៀតឡើយ។

Duch-Sophea1
មិនមែនតែសាន ផានិត ម្នាក់ទេ ដែលបរាជ័យក្នុងការហៅឌុច សុភា ឱ្យថតសម្តែងខារ៉ាអូខេឡើងវិញនោះ ផលិតកម្មមួយចំនួនទៀតក៏ទាក់ទងសុភា មិនបានដែរ រួមទាំងផលិតកម្មហង្សមាស ព្រោះអ្នកមេម៉ាយដ៏ស្រស់សោភារូបនេះ មិនចាប់អារម្មណ៍ប្រាក់ល្អិតពីសិល្បៈទៀតឡើយ ហើយអ្នកដែលពាំងផ្លូវសុភា មិនឱ្យឈរនៅពីមុខកាមេរ៉ាទៀតនោះ គឺគូស្នេហ៍កំបាំងមុខរបស់នាងដែលគេល្បីថា ជាលោកធំផ្កាយ២នោះ។
ប្រភពបានឱ្យដឹងថា ម្ចាស់ចិត្តឌុច សុភា មិនចង់ឱ្យនាងថតសម្តែងសិល្បៈអីទៀតឡើយ ព្រោះខ្លាចមានតួប្រុសៗបន្លំឱបថើប ពិសេសបំផុតគឺថតជាមួយ សាន ផានិត គឺមិនឱ្យលេងជាដាច់ខាត ព្រោះខ្លាចតារាចម្រៀងក្បាលត្រងោលរូបនេះ ឆក់ស្រីស្អាតរូបនេះ ទៅវិញបាត់ ទើបគ្រាន់តែឮថា សាន ផនិត ទាក់ទងឌុច សុភា ឱ្យថតរំលឹកអនុស្សារីយ៍ស្នេហ៍ចាស់ឡើងវិញ លោកផ្កាយ២នោះ ក្តៅក្រហាយ ហើយឆេះដុំជាខ្លាំងតែម្តង។
ឌុច សុភា ដែលលែងលះប្តីមន្ត្រីប៉ូលិសច្រកព្រំដែនបាវិត លោកពៅ សីហា នោះ ក្លាយជាអ្នកមេម៉ាយ ដែលមានប្រុសៗសម្បូរទ្រព្យស្តុកតាម ប្រជែងគ្នាស្នេហ៍អ្នកមេម៉ាយកូន១ក្តៅស្រួយរូបនេះ តែសោភា បានបែកធ្លាយរឿងលោកផ្កាយ២តាមស្អិត ព្រោះតែថ្ងៃសម្ពោធវីឡាតម្លៃជាង២០ម៉ឺនដុល្លារ របស់នាង នៅភូមិបៃតង សង្កាត់ភ្នំពេញថ្មី លោកធំនោះ បានដាក់កងអង្គរក្សការពារយ៉ាងហ្មត់ចត់ បន្ទាប់ពីមានស្ត្រីម្នាក់បានចោទថា សុភា ដណ្តើមប្តីគាត់ តែសុភា បានច្រានចោល ព្រមទាំងចង់ណាត់ជួបភរិយា លោកធំនោះទៀតផង។

13612217_1732004503733466_4352079126632076902_n
ប្រភពបានឱ្យដឹងថា តាំងពីនោះមក សុភា និងគូស្នេហ៍ថ្មី តែងតែមានភាពរកាំរកូសជាមួយគ្នា ព្រោះ បុរសនោះប្រចណ្ឌខ្លាំងពេក ពិសេសពេលលេចឮថា មានថៅកែផលិតកម្មស្រីម្នាក់ តាមស្រលាញ់អ្នកមេម៉ាយរូបនេះដែរ តែលោកធំនោះមិនព្រមបែកពី សុភា ឡើយ ទើបនាំឱ្យអតីតតារាធ្លាប់តែល្បីល្បាញ រូបនេះបាត់បង់ឱកាសទាំងស្រុងក្នុងការវិលត្រឡប់ មករកអាជីពចាស់…៕ ហុឹម វិចិត្រ

Duch-Sophea3

RELATED ARTICLES