Friday, March 29, 2024
Homeព័ត៌មានជាតិបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងសៀតចង្កេះគំរាម គេចខ្លួនបាត់

បើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងសៀតចង្កេះគំរាម គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តBMW លឿនដូចហោះបុករថយន្តកូរ៉ូឡាពេញទំហឹង បណ្តាលឲ្យផ្លោង ស្រ្តីម្នាក់ចេញពីក្នុងរថយន្តបាក់ជើងនិងអ្នកបើករថយន្តម្នាក់សន្លប់ ចំណែកអ្នកបើករថយន្ត បង្កមិនមានរងរបួសទេ ដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលា ម៉ោង១២និង១០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៦ ខែកញ្ញា តាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៥១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

dfsdfs
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

សាក្សីមានឈ្មោះអា នូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្តុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ បានអោយដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តមួយ គ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P8368 បើកបរដោយបុរសម្នាក់ ដឹកស្រ្តីម្នាក់រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជាផ្លូវបែកជាបួន អ្នកបើកបរបានបន្ថយល្បឿនទេបើក ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់បើករថយន្តសេរីទំនើប ម៉ាកBMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y0089 តាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅលិច ទៅកើតក្នុងល្បឿនយ៉ាងលឿនដូចហោះក្នុងស្ថានភាពស្រវឹងបើកទៅបុករថយន្តកូរ៉ូឡាចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉ូឡាវិលមួយជុំទៅបុកខឿនចិញ្ចើមផ្លូវរថយន្តបែកកញ្ចក់ខ្ទេចផ្លោងស្ត្រីដែលអង្គុយពីក្នុងរថយន្តចេញមកក្រៅរថយន្តបណ្តាលឲ្យបាក់ជើងឆ្វេងនិងបែកក្បាលហូរឈាមពេញមុខ ចំនែកឯបុរសដែលបើករថយន្ត កូរ៉ូឡាវិញសន្លប់ស្តូកស្តឹងនៅក្នុងរថយន្តទាំងរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខ ព្រមទាំងផ្ទុះការពារសុវត្ថិភាពទាំង២ ចំណែកឯរថយន្តបង្កជាBMW វិញវិលមួយជុំហោះទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមខូចខាតរថយន្តមួយកំណាត់ខាងមុខដូចគ្នានិងដាច់ កាឡេទៅមុខលែងរួច តែអ្នកបើកបរមិនមានរងរបួសទេ បានចុះចេញពីក្នុងរថយន្តហើយយកកាំភ្លើងខ្លីមួយដើមយកមកសៀមនៅចង្កេះរួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តនៅកន្លែងកើតហេតុ ។

fvfddfd
នារីរងគ្រោះ

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះដែលរងរបួសធ្ងន់យកទៅព្យាបាលនៅគ្លីនិកឯកជនដែលនៅជិតនឹងកន្លែងកើតហេតុ រីឯរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

fgffdd
រថយន្ដជនរងគ្រោះ ខ្ទេចមួយកំណាត់មុខទាំងស្រុង

ឥន សាន់ស៊ីដេត

RELATED ARTICLES