Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិកសិករ​ដាំ​ដំឡូងមី ត្រឡាច និង​ល្ពៅ បាន​ផល​ល្អ តែ​គ្មាន​ទីផ្សារ

កសិករ​ដាំ​ដំឡូងមី ត្រឡាច និង​ល្ពៅ បាន​ផល​ល្អ តែ​គ្មាន​ទីផ្សារ

ខេត្តប៉ៃលិន ៖ កសិករម្នាក់ ក្នុងចំណោមច្រើននាក់ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាជំពាក់បំណុលធនាគារ និងអង្គការ  ដោយបានយកលុយគេទៅប្រកបរបរធ្វើចម្ការ ដាំត្រឡាច និងល្ពៅ ព្រមទាំងដំឡូងមី ។ លុះដល់ពេលប្រមូលផលដំណាំមួយចំនួនទៅហើយ ស្រាប់តែអត់មានទីផ្សារ ឈ្មួញថៃអត់ទិញ ទុកចោលនៅក្នុងផ្ទះ បណ្តាលឱ្យស្អុយរលួយស្ទើរអស់រលីង ។

បើតាមសម្តីរបស់ស្រ្តីម្នាក់ ឈ្មោះ កាង ស៊ីលាង អាយុ៦២ឆ្នាំ រស់នៅភូមិខាងលើ បា នរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះថា គាត់បានទៅចងការប្រាក់ពីធនាគារនិងអង្គការយកទៅធ្វើចំការជាង១០ហិកតា ដោយដាំដំណាំត្រឡាច និងល្ពៅចំនួន៥ហិក តា ហើយសល់ដីមួយចំនួនទៀតដាំដំឡូងមី។ គាត់បន្តទៀតថា កាលពីមិនទាន់ប្រមូលផល ផ្លែត្រឡាចនិងល្ពៅ ១គីឡូក្រាម ឈ្មួញថៃដើរទិញតម្លៃ១២បាត(ប្រាក់ថៃ) ១២០០រៀល លុះកាលពីកន្លះខែកន្លងទៅនេះ ខណៈគាត់កំពុងតែប្រមូលផលផ្លែល្ពៅបានជាង១០តោន និងផ្លែត្រឡាចជាង២០តោន ស្រាប់តែឈ្មួញថៃ បានបន្ថោកតម្លៃភ្លាមគឺ១គីឡូក្រាម គេទិញត្រឹមតែ១បាត(ប្រាក់ថៃ) ជាង១រយរៀលប៉ុណ្ណោះ ។ គាត់បញ្ជាក់ទៀតថា ប៉ុន្តែរហូតមកដល់ពេលនេះ ខាងឈ្មួញថៃគេឈប់ទទួលទិញហើយ ខណៈគាត់បេះផ្លែត្រឡាច និង ល្ពៅ យកទៅរក្សាទុកនៅក្នុងផ្ទះ រង់ចាំមានគេមកទិញយកទៅធ្វើបន្លែឱ្យជ្រូក ដោយលក់ក្នុ ងតម្លៃថោកៗប៉ុណ្ណោះ ។

គាត់បញ្ជាក់ទៀតថា រាល់ថ្ងៃមានការលំបាកក្នុងចិត្តយ៉ាងខ្លាំង ខណៈជំពាក់បំណុលអង្គការ និងធនាគារ ដោយសង្ឃឹមទៅលើត្រឡាច និងល្ពៅ ប៉ុន្តែលក់អត់ចេញ ។ គាត់សូ មអំពាវនាវ ដល់ខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ក៏ដូចជាក្រសួងកសិកម្ម ព្រមទាំងរដ្ឋាភិបាល មេត្តាជួយរកទីផ្សារឱ្យប្រជាពលរដ្ឋអាចលក់កសិផលបានថ្លៃផងដែរ ព្រោះអីពួកគាត់មិនអាចចេញទៅធ្វើកម្មករនៅស្រុកគេ ឬស៊ីឈ្នួលគេកើតនោះទេ ព្រោះចាស់ៗអស់ហើយមា នតែខំប្រឹងប្រែងធ្វើកសិកម្មបន្តិចបន្តួចចិញ្ចឹមប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ធ្លាប់បានឱ្យដឹងដែរថា កសិកម្មប្រទេសយើង ស្ថិតនៅក្នុងទីផ្សារសិរី អត់មានទីផ្សារច្បាស់លាស់នោះទេ ដោយពឹ ងផ្អែកទៅលើទីផ្សារ នាំចេញទៅប្រទេសជិតខាង ពោលគឺប្រទេសថៃជាដើម ។ ដូច្នេះបើសិនជាដំណាំ ពោត ដំឡូងមី ត្រឡាច ល្ពៅ ចុះថោក ឬគេអត់ទទួលទិណនោះ ខាងមន្ទីរកសិកម្ម មិនអាចជួយអ្វីបាននោះទេ មានតែរកទីផ្សារដោយខ្លួនឯងប៉ុណ្ណោះ ៕

ដោយ ៖ រតនៈ

RELATED ARTICLES