ភ្នំពេញ ៖ ក្រុមហ៊ុន Spring Groupដែលមានមូលដ្ឋាននៅប្រទេសចិន កំពុងពិនិត្យលទ្ធភាព ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យទេសចរណ៍នៅកម្ពុជា និងគ្រោងបើកការហោះហើរត្រង់ពីប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។
ក្នុងជំនួបជាមួយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកWu Wenxie អតីតអនុរដ្ឋមន្រ្តីទេសចរណ៍ចិន និងបច្ចុប្បន្នជាទីប្រឹក្សា លោក Wang Zhenghuaប្រធានក្រុមហ៊ុនអាកាសចរSpring Airlineកាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា ដឹកនាំក្រុមហ៊ុនSpring Groupរបស់ចិនពិនិត្យលទ្ធភាពវិនិយោគកំពុងពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យទេសចរណ៍នៅកម្ពុជា ដោយក្រុមហ៊ុនមានគំរោងបង្កើតសាខាក្រុមហ៊ុនអាកាសចរ និងក្រុមហ៊ុនទេសចរណ៍របស់ខ្លួននៅកម្ពុជា គំរោងវិនិយោគរមណីយដ្ឋានទេសចរណ៍លំដាប់ប្រណីតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងគំរោងវិនិយោគជាច្រើនទៀត ដូចជា វិស័យដឹកជញ្ជូន អចលនទ្រព្យជាដើម។
លោកបានបន្តថា ក្រុមហ៊ុន Spring Group គឺជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន ដែលមានស្នាក់ការនៅទីក្រុងសៀងហៃ ដែលមានក្រុមហ៊ុនអាកាសចរឈ្មោះថា ក្រុមហ៊ុន Spring Airline និងក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយផ្ទាល់របស់ខ្លួនផងដែរ។ បច្ចុប្បន្ន Spring Airline បានកំពុងហោះហើរមកកាន់កម្ពុជាចំនួន២គោលដៅនោះគឺ ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលភ្ជាក់ការហោះហើរមកពីទីក្រុង Shanghaiទីក្រុង Guangzhou និងទីក្រុង Shenzhen ហើយអនាគតក្រុមហ៊ុន ក៏នឹងមានគម្រោងហោះហើរពីចិនមកកាន់ខេត្តព្រះសីហ
នុផងដែរ។
លោកថោង ខុនបានថ្លែងគូសបញ្ជាក់ជូនអំពីតម្រូវការចាំបាច់នាពេលបច្ចុប្បន្នរបស់កម្ពុជា គឺការជម្រុញអភិវឌ្ឍ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ និងប្រណីតឲ្យបានច្រើនថែមទៀត ផលិតផលទេសចរណ៍ថ្មីៗប្រណីតនៅតាមតំបន់សក្តានុពលទេសចរណ៍ទាក់ទាញរបស់កម្ពុជា។ឯកឧត្តមបន្តថា កម្ពុជាបានត្រៀមរួចជាស្រេចក្នុងការត្រៀមទទួលទេសចរចិនមកកម្ពុជា តាមរយៈការរៀបចំយុទ្ធសាស្រ្តទីផ្សារទាក់ទាញភ្ញៀវទេសចរចិន សៀវភៅសស្តីពី china readyសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ការបណ្តុះបណ្តាលមគ្គុទេសក៍ចរណ៍និយាយភាសាចិន ការរៀបចំប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរចិន ជាដើម។
លោកបន្តថា “នេះគឺជាជំហានមួយដ៏សំខាន់ក្នុងការរួមចំណែកជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសស្រូបទាញយកទេសចរចិនមកកម្ពុជាឱកាន់តែច្រើន ដើម្បីសម្រេចចក្ខុវិស័យៈ កម្ពុជានឹងទទួលទេសចរជនជាតិចិនយ៉ាងតិច២លាននាក់ក្នុងឆ្នាំ២០២០”៕
ដោយ ៖ គង់ លាងហួរ