ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសេចក្តីជូនដំណឹង មួយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយ បញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅបរិវេណប្រាសាទអង្គវត្ត នឹងមានបាតុភូតធម្មជាតិអច្ឆរិយមួយ គឺថ្ងៃរះចំកណ្តាល- កំពូលប្រាសាទអង្គវត្ត ឯខេត្តសៀមរាប ប្រទេស កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ទេសចរណ៍ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា “ក្រសួងទេសចរណ៍ មានកិត្តិយស សូមជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ ចន្លោះវេលាម៉ោង៤ទៅម៉ោង៦ព្រឹក ខាងមុខនេះ នឹងមានបាតុភូតធម្មជាតិដ៏អច្ឆរិយ មួយកើតឡើងនៅតំបន់សៀមរាបអង្គរ ដោយ ព្រះសុរិយានឹងរះឡើងចំកណ្តាលពីលើកំពូល ប្រាសាទអង្គរវត្ត ដែលនេះជាបាតុភូតធម្មជាតិ ដ៏មហស្ចារ្យកម្រមាន ។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាចូលរួម ទស្សនានិងផ្តិតយកទិដ្ឋភាពដ៏ជាទីគយគន់នេះ ឱ្យបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយ ចែករំលែកព័ត៌មានគោលដៅទេសចរណ៍ “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅដល់ ភ្ញៀវទេសចរ” ទៅកាន់ពិភពលោក តាមគ្រប់ មធ្យោបាយផ្សព្វផ្សាយ”។
គួរបញ្ជាក់ថា បាតុភូតធម្មជាតិដ៏អច្ឆរិយ នៃដួងព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ អង្គរវត្តរបស់កម្ពុជា ដែលជាបេតិកភណ្ឌពិភព- លោកនេះ កន្លងមកកាលពីប៉ុន្មានឆ្នាំមុនក៏ ធ្លាប់កើតមាន និងទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាខ្លាំង។ ដូច្នេះ នៅពេលមានបាតុភូតធម្មជាតិដ៏កម្រនេះ កើត មានម្តងទៀត នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ នេះ នឹងទាក់ទាញភ្ញៀវទេសចរទាំងឡាយទៅ ទស្សនា និងថតផ្តិតយករូបភាពថ្ងៃរះចំកណ្តាល កំពូលប្រាសាទអង្គរវត្តនេះ យ៉ាងច្រើនកុះករ មិនខាន។
ដោយឡែកកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខា សាលាបូកសរុបការងារអេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលសន្និសីទ ចតុមុខក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាបូកសរុបការងារអេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីក្រសួង ស្ថាប័ន-ពាក់ព័ន្ធ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត តំណាងវិស័យឯកជន និង សហគមន៍ទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល យុវជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០០នាក់។
អង្គសិក្ខាសាលាបូកសរុបការងារអេកូ- ទេសចរណ៍ និងទេសចរណ៍សហគមន៍ ក្រសួង ទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន បានដាក់ចេញនូវទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦-២០១៧ ខាងក្រោម ៖
ទី១-អនុវត្ត “គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” ក្នុងនោះបានកំណត់តំប់ទេសចរណ៍ ក្នុងតំបន់ ការពារធម្មជាតិ ជា៥ប្រភេទ គឺ ៖
(១). តំបន់ទេសចរណ៍ស្រាវជ្រាវ
(២). តំបន់អេកូទេសចរណ៍ប្រណិត
(៣). តំបន់អេកូទេសចរណ៍កម្រិតមធ្យម
(៤). តំបន់ទេសចរណ៍ធម្មជាតិទ្រង់ទ្រាយ ធំ និង (៥). តំបន់កសិទេសចរណ៍/ទេសចរណ៍ ជនបទ។
ទី២-ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងសហព័ន្ធ ទេសចរណ៍កម្ពុជា ឯកភាពដាក់ចេញ “សេចក្តី- ថ្លែងការរួម ក្នុងការគាំទ្រទីផ្សារទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍” និងបានឯកភាពគាំទ្រលើការបង្កើត ប្រព័ន្ធកញ្ចប់ទស្សនកិច្ច (Eco-Tours) ទៅកាន់ តំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។
ទី៣-ប្រកាសជាផ្លូវការនូវការបង្កើតមគ្គុ- ទេសក៍ទេសចរណ៍សហគមន៍ និងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋមូលដ្ឋាន និងឧទ្យាននុរក្សក្លាយ ជាមគ្គុទេសក៍ទេសចរណ៍សហគមន៍។ ក្នុងឱកាស នេះ ក៏មានការចែកវិញ្ញាបនបត្រដល់មន្ត្រីរាជធានី-ខេត្តជាគ្រូបង្គោលក្នុងការបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍សហគមន៍នៅតាមរាជធានីខេត្ត។
ទី៤-មន្ត្រីក្រសួងទាំង២ (ទេសចរណ៍-និងបរិស្ថាន) ក៏បានប្រគល់ជូនអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត សមាគមមគ្គុទេសក៍ទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាផ្លូវការនូវ ៖
(១). ប្រកាសអន្តរក្រសួង ស្តីពី “គោល- ការណ៍ណែនាំអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ការ- ពារធម្មជាតិ”
(២). ប្រកាសស្តីពីកម្មវិធីបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍សហគមន៍
(៣). ប្រកាសផ្តល់អាជ្ញាប័ណ្ណមគ្គុទេសក៍ ទេសចរណ៍សហគមន៍
(៤). សៀវភៅស្តង់ដារសហគមន៍ទេស- ចរណ៍អាស៊ាន។
ដើម្បីឱ្យទិសដៅការងារដែលបានលើក មកពិភាក្សា និងចែករំលែកក្នុងអង្គសិក្ខាសាលា ទាំងនេះកាន់តែទទួលបានផ្លែផ្កា និងប្រសិទ្ធភាព ខ្ពស់ ក៏ដូចជាការចូលរួមឱ្យកាន់តែផុសផុល ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេស វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ នេះ តែម្តង សិក្ខាសាលាទាំងមូលបានស្នើឱ្យ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងសហគមន៍ ទេសចរណ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ និង មានវិធានការរួមមួយចំនួនសម្រាប់ជំរុញដល់ ការអភិរក្ស និងអភិវឌ្ឍ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការក្នុងការរក្សាបាននូវតុល្យការ នៃការអភិវឌ្ឍ និងអភិរក្ស (ឈរលើរូបមន្ត កិច្ចសហប្រតិបត្តិការចតុភាគី (4Ps Public Private People PartnerShip) ក្នុងគោលដៅថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ “កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” Camdodia Kingdom og Wonder-Feel The Warmth” ៕
ដារិទ្ធ