Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមផ្ទុះគ្រាប់បែក១គ្រាប់ នៅសង្កាត់បឹងកេងកងទី៣ របួសមនុស្ស២នាក់

ផ្ទុះគ្រាប់បែក១គ្រាប់ នៅសង្កាត់បឹងកេងកងទី៣ របួសមនុស្ស២នាក់

ភ្នំពេញ៖ គ្រាប់បែក១គ្រាប់ បានផ្ទុះឡើងបង្កឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីេរពេទ្យភ្លាមៗផងដែរ ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៧ និង៥០នាទី យប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅតាមដងផ្លូវលេខ១៦៣ កែងនិងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

gfggfdfd

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ គេមិនទាន់សន្និដ្ឋានថា ផ្ដើមចេញពីករណីអ្វីឲ្យប្រាកដនោះទេ ដោយគ្រាន់គ្រាប់បែកដែលផ្ទុះនេះ គឺនៅតាមដងផ្លូវ ដោយបណ្ដាលឲ្យមានមនុស្សប្រុសម្នាក់ និងស្រីម្នាក់ មិនស្គាល់អត្ដសញ្ញាណនៅឡើយ បានរងរបួស និងត្រូវបានគេដឹកយកទៅសង្រ្គោះភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។ករណីផ្ទុះគ្រាប់នេះ  ក៏បានធ្វើខូចខាតរថយន្ដម៉ាកឡិចស៊ីស330 ពណ៌ស ពាក់ស្លាកលេខ 2U 7352 ខូចខាតយ៉ាងដំណំ ។

scsdfsd

ក្រោយកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលដែលដឹកនាំដោយឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ចុះបានពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុដែលនាំឲ្យមានការផ្ទុះគ្រាប់បែក១នេះ កើតឡើង ។

sdfsd

dsadasd

dsdfasa

គួន ចំរើន

RELATED ARTICLES