Thursday, March 28, 2024
Homeព័ត៌មានជាតិលោក​ហ៊ុន ម៉ាណែត បដិសេធ​ចាញ់​ក្តី មាជ សុវណ្ណារ៉ា

លោក​ហ៊ុន ម៉ាណែត បដិសេធ​ចាញ់​ក្តី មាជ សុវណ្ណារ៉ា

ភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានព្រោងព្រាតទាំងនៅក្នុងបណ្តាសារព័ត៌មាន ពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាក់ទងទៅនឹងករណីបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ចំពោះលោកហ៊ុន ម៉ាណែត ដែល ត្រូវបានគេអះអាងថា តុលាការអាមេរិកបាន កាត់ក្តីឱ្យលោកមាជ សុវណ្ណារ៉ា ឈ្នះក្តីលើលោក ហ៊ុន ម៉ាណែត នោះ កាលពីព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៦ លោកហ៊ុន ម៉ាណែត កូនប្រុស ច្បងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ចោញប្រតិកម្មតបទៅនឹងព័ត៌មាន ខាងលើ ដោយបានហៅទង្វើនោះថា ជាការ បំផ្លើសការពិត និងជាការបំភ័ន្តសាធារណមតិ។

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បុត្រាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីព្រឹក  ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ថា សួស្តីមិត្តទាំងអស់គ្នា! ប៉ុន្មានថ្ងៃកន្លងមកនេះ មានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធ ទៅនឹងករណីបណ្តឹងរបស់លោកមាជ សុវណ្ណារ៉ា នៅរដ្ឋកាលីហ្វ័រញ៉ា ទាក់ទងជាមួយរូបខ្ញុំបាទ ដែលជាការបំផ្លើសការពិតធ្វើឱ្យសាធារណជន មានការយល់ច្រឡំ។ លោក Morton Sklar ដែលជាមេធាវីតំណាងឱ្យដើមបណ្តឹង បានធ្វើ សេចក្តីប្រកាសព័ត៌មានបំផ្លើសមួយចំនួន និង រហូតដល់មានបុគ្គលមួយចំនួនបានផ្សាយព័ត៌មាន ថា តុលាការបានកាត់សេចក្តីឱ្យខ្ញុំចាញ់ក្តី ដែល ទង្វើនេះគឺជាការបំភ័ន្តសាធារណមតិចំពោះ ដំណើរការនៃនីតិវិធីតុលាការ។

ក្នុងករណីនេះ មេធាវីខ្ញុំ លោក John Purcell និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres បានធ្វើការបកស្រាយយ៉ាង ច្បាស់នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានខ្មែរថាមស៍ (Khmer Times) ថា លោក Sklar ដែលជាមេធាវីរបស់ដើមបណ្តឹង បាន អះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណមតិ ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ និង ដំណើរការនីតិវិធីតុលាការ។ លោក Beres បានបន្ថែមទៀតថា ដើមបណ្តឹងមិនទាន់ឈ្នះ ក្តីនៅឡើយទេ។ ដើមបណ្តឹងបានអះអាងទៅ តុលាការអាមេរិកថា ដើមបណ្តឹងមិនមានអង្គហេតុណាដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។ ដូច្នេះសួរថា តើមេធាវីរបស់ដើម បណ្តឹងនេះ អាចដាក់ពាក្យបណ្តឹងដោយឆន្ទៈសុចរិតដោយរបៀបណា ប្រសិនគ្មានអង្គហេតុ ណាមួយដែលបញ្ជាក់ថា តុលាការមានសមត្ថកិច្ចផងនោះ។ មកដល់ពេលនេះ ដើមបណ្តឹង មិនបានបង្ហាញអង្គហេតុណាមួយទៅតុលាការ សហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឱ្យលោកហ៊ុន ម៉ាណែត ត្រូវចូលខ្លួនទៅតុលាការ ដើម្បីឆ្លើយ តបទៅនឹងបណ្តឹងដែលបានដាក់នោះ

សរុបសេចក្តីមក ការធ្វើសេចក្តីប្រកាស ព័ត៌មានរបស់មេធាវី Morton Sklar និងបុគ្គល មួយចំនួនថា តុលាការរដ្ឋកាលីហ្វាញ៉ា បានកាត់ក្តី ឱ្យខ្ញុំចាញ់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាការបំផ្លើសការពិត ពីព្រោះថា តុលាការ ពុំទាន់សម្រេចទទួលយកបណ្តឹងនេះមកដំណើរការបន្តនៅឡើយទេ។ រឿងក្តីនេះ គឺស្ថិតត្រឹម ដំណាក់កាលនៃការទាមទារព័ត៌មានបន្ថែម ដើម្បី កំណត់សមត្ថកិច្ចតុលាការក្នុងការជំនុំជម្រះក្តី តែប៉ុណ្ណោះ

ទាក់ទងទៅនឹងព័ត៌មានថា តុលាការ អាមេរិក បានកាត់ក្តីឱ្យលោកមាជ សុវណ្ណារ៉ា ឈ្នះក្តីលើលោកហ៊ុន ម៉ាណែត នេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់ បានបញ្ចោញប្រតិតកម្មបដិសេធរួចមកហើយទាំង តាមរយៈបណ្តាញ សង្គមហ្វេសប៊ុករបស់លោក និងការផ្តល់សម្ភាសន៍ដល់នគរធំកាលពី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយលោកបាន បញ្ជាក់ថា ទី១ ការប៉ុនប៉ងដែលបង្កើត ករណីការប្តឹងផ្តល់ដល់ឯកឧត្តមហ៊ុន ម៉ាណែត គ្រាន់តែជាការទិសដៅមួយ សេដ្ឋកិច្ចរបស់ មេធាវី និងក្រុមច្បាប់នោះទេ ដើម្បីប្រមូលលុយ ដែលបោកពួកហ្នឹងមក និងចំណុចទី២ គឺរឿង នយោបាយ។ រឿងនយោបាយយ៉ាងម៉េច? បាន សេចក្តីថា គេប្រើប្រាស់បណ្តាញយុត្តិធម៌ ដើម្បី កិច្ចការពារនូវសណ្តាប់ធ្នាប់សង្គម ដែលគេ ប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ក៏ដូចកម្ពុជា យើងនៅតែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដែលជា មូលដ្ឋានគ្រឹះនៃនីតិរដ្ឋនេះឯង។ ចំណុចទី៣ យើង យល់ឃើញថា តុលាការរបស់សហរដ្ឋអាមេរិក  អត់មាននិត្យានុកូលភាព ឬអត់មានយុត្តាធិការ ធ្វើសេចក្តីសម្រេចលើអ្នកណាទេ។ ហេតុដូច្នេះ ហើយ បានយើងឃើញការជជែកគ្នាការពិភាក្សា គ្នា បានលើកឡើងយ៉ាងច្បាស់ថា ការអនុវត្ត ហ្នឹងអាចអនុគ្រោះឱ្យគេបន្តនីតិវិធីតទៅទៀត ទេ? បានសេចក្តីថា តើគេមានអំណាចក្នុងការ ធ្វើវិនិច្ឆ័យក្តីឬអត់ទេ? ដោយសារទី១ រាជរដ្ឋាភិបាល ជាអង្គការរដ្ឋមួយ ដែលមានសកម្មភាព ទាក់ទងទៅនឹងការងារអន្តរជាតិទេ បានស្ថិត នៅក្នុងតុលាការរបស់សហរដ្ឋអាមេរិក។ ទី២ អធិបតីភាពឯកជនរបស់ឯកឧត្តមហ៊ុន ម៉ាណែត គឺលោកជាឥស្សរជន ហើយលោកមិនបានទៅ ធ្វើអ្វីនៅក្នុងហ្នឹងទេ ហើយដោយសារប្រជាពលរដ្ឋខ្មែរហ្នឹង គាត់ត្រូវបានការពារដោយ ច្បាប់ខ្មែរ។ ដូច្នេះបានជាការប្រជែងតុលាការ នៅសហរដ្ឋអាមេរិក ហ្នឹងប្រឹងប្រែងថា ធ្វើយ៉ាង ម៉េចស្វែងរកធាតុផ្សំក្នុងការវិនិច្ឆ័យទៅលើ   តុលាការខ្លួនឯង ដែលមានដែនសមត្ថកិច្ចយុត្តាធិការ។ ដូច្នេះនៅក្នុងការបើកការស៊ើបសួរហ្នឹង តុលាការខ្លួនឯងទេ គេកំពុងស្វែងរកថា ធ្វើយ៉ាង ម៉េច ដើម្បីរកច្បាប់ប្រយោគកន្លែងណាដែល និយាយថា តុលាការមានយុត្តាធិការមកលើ ឯកឧត្តមហ៊ុន ម៉ាណែត

គួរបញ្ជាក់ថា លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលមាន សញ្ជាតិអាមេរិក និងបច្ចុប្បន្នកំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស បានដាក់ពាក្យបណ្តឹងនៅអាមេរិក ប្រឆាំងនឹងលោកហ៊ុន ម៉ាណែត បុត្រាសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចោទពីបទ ធ្វើភេរវកម្ម និងធ្វើទារុណកម្មតាមរយៈការ ឃុំខ្លួនស្រេចតែអំពើចិត្តក្រៅច្បាប់ និងរយៈ ពេលយូរ។ ពោលគឺក្នុងបណ្តឹងនោះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ថា លោកហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែល បានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាល ពីខែកក្កដា ឆ្នាំ២០១៤ និងនាំឱ្យមានការចាប់ ខ្លួន និងកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ

RELATED ARTICLES