Friday, April 26, 2024
Homeព័ត៌មានជាតិរឿង​សុំកៅ​អី​លោក​សម រង្ស៊ី លោក​ម៉ម សូណង់ដូ ដាក់​ពាក្យ​ប្តឹង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ

រឿង​សុំកៅ​អី​លោក​សម រង្ស៊ី លោក​ម៉ម សូណង់ដូ ដាក់​ពាក្យ​ប្តឹង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ

ភ្នំពេញ ៖ ដោយសារមិនទទួលបានលិខិត ឆ្លើយតបបំភ្លឺពីព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹង ព្រះតេជគុណប៊ុត ប៊ុនតិញ ពីបទបរិហារកេរ្តិ៍ជា សាធារណៈ ទាក់ទងនឹងពាក្យថា លោកបានសុំ កៅអីតំណាងរាស្ត្រពីលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ។

ពាក្យបណ្តឹងរបស់លោកម៉ម សូណង់ដូ គោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ មានខ្លឹមសារថា “ខ្ញុំបាទម៉ម សូណង់ដូ ភេទប្រុស អាយុ៧៥ឆ្នាំ ជាប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ មានអាសយដ្ឋានផ្ទះលេខ ៣៣ ផ្លូវ២៦ប៊ីធី ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោក មេធាវីសុក សំអឿន ជាមេធាវីតំណាងដោយ អាណត្តិការពាររូបខ្ញុំបាទ សូមគោរពចូលមក ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សូមទានជ្រាប។

កម្មវត្ថុ ៖ សូមប្តឹងព្រះសង្ឃព្រះនាមប៊ុត ប៊ុនតិញ ពីបទបរិហារកេរ្តិ៍រូបខ្ញុំបាទជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងសូម ឱ្យតុលាការផ្តន្ទាទោសព្រះសង្ឃអង្គនេះ តាម ផ្លូវច្បាប់ និងសូមទាមទារជំងឺចិត្ត ១០០០០ (មួយម៉ឺនរៀល)។ ខ្ញុំបាទមានកិត្តិយសនឹងដាក់ បណ្តឹង១ច្បាប់ ចូលមកឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំប្តឹង ព្រះសង្ឃព្រះនាមប៊ុត ប៊ុនតិញ ពីបទបរិហារ កេរ្តិ៍ជាសាធារណៈ ដោយសារព្រះសង្ឃអង្គនេះ  ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដែលបានធ្វើឱ្យប៉ះពាល់ដល់ កិត្តិនាមខ្ញុំបាទ ប៉ះពាល់ដល់ការងារគណបក្ស របស់ខ្ញុំបាទ និងប៉ះពាល់ដល់ទឹកចិត្តអ្នកគាំទ្រ របស់គណបក្សខ្ញុំបាទ ដែលទង្វើនេះ គឺជាបទបរិហារកេរ្តិ៍សាធារណៈ តាមមាត្រា៣០៥ នៃ ក្រមព្រហ្មទណ្ឌ។

អង្គហេតុ ៖

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ បានផុសខ្សែវីដេអូ មួយដែលបង្ហាញពីរូបរបស់ព្រះអង្គ ដែលកំពុង ថ្លែងអត្ថាធិប្បាយវិភាគនយោបាយ និងសង្គម។ នៅក្នុងការធ្វើបទអត្ថាធិប្បាយនោះ ព្រះអង្គបាន មានបន្ទូលចោទមកលើខ្ញុំបាទ និងភរិយាថា “បែរទៅជាតាម៉ម សូណង់ដូ មកចរចាតថ្លៃ គ្នា សូមឱ្យប្រពន្ធគាត់ឈរជាតំណាងរាស្ត្រមុន គាត់ ហើយគាត់ចង់បានតំណែងធំជាងនោះទៅ ទៀត ប៉ុន្តែនៅក្នុងគណបក្សសង្គ្រោះជាតិ នៅ ពេលនោះ បានព្រមព្រៀងគ្នាជួយឱ្យលោកតា ម៉ម សូណង់ដូ ទៅឈរជាតំណាងរាស្ត្រខេត្ត ក្រចេះ ប៉ុន្តែលោកតាម៉ម សូណង់ដូ គាត់ចង់ បានទាំង២ ប្រពន្ធផង ប្តីផង។ ហេតុដូច្នេះគណបក្សសង្គ្រោះជាតិ មិនព្រម ទើបធ្វើឱ្យតាម៉ម សូណង់ដូ់ អាក់អន់ស្រពន់ចិត្ត មិនចូលរួមក្នុង បក្សនយោបាយមួយរយៈ…” (មានវីដេអូថត ចម្លងចេញពីគណនីហ្វេសប៊ុករបស់ព្រះតេជគុណប៊ុត ប៊ុនតិញ)

ខ្សែវីដេអូនេះ បានរក្សាទុកនៅក្នុង គណនីហ្វេសប៊ុករបស់ព្រះតេជគុណប៊ុត ប៊ុនតិញ រហូតមកដល់សព្វថ្ងៃ (មានឯកសារជូនភ្ជាប់)

គណនីហ្វេសប៊ុកនេះ ព្រះអង្គមានមិត្ត ហ្វេសប៊ុក (ថរិនេដ) រហូតដល់៥០០០ (ប្រាំ ពាន់នាក់) និងមានអ្នកគាំទ្រចំនួន៥៤០០៣ (ប្រាំម៉ឺនបួនពាន់បីនាក់)។ ពោលគឺអាចនឹង មានមនុស្សដែលបានស្តាប់សង្ឃដីការបស់ព្រះអង្គច្រើននាក់ណាស់។ ហើយមានជាភ័ស្តុតាង គឺនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ថ្មីៗនេះ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះប៊ុនធឿន បាន បញ្ចោញមតិតាមរលកធាតុអាកាសវិទ្យុអេសអឹម ១០៥ ក្នុងកម្មវិធីមតិប្រជាពលរដ្ឋ បានយក សង្ឃដីការបស់ព្រះតេជគុណប៊ុត ប៊ុនតិញ ដែល បានលើកឡើងខាងលើ។ ការលើកឡើងរបស់ លោកប៊ុនធឿន អាចបង្ហាញពីការប៉ះពាល់ យ៉ាងខ្លាំងមកលើកិត្តិនាមរបស់ខ្ញុំបាទ ដែល ជាប្រធានគណបក្សមួយ។

ដោយមិនចង់វែងឆ្ងាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ខ្ញុំបាទបានផ្ញើលិខិតមួយ ច្បាប់ប្រគេន ចង់ឱ្យព្រះអង្គបញ្ជាក់ថា បន្ទូល របស់ព្រះអង្គមិនពិតទេ និងក្នុងគោលបំណង ចង់ឱ្យព្រះអង្គបញ្ជាក់ថា ព័ត៌មាននោះ ព្រះអង្គបានមកពីប្រភពដែលមិនច្បាស់លាស់ និង ចង់ឱ្យព្រះអង្គបញ្ជាក់ទៅសាធារណជនដែល គាំទ្រព្រះអង្គ ដើម្បីកុំឱ្យពួកគេមានការយល់ ច្រឡំមកលើរូបខ្ញុំបាទតទៅទៀត។

ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គបែរជាផ្តល់ បទសម្ភាសន៍នៅក្នុងវិទ្យុអាស៊ីសេរី ដោយគិត ថា អ្វីដែលព្រះអង្គមានសង្ឃដីកា គឺជាការ រិះគន់ ដែលអ្នកនយោបាយត្រូវតែស្វាគមន៍ ទៅវិញ ដោយមិនយល់ថា អ្វីដែលព្រះអង្គមាន សង្ឃដីកា គឺជាការមានសង្ឃដីកាពាក្យមិនពិត ទម្លាក់កំហុស បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស អ្នកដទៃ បំផ្លាញជីវិតនយោបាយខ្ញុំបាទទៅវិញ។

យោងទៅតាមអង្គហេតុខាងលើ គឺមាន ភ័ស្តុតាងគ្រប់គ្រាន់បង្ហាញូពីគ្រប់ធាតុផ្សំនៃ បទបរិហារកេរ្តិ៍សាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងម៉្យាង គឺដើម្បីជាមេរៀន ដល់អ្នកដែលទើបតែនឹងរៀនរិះគន់បែបនយោបាយ ឱ្យយល់ថា អ្វីទៅជាការរិះគន់ ជាមតិ អ្វី ទៅជាការនិយាយទម្លាក់កំហុសទៅអ្នកដទៃ ដោយប្រើព័ត៌មានដែលមិនពិត គ្មានការទទួលខុសត្រូវ ។       

អាស្រ័យហេតុនេះ សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាពិនិត្យភ័ស្តុតាងដែលខ្ញុំបាទបាន ដាក់ជូន និងសូមបញ្ជូនរឿងក្តីនេះ ដើម្បីបើក ការស៊ើបសួរដោយអនុគ្រោះ និងដើម្ប៉ីផ្តល់ ភាពយុត្តិធម៌ដល់រូបខ្ញុំបាទ”។

ពាក់ព័ន្ធនឹងបណ្តឹងនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានបញ្ជាក់ថា កំពុងស្ថិតនៅក្រោមចំណាត់ការ របស់លោកគុជ គីមឡុង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែក ព្រះតេជគុណប៊ុត ប៊ុនតិញ ជាចុងបណ្តឹង មិនអាចទាក់ទងសុំការឆ្លើយតបពី ព្រះអង្គបានទេ កាលពីម្សិលមិញ ខណៈព្រះអង្គ កំពុងគង់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែមុននេះ  ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គមិនចាប់អារម្មណ៍ នឹងបណ្តឹងរបស់លោកម៉ម សូណង់ដូ នោះទេ គឺព្រះអង្គមិនឆ្លើយតបអ្វីទាំងអស់ ដោយព្រះអង្គបញ្ជាក់ថា “នេះជាសិទ្ធិបញ្ចោញមតិ បើតាដូ ជាប្រធានបក្សខ្លាចការរិះគន់ មិនគួរធ្វើជាអ្នក នយោបាយទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES