Saturday, April 20, 2024
Homeព័ត៌មានជាតិផ្ដើម​ពី​ជម្លោះ​ក្នុង​គ្រួួសារ​ ប្អូន​ថ្លៃ​កាប់បង​ថ្លៃ​ស្លាប់​ ខណៈ​បញ្ចូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​

ផ្ដើម​ពី​ជម្លោះ​ក្នុង​គ្រួួសារ​ ប្អូន​ថ្លៃ​កាប់បង​ថ្លៃ​ស្លាប់​ ខណៈ​បញ្ចូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​

ខេត្ដពោធិ៍សាត់៖ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ប្អូនថ្លៃទាញពូថៅកាប់ទៅលើបងថ្លៃ ចំក្បាលពីក្រោយបណ្តាលឲ្យបែកក្បាលហូរឈាមជោគខ្លួន ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ តែអកុសល ជនរងគ្រោះមកដល់ពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទី នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

picture p1
ជនដៃដល់កាប់បងថ្លៃខ្លួនឯងស្លាប់ កំពុងរត់គេចខ្លួន

ប្រភពព័ត៌មានឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ មានឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕

សាមឿន

រូបថតជនរងគ្រោះ កាលពីនៅរស់
រូបថតជនរងគ្រោះ កាលពីនៅរស់

 

RELATED ARTICLES