Friday, April 26, 2024
Homeសន្ដិសុខសង្គមលបចូលចាប់រំលោភប្រពន្ធគេ អ្នកស្រុកព្រួតវាយរហូតដល់ស្លាប់

លបចូលចាប់រំលោភប្រពន្ធគេ អ្នកស្រុកព្រួតវាយរហូតដល់ស្លាប់

ខេត្ដព្រៃវែង ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកណ្តាលវាលស្រែ ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្រុកពេញភូមិ នាំគ្នារាយការណ៌ទៅសមត្ថកិច្ចចុះទៅពិនិត្យមើល ក្រោយមកទើបបែកធ្លាយរឿងថា ជនរងគ្រោះដែលស្លាប់នោះ បានចូលទៅចាប់ប្រពន្ធគេ ប៉ុនប៉ងរំលោភ ហើយត្រូវអ្នកស្រុកព្រួតវាយ រហូតដល់ស្លាប់ ។

dsfsgd
សមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុ

ហេតុការណ៌ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧កញ្ញា នៅចំណុចវាលស្រែក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ សាកសពបុរសខាងលើនេះត្រូវបានគេស្គាល់ថាឈ្មោះ អ៊ូ ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិគ្រើល ឃុំព្រៃ រំដេង ស្រុកមេសាង នៅលីវ ។

dffddfd

លោកវរសេនីយទោ នៅ ហាច អធិការនគរបាលស្រុកមេសាង បានឲ្យដឹងថា ក្រោយពីចុះ ស្រាវជ្រាវនៅកន្លែងកើតហេតុ បូករួមជាមួយពត៌មានពីអ្នកស្រុកក្នុងភូមិ កម្លាំងរបស់លោកបានរកឃើញថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦កញ្ញា ជនរងគ្រោះ អ៊ូ ទិត្យ បានធ្វើសកម្មភាពចូលទៅចាប់អោបស្រ្តីឈ្មោះ សាត យ៉ឹម អាយុ៣២ឆ្នាំ ប៉ុនប៉ងរំលោភ នៅក្នុងផ្ទះរបស់នារី រូបនោះតែម្តង គឺនៅខណៈពេលដែលប្តីនាងមិននៅ ។ ប៉ុន្តែភ្លាមៗនោះត្រូវបាននារីឈ្មោះ សាត យ៉ឹម ស្រែកហៅឲ្យគេជួយ គាប់ជួនពេលនោះប្អូនថ្លៃនារីរងគ្រោះឈ្មោះ សយ កក ភេទប្រុស អាយុ៣៣ឆ្នាំ បានជិះម៉ូតូមកដល់មុខផ្ទះ លឹសំឡេងបងថ្លៃស្រែកឲ្យជួយ ក៏រត់ចូលទៅជួយ តែក៏ត្រូវឈ្មោះ អ៊ូ ទិត្យ វាយមួយឈើជ្រុងចំក្បាល បណ្តាលឲ្យរងរបួសជាទម្ងន់ ទើបផ្អើលដល់អ្នកស្រុក២ភូមិ គឺភូមិបឹង និងភូមិអណ្តូងត្រាច នាំគ្នារាប់សិបនាក់រត់មកជួយ និវាយឈ្មោះ អ៊ូ ទិត្យ ឡើងទ្រោមខ្លួនទំរាំតែរត់គេចរួចចេញទៅក្រៅភូមិ ។ ភ្លាមៗនោះ អ្នកស្រុក ក៏មិនបានដេញតាមដែរ គឺរវល់តែនាំយកឈ្មោះ សយ កក ដែលរបួសធ្ងន់ទៅមន្ទីរពេទ្យ លុះព្រឹកឡើងក៏ប្រទះឃើញសាកសពឈ្មោះ អ៊ូ ទិត្យ ដេកស្លាប់ក្នុងវាលស្រែបាត់ទៅហើយ ។

fgvfgdfs
វត្ថុតាងដែលសមត្ថកិច្ចរកឃើញក្បែរកន្លែងកើតហេតុ

សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ អ៊ូ ទិត្យ មានទោស២ករណីគឹបទប៉ុនប៉ងរំលោភទៅលើឈ្មោះ សាត យ៉ឹម និងបង្ករបួសស្នាមទៅលើឈ្មោះ សយ កក ។ ប៉ុន្តែជនដៃដល់ដែលវាយសម្លាប់ឈ្មោះ អ៊ូ ទិត្យ ក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែរ ហើយពេលនេះសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់ ៕

ចក្ខុ

RELATED ARTICLES