Tuesday, April 16, 2024
Homeព័ត៌មានជាតិមិនឃើញប្តីឡើងមកដេក ដើររកប្រទះឃើញចង.កស្លាប់នៅលើដើមស្វាយ

មិនឃើញប្តីឡើងមកដេក ដើររកប្រទះឃើញចង.កស្លាប់នៅលើដើមស្វាយ

ខេត្ដកណ្តាលៈ នៅវេលាទាបភ្លឺទៅហើយមិនឃើញបុរសជាប្តីឡើងមកដេកនៅលើផ្ទះដូចសព្វមួយដង ស្ត្រីជាប្រពន្ធមានការងឿងឆ្ងល់ក៏ចុះពីលើផ្ទះតាមរក រហូតប្រទះឃើញបុរសជាប្តីចង.កស្លាប់នៅលើដើមស្វាយខាងមុខផ្ទះដោយមិនដឹងមូលហេតុ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

fvgfgd

បុរសខ្វះការពិចារណាគិតខ្លីចង.កបញ្ចប់ជីវិតនោះឈ្មោះ សេងលី ស៊ីនួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាព្រូរថយន្ត មានប្រពន្ធឈ្មោះ ឆុំ ស្រីនី អាយុ២៩ឆ្នាំ មានកូនស្រីចំនួន០៣នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិត្បូងដំរី ឃុំកំពង់ចំលង ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះជាប្តីបាននៅអង្គុយផឹកស្រាថ្នាំខាងក្រោមផ្ទះរបស់បងស្រីបង្កើតជាមួយឈ្មោះ រាជ និងមិត្តភក្តិ៣នាក់ទៀត ។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែលឈ្មោះ រាជ និងមិត្តភក្តិ៣នាក់ទៀត បាននាំគ្នាបែកផ្លូវទៅផ្ទះរៀងៗខ្លួន រីឯជនរងគ្រោះនៅដេកក្រោមផ្ទះមិនឡើងទៅលើផ្ទះឡើយ រហូតដល់វេលាម៉ោង២ទាបភ្លឺមិនឃើញជនរងគ្រោះឡើងទៅដេកនៅលើផ្ទះ ស្ត្រីជាប្រពន្ធមានការងឿងឆ្ងល់ក៏ចុះពីលើផ្ទះតាមរកបុរសជាប្តី ខណៈដើរដល់ក្រោមដើមស្វាយខាងមុខផ្ទះ ក៏ប្រទះឃើញជនរងគ្រោះចង.កស្លាប់នៅទីនោះ ទើបស្ត្រីជាប្រពន្ធស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ffdsdfsg
ដើមឈើដែលជនរងគ្រោះ ចងកសម្លាប់ខ្លួន

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា រូបគាត់ជាប្រពន្ធមិនបានដឹងពីមូលហេតុដែលនាំឲ្យបុរសជាប្តីចង.កធ្វើអត្តឃាតនោះទេ ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារកាត់ខ្សែទម្លាក់មកដីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES