កូនប្រុស ចិត្តជាសត្វតិរច្ឆាន វាយឪពូកបង្កើត ដោយដំបងបែកក្បាល

fgfgfdss

ខេត្ដកណ្តាលៈ កូនប្រុសចិត្តជាសត្វតិរច្ឆានម្នាក់ មានសភាពស្រវឹងស្រាបានធ្វើសកម្មភាពវាយឪពូកបង្កើតដោយដំបងឈើមូល បណ្តាលឲ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ។

 ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ បានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

sdgsdfsd

កូនប្រុសចិត្តជាសត្វតិរច្ឆានមានឈ្មោះ ស សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែកឯបុរសជាឪពុករងរបួសបែកក្បាលក្រោមស្នាដៃកូនប្រុសទំនើងនោះឈ្មោះ ស ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ ជនដៃដល់និងជនរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបាលឃើញជនដៃដល់ដើរទៅផឹកស្រា រហូតស្រវឹងជោកជាំទើបត្រឡប់ទៅផ្ទះវិញ ។ ពេលទៅដល់កូនប្រុសទំនើងរូបនេះបានស្រែកសួរជនរងគ្រោះជាឪពុកថា “ពុកមានអីស៊ីអទ់..?” ហើយជនរងគ្រោះក៏បានតបវិញថា “អស់អីស៊ីហើយ.!” ។ បន្ទាប់ពីឮថាអស់អីស៊ីជនរងគ្រោះមានការខឹងសម្បាយ៉ាងខ្លាំងខ្វះការពិចារណាប្រើពាក្យសំដីធ្ងន់ៗទៅលើបុរសជាឪពុក ។ មិនតែប៉ុណ្ណោះជនដៃដល់បានចូលទៅប្រតាយប្រតបគ្នាជាមួយជនរងគ្រោះជាឪពុក និងបានយកដំបងឈើមូលវាយសំពងក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកហូរឈាមថែមទៀត ។

fggfdsfd

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ បានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនដៃដល់រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕

សិលា