Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមកាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម សមត្ថកិច្ចកំនត់មុខសញ្ញាបានហើយ

កាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម សមត្ថកិច្ចកំនត់មុខសញ្ញាបានហើយ

ខេត្តស្ទឹងត្រែង៖ បុរសវ័យកណ្តាលម្នាក់ បានរងការកាប់នឹងវត្ថុរឹងជាច្រើនកន្លែង បណ្តាលឲ្យដេកដួលស្លាប់នៅក្នុងថ្លុកឈាម នៅតាមបណ្តោយផ្លូវលំ១ខ្សែ ក្នុងតំបន់ដាច់ស្រយាលមួយ នៅភាគខាងលិចទន្លេមេគង្គ ខេត្តស្ទឹងត្រែង ។ ហេតុការណ៍ប្រព្រឹត្តអំពើឃាតកម្មនេះ ត្រូវគេនិយាយថា បានកើតឡើងនាវេលាម៉ោងប្រមាណជា៦ និង៤០នាទី យប់ ថ្ងៃ៦កញ្ញាម្សិលមិញ មានចម្ងាយពីផ្លូវជាតិលេខ៩ ប្រមាណជា១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅក្រោយការផ្តាច់ជីវិតជនរងគ្រោះនោះហើយ ជនសង្ស័យដៃដល់ ដែលគេដឹងថាមានគ្នាពីរនាក់ បានរត់គេចខ្លួនបាត់ ឯសមត្ថកិច្ចនគរបាលខេត្ត កំពុងបន្តស្វែងរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។

ស្នងការរងទទួលបន្ទុកការិយាល័យគរបាលកណ្តាលព្រហ្មទណ្ឌខេត្ត លោកឧត្តមសេ នីយ៍ត្រីហម ប៊ុនធែល លោកបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃ៧កញ្ញានេះថា ជនរងគ្រោះដែលរងការកាប់នឹងវត្ថុរឹង (កាំបិត) បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះ ត្រូវបានស្គាល់ឈ្មោះលឹម ម៉ៅ អាយុ៥១ឆ្នាំ មានស្រុកកំណើត ភូមិដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើចំណាកស្រុក មករស់នៅ និងធ្វើចំការនៅភូមិឃុំខាងលើ ក៍ត្រូវជនពុំស្គាល់អត្តសញ្ញាណបានលបកាប់នឹងវត្ថុរឹងមុខសំប៉ែត ត្រូវចំពីខាងក្រោយជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុនោះតែម្តង ។

fgfddfsa

លោកស្នងការរងនគរបាលខេត្ត បានបន្តទៀតថា មូលហេតុដែលនាំឲ្យកើតអំពើឃាត កម្មពីសំណាក់ជនមិនស្គាល់មុខ មកលើជនរងគ្រោះនោះ បើតាមការស្រាវជ្រាវជាបឋម កម្លាំងនគរបាលជំនាញខេត្តបានរកឃើញថា រឿងនេះបានកើតឡើង នៅពេលដែលបុរសរងគ្រោះ បានដើរចាកចេញពីចំការ វិលចូលផ្ទះនៅឯភូមិវិញ ដោយមានគ្នា៣នាក់ ។លោកថា ពេលមកដល់ផ្លូវបំបែក បុរសពីរនាក់ដែលរួមដំណើរនោះ ក៏បានបែកផ្លូវចូលទៅផ្ទះបាត់ទៅ ឯជនរងគ្រោះនៅបន្តដំណើរម្នាក់ឯង នៅពេលនោះបុរសរងគ្រោះ បានរងនូវការលបកាប់ជាច្រើនកាំបិត ពីជនមិនស្គាល់មុខ បណ្តាលឲ្យស្លាប់នៅតាមផ្លូវក្នុងព្រៃគួរឲ្យអាសូរ ។

លោកឧត្តមសេនីយ៍ស្នងការរងខេត្តបានបញ្ជាក់ថា ក្រោយកើតអំពើឃាតកម្មនេះ កម្លាំ ងនគរបាលជំនាញស្រុក និងខេត្ត បានចុះទៅដល់កន្លែងសម្លាប់ ហើយបានប្រមែរប្រមូលយកវត្ថុតាងនានា និងក្រោយមក បានឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យដៃដល់ ចំនួន២នាក់ គឺ ១.ឈ្មោះមុំ និង២.ឈ្មោះថ្លែន ដែលជាមុខសញ្ញាធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ កាលពីក្នុងអំឡុងខែកក្កដា២០១៦កន្លងទៅនេះ និងនៅគ្រាននេះ ពួកគេបានរត់គេចខ្លួនបាត់ ។

fgfdsdfss

ក្រោយពីបានធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យរួចមក សមត្ថកិច្ចនគរបាលជំនាញ ក៍បានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជា លោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្ទឹងត្រែង ។ ហើយករណីខាងលើនេះ ស្នងការនគរបាលខេត្ត បានចាត់ទុកថា គឺជាអំពើឃាតកម្មគិតទុកមុន ។

បច្ចុប្បន្ន សមត្ថកិច្ចកំ ពុងធ្វើការស្រាវជ្រាវ ស្វែរកឃាត់ខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ឡុង សំបូរ

RELATED ARTICLES