Friday, September 20, 2024
Homeសន្ដិសុខសង្គមផឹកស្រវឹង ខឹងមិត្តភក្តិទៅផ្ទះមុន តាមវាយសម្លាប់ ជាប់ខ្នោះ

ផឹកស្រវឹង ខឹងមិត្តភក្តិទៅផ្ទះមុន តាមវាយសម្លាប់ ជាប់ខ្នោះ

ខេត្តកណ្តាល៖ ជនសង្ស័យជាឃាតករ ដែលល្បួងមិត្តភក្តិទៅផឹកស៊ី រួចធ្វើសកម្មភាព វាយសម្លាប់នៅចំណុចក្បែររោងចក្រខោខូវប៊យ ម្តុំថ្នល់ទទឹង ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់ អម្ពិល ស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ កន្លងមកនោះ ត្រូវបានកម្លាំង អាវុធហត្ថចំនួន៣ខេត្ត សហការគ្នាស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិឆ្អឹងពស់ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ហើយ  ជនដៃដល់ បានសារភាពថា រូបគេបានតាមដានវាយសម្លាប់ជនរងគ្រោះ ដោយសារខឹង ផឹកស្រាបៀរមិនទាន់អស់ផង មិត្តភក្តិក្រោកទៅផ្ទះមុន ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មាន ឈ្មោះម៉ាន់ សុខចាន់ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិត្រពាំងលែង  ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ទល់មុខផ្ទះជនរងគ្រោះ)។ ចំណែកជនរងគ្រោះ មានឈ្មោះ មានឈ្មោះរឿន វណ្ណៈ ហៅវណ្ណ អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះសុខ សំអាត អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយគ្នា ។

gffdgdas

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យ ដឹងថា ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល អាវុធហត្ថខេត្តកំពង់ស្ពឺ និងអាវុធហត្ថខេត្តស្វាយរៀង ។

ប្រភពដដែលបន្តថា ក្រោយចាប់ឃាត់-ខ្លួនមកធ្វើការសាកសួរ ជនសង្ស័យឈ្មោះម៉ាន់  សុខចាន់ បានសារភាពថា រូបគេពិតជាបាន សម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះពេលកំពុងផឹកស៊ីជាមួយគ្នានិយាយមិនស្តាប់គ្នា ហើយជាច្រើនឆ្នាំ កន្លងមកនេះ ជនរងគ្រោះធ្លាប់លួចមាន់ទារបស់ គេជាច្រើនលើកច្រើនសាមកហើយ ទើបធ្វើឱ្យរូបគេមានកំហឹង និងគំនុំ ក៏វាយសម្លាប់ជនរងគ្រោះតែម្តង ។

fgfgddf

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ រូបគេបានបបួលជនរងគ្រោះទៅលេងផ្ទះឪពុកធម៌របស់  គេម្នាក់ឈ្មោះស ខាន់ ហៅតាញ៉ាញ់ រស់នៅ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយរូបគេបានយកទាពីផ្ទះមួយក្បាល និងបាន ជំពាក់ស្រាបៀរអ្នកលក់ចាប់ហួយមួយកេស ទៅជាមួយផង ។ ពេលទៅដល់ពួកគេបាននាំគ្នា ធ្វើម្ហូបក្លែម ហើយក៏អង្គុយផឹកស៊ីជុំគ្នាទាំងអស់ ៥នាក់។ លុះពេលផឹកស្រាបៀរជិតអស់ ជនរងគ្រោះបានទទូចឱ្យរូបគេជូនត្រឡប់ទៅផ្ទះវិញ ដោយសំអាងថា យប់ជ្រៅណាស់ហើយ  ទើបធ្វើ ឱ្យរូបគេខឹងនឹងមិត្តភក្តិ ដែលផឹកស៊ីជាមួយគ្នា មិនទាន់អស់ស្រាបៀរផង ទារទៅផ្ទះមុនក៏ប្រើពាក្យសម្តីមិនសមរម្យដាក់គ្នា ហើយពេលនេះ  ទោះជាឪពុកធម៌របស់គេដែលជាម្ចាស់ផ្ទះឃាត់ នៅដេកមួយយប់សិនទៅយ៉ាងណា ក៏ជនរងគ្រោះមិនព្រម នៅតែមានះចង់ត្រឡប់ទៅផ្ទះវិញដដែល រួចក៏ដើរចេញពីផ្ទះឪពុកធម៌របស់គេតែម្នាក់ឯង សំដៅទៅផ្លូវជាតិ បំណងវិលទៅផ្ទះវិញ ។

dvfgfds

ជនសង្ស័យឃាតករ បានបន្តសារភាពថា  បន្ទាប់ពីជនរងគ្រោះដើរចេញទៅបាត់មួយសន្ទុះ រូបគេក៏បើកម៉ូតូតាមពីក្រោយ ដោយបានសៀត ដំបងឫស្សីមួយកំណាត់ជាប់នឹងម៉ូតូរួចជាស្រេច បំណងទៅវាយជនរងគ្រោះឱ្យរាងចាលម្តង ព្រោះស្រវឹងនិយាយគ្នាមិនព្រមស្តាប់ ម៉្យាង ដើម្បីស្រាយគំនុំដែលកន្លងមកជនរងគ្រោះធ្លាប់ លួចមាន់ទារបស់ខ្លួនមិនឈប់។ លុះពេលទៅដល់ប្រទះឃើញជនរងគ្រោះ រូបគេបានហៅជនរងគ្រោះឱ្យជិះម៉ូតូជាមួយរហូតទៅដល់ ក្បែររោងចក្រខោខូវប៊យ ម្តុំថ្នល់ទទឹង ស្ថិតក្នុង ភូមិពងទឹក ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្លៀតពេលដែលជនរងគ្រោះចុះបត់ជើងតូច រូបគេក៏ទាញដំបងឫស្សីវាយសំពង ជនរងគ្រោះពីក្រោយ រហូតដល់ឃើញជនរងគ្រោះសន្លប់បាត់មាត់បាត់ក ទើបរូបគេបានបោះ ដំបងចោល ហើយក៏បើកម៉ូតូវិលទៅផ្ទះឪពុក ធម៌វិញ។

ជនសង្ស័យ បានសារភាព បន្ថែមទៀតថា លុះព្រឹកឡើងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេក សន្លប់នៅកន្លែងកើតហេតុ ក៏ដឹកបញ្ជូនទៅ មន្ទីរពេទ្យ ហើយពេលនោះរូបគេ បានដឹកឪពុកធម៌ទៅមើល ប៉ុន្តែនៅពេលដឹងថា ជនរងគ្រោះ បានស្លាប់ រូបគេក៏ហៅឪពុកធម៌ត្រឡប់មកផ្ទះវិញ រួចបន្តសំងំនៅផ្ទះឪពុកធម៌រហូតដល់ថ្ងៃទី ០២ ខែកញ្ញា ទើបបើកម៉ូតូទៅផ្ទះប្អូនថ្លៃស្រី ឈ្មោះកាន់ ភា នៅភូមិឆ្អឹងពស់ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីសំងំលាក់ខ្លួនបន្ត ស្រាប់តែមកដល់ថ្ងៃទី០៥ កញ្ញា ក៏ត្រូវកម្លាំង អាវុធហត្ថចុះចាប់ឃាត់ខ្លួនបាន តែម្តង។

គួររំឭកថា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ សន្តិសុខរោងចក្រខោ-ខូវប៊យ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រទះឃើញ បុរសឈ្មោះរឿន វណ្ណៈ ហៅវណ្ណ ដេកសន្លប់ ក៏ ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅ កាន់គ្លីនិកឯកជន យីហោ “មិញ វុទ្ធី” បែកចាន តែអកុសលពេលបញ្ជូនទៅដល់គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

fgdsfsda

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ប្តីរបស់នាង (ជនរងគ្រោះ) បានដើរទៅផឹកស្រា នៅតូបលក់ចាប់ហួយរបស់ឈ្មោះប៉ាង ឈាង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នា  បន្ទាប់មកក៏មានឈ្មោះម៉ាន់ សុខចាន់ ភេទប្រុស រស់នៅភូមិជាមួយគ្នាបានមកផឹកស្រាជាមួយ។ ស្រាប់តែមួយសន្ទុះក្រោយមក ឈ្មោះ សុខចាន់ បានបបួលប្តីនាងទៅផឹកស៊ីនៅកន្លែងផ្សេងទៀត ដោយគេប្រាប់ថា គេរកបានទាកាប៉ា១ក្បាល ហើយក៏ជឿស្រាបៀរ១កេស ពីតូបចាប់ហួយខាងលើ យកទៅផឹកបន្ត តែមិនដឹង ជាចេញទៅផឹកដល់ទីណានោះទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះដល់ព្រឹកថ្ងៃទី២៩ សីហា ក៏មានគេប្រទះឃើញប្តី របស់នាងដេកស្លាប់នៅលើផ្លូវក្នុងស្រុកអង្គស្នួល ទៅវិញ។ ចំណែកបុរសឈ្មោះម៉ាន់ សុខចាន់ ដែលផឹកជាមួយប្តីនាងនោះ បានគេចខ្លួនបាត់ ។ ហេតុនេះទើបនាងសង្ស័យថា ប្តីត្រូវឈ្មោះម៉ាន់ សុខចាន់ ជាអ្នកសម្លាប់ ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនប្តី។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ បាននាំជនសង្ស័យទៅកាន់ទីតាំង កើតហេតុខាងលើ ដើម្បីធ្វើត្រាប់ឡើងវិញពី សកម្មភាពវាយសម្លាប់ជនរងគ្រោះ។ បន្ទាប់មក នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា កម្លាំងអាវុធហត្ថ បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យជាឃាតកររូបនេះ ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ដារិទ្ធ

RELATED ARTICLES