Thursday, March 28, 2024
Homeព្រឹត្តិការណ៍សង្គមបំផ្ទុះគ្រាប់បែកកណ្ដាលរាជធានីភ្នំពេញ សមត្ថកិច្ចបើកប្រតិបត្ដិការក្ដៅស្រាវជ្រាវ

បំផ្ទុះគ្រាប់បែកកណ្ដាលរាជធានីភ្នំពេញ សមត្ថកិច្ចបើកប្រតិបត្ដិការក្ដៅស្រាវជ្រាវ

ភ្នំពេញ៖ គ្រាប់បែកមួយគ្រាប់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព បោះបំផ្ទុះនៅកណ្តាលផ្លូវ លាន់កក្រើក និងបង្ក ឱ្យអ្នកដំណើរតាមដងផ្លូវ៤នាក់ រងរបួស ក្នុង នោះ ស្ត្រីជាគ្រូបង្រៀនម្នាក់ទទួលរងរបួសធ្ងន់ ជាងគេ ចំណែករថយន្ត៣គ្រឿង បានទទួលរង ការខូចខាត ហើយពេលនេះ សមត្ថកិច្ចកំពុង បន្តធ្វើការស្រាវជ្រាវអំពីករណីនេះ ដើម្បីបញ្ជាក់ ពីមូលហេតុពិត និងវែកមុខជនដៃដល់ នាំខ្លួន មកចាត់ការតាមច្បាប់ ។

ករណីបំផ្ទុះគ្រាប់បែកទាំងកណ្តាលយប់ នៅកណ្តាលរាជធានីភ្នំពេញនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤៥ នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចទល់មុខផ្ទះគ្មានលេខ យីហោ “អេស៊ី គំនូរផ្សាយពាណិជ្ជកម្ម” ត្រង់ចំណុចផ្លូវលេខ ១៦៣ កែងនឹងផ្លូវលេខ៣៤៨ ក្រុម៤៥ ភូមិ២ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

gfdgsdsf

ជនរងគ្រោះទាំង៤នាក់ដែលរងរបួសក្នុង ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន ទី១- ឈ្មោះចាន់ វន្នី ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ (រងរបួសធ្ងន់) ដោយជនរងគ្រោះ កំពុងជិះម៉ូតូម៉ាក ZoomerX ដឹកឆ្កែមួយក្បាល ស្រាប់តែអំបែងគ្រាប់បែកបានខ្ទាតមក ចំខ្នងចំនួន៣កន្លែង។ ទី២-ឈ្មោះម៉ីង ហូវ  ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់ខោអាវនៅផ្សារអូរឫស្សី ស្នាក់នៅ ម្តុំផ្សារទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ជិះម៉ូតូម៉ាកឃ្លីក ពណ៌លឿង បំណងទៅទទួលប្រពន្ធនៅផ្សារអូរឫស្សី រង- របួសខ្នង៣កន្លែង និងស្មាមួយកន្លែង។ ជន- រងគ្រោះទាំង២នាក់ រងរបួសធ្ងន់ជាងគេ និងត្រូវ បានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះ។ ទី៣-ឈ្មោះសេង ជា ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្ត្រីនគរបាល ប្រចាំនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិដើម- ចាន់  សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រង- របួសស្មាខាងឆ្វេង ត្រូវសាច់ញាតិដឹកទៅកាន់ មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះ និងទី៤-ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌា មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ ៤៥ព ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រងរបួសរយះកដៃស្តាំបន្តិច ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។

dsgdfsd

ចំណែករថយន្តដែលទទួលរងការខូចខាត ទាំង៣គ្រឿង រួមមាន ទី១-រថយន្តម៉ាកឡិចស៊ីស RX-៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២U-៧៣៥២ ទី២-រថយន្តម៉ាក TOYOTA LUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AI-៦៧៧៥ និងទី៣-រថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Y-៧១៣៦។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកឡិចស៊ីស RX-៣៣០ ខាងលើបានបើកបរ តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាង លើ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម មិន ចាំស្លាក លេខ បើកក្នុងទិសដៅស្របគ្នា រួចក៏ ព្យាយាមបន្ថែមល្បឿនវ៉ារថយន្តឡិចស៊ីសនិង បានបោះគ្រាប់បែកមួយគ្រាប់ចូលក្រោមរថយន្ត បង្កឱ្យមានការផ្ទុះលាន់កក្រើក និងមានផ្សែងហុយទ្រលោមពេញទីតាំងកើតហេតុខាង លើ បណ្តាលឱ្យរថយន្តម៉ាកឡិចស៊ីស RX-៣៣០ ហូរប្រេងម៉ាស៊ីន និងបែកកញ្ចក់ចំហៀងខាងឆ្វេងនិងកញ្ចក់មុខ និងបានបើកទៅមុខប្រមាណ ៥០ម៉ែត្រ ទើបឈប់ ។

dfdsfsads

ប្រភពដដែលបន្តថា បន្ទាប់ពីផ្ទុះគ្រាប់បែក ភ្លាម គេឃើញមនុស្សប្រុសស្រី៤នាក់ បានដេក រដូករណែលពេញថ្នល់ និងមានឈាមហូរគ្រប់គ្នា ចំណែករថយន្ត  TOYOTA LUX VIGO និងរថយន្ត TOYOTA TACOMA  ដែលម្ចាស់ចតទុកនៅមុខផ្ទះ ក៏ទទួលរងការ ខូចខាតបែកកញ្ចក់ និងមានស្នាមអំបែងជះ សុសពេញរថយន្តផងដែរ។

ដោយឡែកយោងតាមកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ បានបង្ហាញថានៅមុនពេលកើតហេតុ រថយន្តឡិចស៊ីស បើកបរពីត្បូងទៅ ជើង ចំណែកក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះ ម៉ូតូ២គ្រឿង បញ្ច្រាសទិសគ្នាជាមួយរថយន្ត លុះពេលជនសង្ស័យជិះចេញផុតបន្តិច រថយន្ត មកដល់ ក៏មានគ្រាប់បែកមួយគ្រាប់ ដែលជនសង្ស័យបោះ នៅកណ្តាលទ្រូងផ្លូវផ្ទុះឡើងកក្រើក និងមានផ្សែងហុយទ្រលោមតែម្តង តែមិនបណ្តាលឱ្យអ្នកជិះក្នុងរថយន្តទទួលរងរបួសនោះ ទេ គ្រាន់តែខូចខាតរថយន្ត ប៉ុន្តែអ្នកជិះម៉ូតូ ធ្វើដំណើរតាមផ្លូវ ត្រូវអំបែងគ្រាប់បែកខ្ទាតចំ បណ្តាលឱ្យរងរបួសរដូករណែលពេញផ្លូវ ។

តាមសម្តីបុរសរងគ្រោះឈ្មោះសេង ជា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER X ត្រឡប់មកពីហាត់ប្រាណនៅស្តាតអូឡាំពិក គោលបំណងទៅហូបបបរសនៅម្តុំពេទ្យចិន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ គាត់បានជិះម៉ូតូផុតទៅមុខប្រមាណ២០ម៉ែត្រ ទៅហើយ ទើបលាន់ឮសំឡេងផ្ទុះនៅពីក្រោយខ្នង តែគាត់មិនបានឈប់ម៉ូតូឡើយ គឺនៅបន្តដំណើរ ទៅមុខទៀត។ បន្ទាប់មកគាត់មានអារម្មណ៍ថា ស្ពឹកស្មា ទើបយកដៃទៅស្ទាបស្មា ស្រាប់តែ ប្រទះឃើញឈាម ទើបគាត់ដឹងថា គាត់ទទួល រងរបួស ដោយសារតែអំបែកគ្រាប់បែកខ្ទាត ត្រូវស្មាខាងឆ្វេង។ ភ្លាមៗនោះ គាត់បានទូរស័ព្ទ ហៅមិត្តភក្តិមកដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីលាងមុខរបួស ហើយត្រឡប់ទៅ ផ្ទះវិញភ្លាមៗ ។

fbfggffdf

ចំណែកជនរងគ្រោះ២នាក់ (ស្ត្រីម្នាក់ និង បុរសជនជាតិវៀតណាមម្នាក់) កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យកាល់ ម៉ែត មិនទាន់បានចេញ ទៅផ្ទះវិញនៅឡើយ។ ដោយឡែកបុរសជន-ជាតិឥណ្ឌាដែលសម្រាកនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី មិនត្រូវបានស្ថានទូតអនុញ្ញាតឱ្យចូលសួរនាំបាន ឡើយ តែតាមអ្នកបកប្រែភាសាបានប្រាប់ថា  ជនរងគ្រោះ ក៏មិនបានដឹងរឿងអ្វីដែរ ព្រោះ ជាអ្នកធ្វើដំណើរតាមផ្លូវ ឆ្លងកាត់ទីតាំងកើត-ហេតុប៉ុណ្ណោះ ស្រាប់តែជួបហេតុការណ៍អាក្រក់ បែបនេះតែម្តង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះដល់ទីតាំង កើតហេតុព្រោងព្រាត ហើយក្នុងនោះលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី បានចុះពិនិត្យដល់ទីតាំងកើត-ហេតុរាប់ម៉ោងផងដែរ តែលទ្ធផលយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហើបប្រាប់ឱ្យដឹងនៅឡើយថា ករណីនេះជាករណីឃាតកម្ម ឬជា ការបង្កឱ្យមានចលាចលក្នុងសង្គម ឬមួយក៏ជា ករណីភេរវកម្មនោះឡើយ ដោយសមត្ថកិច្ច អះអាងថា កំពុងបន្តតាមដានស៊ើបអង្កេតស្រាវជ្រាវជាមុនសិន ។

dsadasd

នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានរកឃើញស្លាបព្រាគន្លឹះគ្រាប់បែក ព្រមទាំងអំបែកគ្រាប់បែកមួយចំនួន ប៉ុន្តែសមត្ថកិច្ច នៅមិនទាន់អាចសន្និដ្ឋានថា ជាគ្រាប់បែកប្រភេទអ្វីនៅឡើយ ។

ដោយឡែកតាមការសន្និដ្ឋានក្រៅផ្លូវការ បានឱ្យដឹងថា គ្រាប់បែកដែលជនសង្ស័យបំផ្ទុះ នេះជាប្រភេទគ្រាប់បែកផ្លែទៀប។ បន្ទាប់ពី កើតហេតុបំផ្ទុះគ្រាប់បែកនេះ ភ្លាមៗគេសង្កេត ឃើញនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ហាក់មានសភាពស្ងាត់ មិនសូវមានអ្នកដំណើរ និងអ្នកដើរលេងពេលយប់ច្រើនដូចសព្វមួយ ដងនោះទេ ។

fdsasasdfd

ជាមួយនេះ បន្ទាប់ពីកើតហេតុបានប៉ុន្មាន ម៉ោង មានព័ត៌មានថា សមត្ថកិច្ចបានចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណី បំផ្ទុះគ្រាប់បែកខាងលើ ប៉ុន្តែសមត្ថកិច្ចមិនទាន់ បញ្ជាក់ឱ្យដឹងនោះទេ ។

scsdfsd

ក្រោយកើតហេតុ រថយន្ត៣គ្រឿង ដែល ទទួលរងការខូចខាត ត្រូវបានសមត្ថកិច្ចអូស យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីរង់ចាំម្ចាស់មកដាក់ពាក្យបណ្តឹង និងយកលិខិតស្នាមមកបញ្ជាក់ ទើបប្រគល់រថយន្តឱ្យម្ចាស់ដើមវិញ ៕

ក្រុមព័ត៌មានសន្តិស៊ិខពេលយប់

RELATED ARTICLES