Thursday, March 28, 2024
Homeសន្ដិសុខសង្គមនិស្សិតពេទ្យខឹងសង្សារ យកអង្រែបុកគ្រឿងវាយក្បាលខ្លួនឯងសន្លប់

និស្សិតពេទ្យខឹងសង្សារ យកអង្រែបុកគ្រឿងវាយក្បាលខ្លួនឯងសន្លប់

ភ្នំពេញ៖ យុវជនជានិស្សិតពេទ្យម្នាក់ សង្ស័យបែកថ្នាំខឹងសង្សារយកអង្រែបុកគ្រឿងវាយ ក្បាលខ្លួនឯងរហូតដេកដួលសន្លប់ក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៧ ខែកញ្ញា ស្ថិតនៅក្នងបុរីសូនី ផ្ទះលេខ18 C ផ្លូវ36 ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

យុវជនដែលយកអង្រែវាយខ្លួនឯងមានឈ្មោះ រ៉េត ខេមរិន្ទ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត ពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើ ។

fhgfddfs
នារីស្រស់ស្អាត ឈរយំអះអាងថាខ្លួនជាសង្សារជនរងគ្រោះ

ប្រភពពត៌មានពីអ្នកជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថាឪពុកម្តាយចេញទៅណាបាត់អស់ទេ នៅសល់តែយុវជនខាងលើតែម្នាក់ឯង បានរត់ទៅខាងក្រោយផ្ទះដែលនៅសល់ដីជាង១ម៉ែត្រនោះហើយបានកាន់អង្រែបុកគ្រឿងធ្វើពីឈើបានយកមកវាយក្បាលខ្លួនឯងពីខាងក្រោយ រហូតដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមនៅខាងក្រោយផ្ទះតែម្នាក់ឯង ។

ក្រោយកើតហេតុ អ្នកជិតខាងបានប្រាប់អ្នករត់ម៉ូតូឌុបនិងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ ។ ក្នុងហេតុការណ៍គេឃើញនារីស្រស់ស្អាតម្នាក់ជិះម៉ូតូស្កុកពី ពណ៌ស មួយគ្រឿងមកដល់ឃើញមានមនុស្សជាច្រើននាក់ ចោមរោមនៅមុខផ្ទះ ទើបនារីស្រស់ស្អាតរូបនោះបានប្រាប់ថា គេជាសង្សាររបស់យុវជនខាងលើ ហើយមិនដឹងថាមានរឿងអីទេ បានជាទូរស័ព្ទអត់ចូល ពេលដែលអើតមើលតាមកញ្ចក់ឃើញដេកសន្លប់ក្នុងថ្លុកឈាម ទើបប្រជាការពារ និងប្រជាពលរដ្ឋនាំគ្នាវាយកញ្ចក់កាត់សោចូលទៅដល់ ឃើញដេកសន្លប់ក្នុងឈាម ។

ghfgdss
សមត្ថកិច្ចជួយលើកជនរងគ្រោះ ដឹកតាមឡានទៅសង្រ្គោះនៅមន្ទីរពេទ្យ

ប្រភពព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងរូបនោះមកដល់មិនបាននិយាយស្តីអ្វីទាំងអស់ គិតតែសុំឲ្យសមត្ថកិច្ចជួយបញ្ជូនសង្សាររបស់គេទៅមន្ទីរពេទ្យនិងបានឈរយំ ។ ជនរង គ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

ទាក់ទិននឹងករណីខាងលើនេះសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីអ្វីពិតប្រាកដនៅឡើយទេ ។ តាមការសន្និដ្ឋានដំបូងសង្ស័យជនរងគ្រោះបែកថ្នាំហើយខឹងសង្សារបានយកអង្រែវាយខ្លួនឯងតែម្តង ៕

hgfddsds
កម្លាំងសមត្ថកិច្ចចម្រុះ ចុះជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ

ណន អ៊ាត

RELATED ARTICLES