Saturday, April 20, 2024
Homeព័ត៌មានជាតិក្មេង៣នាក់ ចុះងូតទឹកក្នុងប្រឡាយទឹក លង់ស្លាប់ម្នាក់

ក្មេង៣នាក់ ចុះងូតទឹកក្នុងប្រឡាយទឹក លង់ស្លាប់ម្នាក់

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ខណៈដែលចុះងូតទឹកប្រឡាយលេងជាមួយក្មេងក្នុងភូមិ ចំនួន៣នាក់ ស្រាប់តែរអិលជើងលង់លិច ទម្រាំរកសពឃើញ រយះពេល១ម៉ោង សាច់ញាតិប្រជាពលរដ្ឋ នាំគ្នាចុះរាវ រកជនរងគ្រោះឃើញ ស្លាប់បាត់ជីវិត បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយទឹកទើបជីកថ្មី ទឹកដីក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងប្រុសរងគ្រោះ ឈ្មោះ ឆន សំណាង ហៅ នី ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្សសាលា  មានឪពុកឈ្មោះ ឆន ទូច អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ ណុប ស្រីនាង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ ។ ប្តីប្រពន្ធខាងលើមានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជនរងគ្រោះ ជាកូនទី២ រស់នៅក្នុងបន្ទុកគ្រួសារ ។

dgdsfgdf

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះ រួមជាមួយក្មេងប្រុសក្នុងភូមិជាមួយគ្នា អាយុស្របាលគ្នា សរុបចំនួន៣នាក់ នៅវេលាម៉ោង៨និង៣០ព្រឹកថ្ងៃទី០៧ ខែកញ្ញា ក្មេងទាំង៣នាក់បាននាំគ្នាទៅចុះងូតទឹកលេងក្នុងប្រឡាយ ដែលទើបជីកហើយថ្មីៗ នៅខាងជើង ដែលមានចំងាយ៥០០ម៉ែត្រពីផ្ទះជនរងគ្រោះ ។ ប្រភពបន្តទៀតថា ខណៈដែលក្មេងទាំង៣កំពុងចុះងូតទឹកក្នុងប្រឡាយ ដែលមានជម្រៅ៣ទឹក៣ម៉ែត្រ ស្រាប់តែជនរងគ្រោះ រអិលជើងផុងលង់លិច ទោះជាក្មេងប្រុស២នាក់ទៀត ស្រវេស្រវាចាប់ តែមិនជាប់ ទើបក្មេង២នាក់ ដែលមិនលង់នាំគ្នារត់ទៅប្រាប់សាច់ញាតិ អ្នកភូមិផ្អើលនាំគ្នាមកជួយចុះរាវ ទម្រាំរកឃើញអស់រយះពេល១ម៉ោង ទើបប្រទះឃើញ ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ទោះជានាំគ្នាលើករលាក់ទឹកយ៉ាងណាក៏ដោយ ក៏មិនអាចសង្រ្គោះអាយុជីវិតក្មេងរងគ្រោះបានដែរ ។

dsfgddsas

ក្រោយពីរាវរកឃើញសាកសព ទើបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ហើយក្រុមគ្រួសារ ដាក់អង្រឹងសែង សាកសពត្រឡប់ទៅផ្ទះវិញ ទាំងក្តីទុក្ខសោក ។ សាកសពក្មេងប្រុសខាងលើ មិនត្រូវបាន ក្រុមគ្រួសារប្តឹងផ្តល់អ្វីឡើយ គ្រាន់តែរាយការណ៍ ប្រាប់ឲ្យដឹង រួចរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES