ប្រទេសឡាវ ៖ នៅចន្លោះនៃអំឡុងពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨–២៩ នៅ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាទ្វេភាគីជាមួយលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅលើ បញ្ហាធំៗមួយចំនួន។
ជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។ ចំណែកបញ្ហាដែលលើកយកមក ពិភាក្សាមាន៣ចំណុចសំខាន់ៗ ក្នុងនោះរួមមាន ទី១–ការប្រែប្រួលអាកាសធាតុ ទី២–ការបញ្ជូន កម្លាំងរបស់កម្ពុជា ចូលរួមកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងទី៣–ការស្វែងរក ហិរញ្ញវត្ថុសម្រាប់បន្តសាលាក្តីខ្មែរក្រហម។
“កិច្ចសន្ទនារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមបាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ប្រមុខ– ដឹកនាំទាំងពីរបានពិភាក្សាគ្នា អំពីបណ្តាប្រធានបទទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ ការចូលរួមចំណែក របស់កម្ពុជា ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ កិច្ចការ និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា និងប្រធានបទដែលមានផលប្រយោជន៍ ទៅវិញទៅមកមួយចំនួនទៀត។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខាង មុខនេះ លោកប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧១ ថា កម្ពុជានឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឱ្យបានមុន ដំណាច់ឆ្នាំ២០១៦ នេះ”។
ទាក់ទងនៅនឹងដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨–២៩ នៅប្រទេសឡាវ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេច កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ថា “មេដឹកនាំអាស៊ានទាំងអស់ ដែលបានចូល រួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨–២៩ នៅថ្ងៃទី០៦ ខែកញ្ញា គឺក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត។ ប្រមុខដឹកនាំអាស៊ាន ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្ត ផែនការលម្អិតឆ្នាំ២០២៥ នៃសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) សហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គម វប្បធម៌អាស៊ាន 9ជ្សៅជប ឆ្ពោះទៅសម្រេចឱ្យ បាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។
នៅក្នុងសហគមន៍នយោបាយសន្តិសុខ អាស៊ាន មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់ពី សារសំខាន់នៃការរក្សាតួនាទីស្នូលអាស៊ាន និង ឯកភាព ក្នុងដំណើរការនិម្មាបនកម្មតំបន់ និង ក្នុងទំនាក់ទំនងជាដៃគូខាងក្រៅ។ ជាមួយគ្នា នេះ មេដឹកនាំអាស៊ាន បានបញ្ជាក់សាជាថ្មី ពី ការតាំងចិត្តរបស់ខ្លួនក្នុងការរក្សាតំបន់អាស៊ី អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និង គ្មានអាវុធប្រល័យលោកផ្សេងទៀត ដូចមាន ចែងក្នុងសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធ នុយក្លេអ៊ែរ និងធម្មនុញ្ញអាស៊ាន។
ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ាន បានអះ– អាងជាថ្មីនូវការតាំងចិត្តរបស់អាស៊ាន ដើម្បី ឆ្លើយតបទៅនឹងការគំរាមកំហែងនៃបទឧក្រិដ្ឋ– កម្មឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែនប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ មេ– ដឹកនាំទាំងអស់ ក៏បានស្វាគមន៍ផងដែរចំពោះ ការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ច– សហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ប្រទេសឈីលី អេហ្ស៊ីប អ៊ឺរ៉ង់ និងម៉ារ៉ុក។
សហគមន៍សេដ្ឋកិច្ចអាស៊ាន និងមេដឹកនាំ អាស៊ាន បានធ្វើការកត់សម្គាល់ថា ផលិតផល ក្នុងស្រុករួមរបស់អាស៊ាន គឺស្មើនឹង២,៣ទ្រីលាន ដុល្លារអាមេរិក នៅឆ្នាំ២០១៥ ដែលជាការ ពង្រឹងជំហរអាស៊ានឱ្យទៅជាមជ្ឈមណ្ឌលនៃ កំណើនសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានកត់សម្គាល់ដោយរីក– រាយថា ឆ្នាំ២០១៦ ជាឆ្នាំដំបូងនៃសហគមន៍ សេដ្ឋកិច្ចអាស៊ានរាល់កិច្ចខិតខំប្រឹងប្រែងត្រូវ ផ្តោតទៅលើការអនុវត្តឱ្យបានពេញលេញនូវ វិធានការដែលមិនទាន់បានអនុវត្តក្នុងផែនការ លម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក៏ដូចជាការចាប់ផ្តើមអនុវត្តវិធានការថ្មីនៅក្នុង ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បាន អបអរសាទរចំពោះប្រទេសឡាវ ដែលបាន សម្រេចដោយជោគជ័យនូវអាទិភាពរបស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងវេនជាប្រធាន អាស៊ានឆ្នាំ២០១៦នេះ។ សហគមន៍សង្គម វប្បធម៌អាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់ សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកការអនុវត្តឱ្យ បានពេញលេញ និងមានប្រសិទ្ធភាពនៃផែន– ការលម្អិត និងសហគមន៍សង្គម វប្បធម៌អាស៊ាន ឆ្នាំ២០២៥។ ការអនុម័តសេចក្តីប្រកាសរួម អាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៦ ពិសេសលើកទឹកចិត្តដល់បណ្តាប្រទេសជាសមា– ជិកអាស៊ានឱ្យផ្តល់សច្ចាប័ន និងអនុវត្តកិច្ច ព្រមព្រៀងបរិស្ថានពហុភាគីនៅក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បាន អនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីការពង្រឹង ការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅ សាលា និងបានស្វាគមន៍ការអនុម័តផែនការ ការងារលើវិស័យអប់រំក្នុងឆ្នាំ២០១៦–២០២០។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ការតភ្ជាប់អាស៊ាន ស្តីពីទំនាក់ទំនងជាដៃគូខាង ក្រៅអាស៊ាន បញ្ហាតំបន់ និងអន្តរជាតិ ពិសេស ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតអាស៊ាននៅឆ្នាំ២០១៧ ដើម្បី ជាការរំលឹកដល់កិច្ចសហប្រតិបត្តិការ និងការ កសាងសហគមន៍អាស៊ាន ប្រាំទសវត្សរ៍កន្លង ទៅនិងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ប្រទេស ហ៊្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំ២០១៧។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខិតខំពង្រឹង មិត្តភាពនិងកិច្ចសហប្រតិបតិការជាមួយបណ្តា ប្រទេសអាស៊ានទាំងអស់ ដើម្បីថែរក្សានូវ សុខសន្តិភាព ក្នុងប្រទេស និងក្នុងតំបន់ ដើម្បី ផ្តល់នូវឱកាសដល់ប្រជាជាតិទាំងអស់ ជំរុញ ការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅមុខ”។
ដោយឡែកពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ច ប្រជុំកំពូលអាស៊ាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃដដែលនេះដែរថា “កាលពីម្សិលមិញ មេដឹកនាំអាស៊ានទាំង១០ប្រទេស បានអញ្ជើញ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តី ពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ាន មួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និង ក្រៅតំបន់។ ពិធីចុះហត្ថលេខានេះ ទទួលបាន នូវការគាំទ្រពីមេដឹកនាំអាស៊ានទាំងអស់ ដែល បានខិតខំរួមគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យ អាស៊ានក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងសង្គ្រោះឱ្យបានយ៉ាងឆាប់– រហ័សទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និង ក្រៅតំបន់។
ក្រោយពីពិធីចុះហត្ថលេខារួចមកប្រមុខ ដឹកនាំអាស៊ានបានអញ្ជើញជួបដាច់ដោយឡែកៗ ពីគ្នាជាមួយប្រតិភូតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សា– ភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន។ មេដឹកនាំ អាស៊ាន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និង ក្រុមប្រឹក្សាភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្ចសហការដ៏ទូលំទូលាយដល់ ផ្នែករដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាន នូវគោលដៅអាទិភាពជាច្រើនក្នុងរយៈពេល កន្លងមកពិសេសការឈានទៅបង្កើតសហគមន៍ អាស៊ាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ។
ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំអាស៊ាន ទាំងអស់ បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរបកគំហើញ និងអនុសាសន៍ គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលផ្តល់– យោបល់ ធុរកិច្ចអាស៊ាន ក្នុងនោះរួមទាំងអនុ សាសន៍ទាំង១០ចំណុចដែលទើបត្រូវបានលើកឡើង ដោយក្រុមប្រឹក្សាភិបាលផ្តល់យោបល់ ធុរកិច្ចអាស៊ាន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជ– កម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម អេឡិចត្រូនិក ឡូជីស្ទិក សហគ្រាស មីក្រូធុនតូច និងមធ្យម។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បាន គូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈ អនាគតល្អសម្រាប់ការបន្តទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការ យកចិត្តទុកដាក់ទៅលើការធ្វើឱ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នាសម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ានបានជំរុញឱ្យយុវជននៃ បណ្តាប្រទេសអាស៊ានទាំងអស់ មិនគ្រាន់តែ ការបង្កើនឱ្យមានការផ្លាស់ប្តូរដំណើរទស្សន– កិច្ចសិក្សាក្នុងចំណោមប្រទេសជាសមាជិក អាស៊ានដូចគ្នានោះទេ តែផ្ទុយទៅវិញ គឺយើង ខិតខំយ៉ាងណាជំរុញឱ្យមានការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចជាមួយយុវជននៃប្រទេសជាដៃគូ សន្ទនារបស់អាស៊ាន និងបណ្តាប្រទេសក្រៅ តំបន់ ដើម្បីឱ្យយុវជនរបស់យើងកាន់តែទទួល បាននូវចំណេះដឹង ចំណេះធ្វើ និងការប្រាស្រ័យ ទាក់ទងគ្នាកាន់តែជិតស្និទ្ធ និងមានភាពស្វាហាប់ ក្នុងជីវិត។
ដោយឡែកទាក់ទិនទៅនឹងការជួបប្រា– ស្រ័យជាមួយក្រុមប្រឹក្សាភិបាលផ្តល់យោបល់ ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ាន បាន ពិភាក្សាគ្នាដោយផ្តោតការយកចិត្តទុកដាក់ទៅ លើកិច្ចការជាអាទិភាពមួយចំនួនរួមមាន ៖
ទី១–ការលុបបំបាត់ឱ្យអស់នូវរបាំងនានា ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរ– ការពាណិជ្ជកម្ម និងវិនិយោគ។
ទី២–បន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឱ្យបានពេញលេញ នូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជរតែមួយ របស់ប្រទេសជាសមាជិកអាស៊ាន។
ទី៣–ការលើកកម្ពស់សេរីភាវូបនីយកម្ម លើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រង តាម– រយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ។
ទី៤–ការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធ ឡូជីស្ទិក ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃ វិស័យឧស្សាហកម្មក្នុងតំបន់ ដោយទាក់ទាញ ដៃគូពាក់ព័ន្ធទាំងអស់ ចូលរួម ពោលគឺរបក– គំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជា មានសារសំខាន់សម្រាប់ប្រទេសជាសមាជិក អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវចក្ខុ– វិស័យអាស៊ាន ឆ្នាំ២០២៥។
នៅក្នុងកិច្ចសន្ទនាជាមួយនិងប្រតិភូអន្តរ– សភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុម– ប្រឹក្សាភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តា មេដឹកនាំអាស៊ានទាំងអស់ បានស្នើឱ្យមានការ ចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាថែមទៀត ក្នុងការផ្តល់ជាយោបល់ និងគំនិតល្អ ដើម្បីឈាន ទៅសម្រេចលើចក្ខុវិស័យនានារបស់អាស៊ាន ដែលជាបំណងប្រាថ្នារបស់ប្រជាជនអាស៊ាន ទាំង ជាង៦២០លាននាក់ រស់នៅប្រកបដោយសុខ– សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ រីកចម្រើគ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសការ រស់នៅដោយភាពសុខដុមរមនា។ កាលពីរាត្រី កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីឡាវ បាន រៀបចំពិធីលៀងសាយភោជន៍យ៉ាងអធិកអធម ជូនប្រមុខដឹកនាំអាស៊ាន ប្រកបដោយបរិយា– កាសរីករាយនិងស្និទ្ធស្នាលបំផុត។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ– ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែង កៀរគរអ្នកវិនិយោគទុនពីបណ្តាប្រទេសអាស៊ាន និងពីសហគមន៍អន្តរជាតិ ដើម្បីជំរុញការវិនិ– យោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះរីកចម្រើន ខ្លាំងទៅមុខ ដែលផ្តល់ឱកាសដល់ពលរដ្ឋ និង យុវជនខ្មែរទូទៅទទួលបាននូវការពង្រឹងសមត្ថ– ភាព និងការងារសមរម្យ ក្នុងការរួមចំណែក កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីក– ចម្រើនជឿនលឿន”៕
ដោយ ៖ ដារិទ្ធ