ភ្នំពេញ ៖ បន្ទាប់ពីក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហ ដាក់ជូនទៅកាន់ថ្នាក់ដឹកនាំអាស៊ាន និងស្ថានទូតបរទេសនានាប្រចាំប្រទេស កាលពីថ្ងៃទី05 ខែកញ្ញា ឆ្នាំ2016 ដោយជំរុញឱ្យថ្នាក់ដឹកនាំ អាស៊ានជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជា– ធិបតេយ្យនៅកម្ពុជា រួចមក ក្រុមសមាជិកសភា គណបក្សប្រជាជនកម្ពុជា ឬក្រុមមតិភាគច្រើន នៅរដ្ឋសភា ដែលមានសម្តេចស ខេង ជាប្រធាន នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2016 )នាចេញ លិខិតចំហថ្កោលទោសចំពោះលិខិតចំហរបស់ សមាជិកសភាគណបក្សប្រឆាំង ដែលមានលោក កឹម សុខា ជាប្រធានស្តីទី ដោយបានហៅទង្វើ របស់គណបក្សប្រឆាំង ថា កំពុងតែបំផ្លាញផល– ប្រយោជន៍ និងមុខមាត់ប្រទេសជាតិ។
លិខិតចំហរបស់ក្រុមសភាមតិភាគច្រើន ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអា– ស៊ាន និងថ្នាក់ដឹកនាំនៃពិភពលោក ចុះថ្ងៃទី 07 ខែកញ្ញា ឆ្នាំ2016 ដែលចុះហត្ថលេខា ដោយសម្តេច ស ខេង ប្រធានក្រុមសភាមតិ ភាគច្រើន មានខ្លឹមសារថា “កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខា ដោយរដ្ឋាភិបាលនៃប្រទេសទាំង19 នៅថ្ងៃទី 23 ខែតុលា ឆ្នាំ1991 គឺជាការកំណត់នៃ ការបញ្ចប់ជាផ្លូវការនៃជម្លោះបង្ហូរឈាមដែល អូសបន្លាយអស់រយ³ពេលជាច្រើនទសវត្ស នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ អាចកើត ឡើងមានទៅបាន គឺអាស្រ័យ ដោយរាជរដ្ឋាភិបាលស្របច្បាប់នៅរាជធានីភ្នំពេញ ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា យកសន្តិភាព ជាអាទិភាពចម្បង និងឈោងទៅបញ្ចប់ជម្លោះ ជាមួយត្រីភាគី រួមទាំងភាគីខ្មែរក្រហម ទោះបី ជាគណបក្សប្រជាជនកម្ពុជាមានទឹកដីគ្រប់គ្រង និងកម្លាំងប្រដាប់អាវុធធំលើសលប់យ៉ាងណា ក្តី។
នេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ មុតស្រួចរបស់គណបក្សប្រជាជនកម្ពុជា និង ថ្នាក់ដឹកនាំគណបក្ស ក្នុងការធានាថា ប្រជាជន កម្ពុជាគ្រប់រូប អាចទទួលបាននូវសេរីភាពពេញ– លេញ និងមានអនាគតដ៏ភ្លឺស្វាង។ ដូច្នេះការ ចោទប្រកាន់ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការំលោភបំពានទៅលើកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស គឺមិនច្បាស់លាស់ និង មិនមានការទទួលខុសត្រូវឡើយ។ ជាងនេះ ទៅទៀត វាជាការសំខាន់ផងដែរ ដែលមាន ការលើកឡើងថា ចំណុចសំខាន់²នៃកិច្ច្ចព្រមព្រៀងត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ រួច ទៅហើយ ព្រោះគោលការណ៍ទាំងនោះ ត្រូវ បានគោរពនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយ រាជរដ្ឋាភិបាលកម្ពុជា។
នៅពេលកំពុងចោទប្រកាន់ទៅលើរាជ– រដ្ឋាភិបាល ការពិតវាជាសមាជិកសភាមកពី គណបក្សប្រឆាំងទៅវិញទេ ដែលកំពុងតែធ្វើ ឱ្យអន្តរាយដល់លិទ្ធិប្រជាធិបតេយ្យ និងស្ថាប័ន នយោបាយរបស់ប្រទេស ដែលត្រូវបានកសាង ជាជំហ៊ាន²នៅក្នុងរយះពេលប៉ុន្មានទសវត្ស ចុងក្រោយនេះ ដោយរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ។ តើយើងអាចទុកចិត្តទៅលើ ពួកគេដោយរបៀបណា បើពួកគេមិនអាចសូម្បី ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យជា មូលដ្ឋានគ្រឹះបានផងនោះ? ហើយនៅក្នុងអាណត្តិ បោះឆ្នោតម្តង² អ្វីដែលពួកគាត់ធ្វើ គឺបដិសេធ នូវសិទ្ធិរបស់ប្រជាជនភាគច្រើននៅក្នុងការ ជ្រើសរើសបេក្ខជន ឬគណបក្សនយោបាយដែល ខ្លួនបានបោះឆ្នោតឱ្យ។
ជាងនេះទៅទៀត សមាជិកសភាគណបក្ស ប្រឆាំង តែងតែទាញយកផលប្រយោជន៍នៃ អភ័យឯកសិទ្ធិរបស់ពួកគេ ដើម្បីបម្រើគោល បំណងនយោបាយនិងអាត្មានិយមរបស់ពួកគេ។ បុព្វសិទ្ធិទាំងនេះគឺផ្តល់ឱ្យពួកគេដើម្បីឱ្យពួកគេ អាចបំពេញតួនាទី និងទំនួលខុសត្រូវចំពោះ ប្រជាជន និងប្រទេសជាតិ។ ប៉ុន្តែពួកគេប្រើប្រាស់អភ័យឯកសិទ្ធិ ជាខែលដើម្បីការពារខ្លួន នៅពេលដែលពួកគេបំពានច្បាប់និងរដ្ឋធម្មនុញ្ញ។ ក្រុមសភាគណបក្សប្រឆាំង មិនអាចបង្ខូចកេរ្តិ៍ឈ្មោះ និងចោទប្រកាន់មកលើនរណាម្នាក់ ពី បទល្មើសដោយមិនមានភ័ស្តុតាង ឬក្លែងបន្លំ ឯកសារសាធារណះឬញុះញង់ឱ្យមានអំពើហិង្សា ហើយចាត់ទុកថា វាជាការអនុវត្តនូវសេរីភាព នៃការបញ្ចោញមតិឡើយ។ វាជាការច្បាស់ ណាស់ថា សេរីភាពនៃការបញ្ចោញមតិនៅកម្ពុជា មានកម្រិតខ្ពស់ជាងប្រទេសជាច្រើននៅក្នុង តំបន់ រួមទាំងអាស៊ានផងដែរ។
អ្វីដែលអាក្រក់ជាងនេះ មេដឹកនាំគណបក្សប្រឆាំង គិតថា ពួកគេនៅលើច្បាប់។ ឧទាហរណ៍ លោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានកោះហៅដោយតុលាការ ជាច្រើនដង ប៉ុន្តែគាត់មិនបានមកបង្ហាញខ្លួន នោះទេ។ ប្រសិនបើគាត់ពិតជាគ្មានកំហុសដូច ដែលគាត់និងអ្នកគាំទ្រគាត់ជឿជាក់មែននោះ គាត់គួរតែធ្វើដូចអ្វីដែលគាត់និយាយនិងទទួលខុសត្រូវ។ ដូចគ្នាផងដែរ លោកសម រង្ស៊ី ដែល បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ អស់ជាច្រើនដងក្នុងអតីតកាល និងនៅពេល បច្ចុប្បន្ននេះគាត់កំពុងតែស្នើឱ្យមានការលើកការចោទប្រកាន់ចំពោះបទល្មើសរបស់គាត់ ទៀត។ ឥរិយាបទរបស់មេដឹកនាំគណបក្ស ប្រឆាំង គឺមិនមានការទទួលខុសត្រូវ និងមិន អាចអត់ឱនឱ្យបានទាល់តែសោះ។ វាមិនមែន ជាការគួរឱ្យសង្ស័យទេ ព្រោះគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តដ៏ខ្លាំងក្លាចំពោះការផ្សះផ្សាជាតិ ដូចដែលបានបង្ហាញយ៉ាងច្បាស់លាស់ នៅក្នុងគោលនយោបាយឈ្នះឈ្នះដែលផ្តួចផ្តើម ឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក៏មិនគួរធ្វើឱ្យប៉ះពាល់ទៅដល់នីតិរដ្ឋ ផងដែរ”។
លិខិតចំហដដែល បានបន្តថា “ការចោទ ប្រកាន់មួយទៀត របស់សមាជិកសភាគណបក្ស ប្រឆាំង គឺមិនត្រឹមត្រូវ និងជាការរៀបចំទៀត ផង។ ពួកគេបានលើកយកករណីឃាតកម្មជា ច្រើន ដែលសំណុំរឿងខ្លះ កំពុងស្ថិតនៅលើការ អង្កេតនៅឡើយ និងពួកគេបានបន្ទោសដល់ អាជ្ញាធរថាមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ វាជាការគួរឱ្យអស់សំណើចដែលគណបក្សប្រឆាំង តែងតែជ្រៀតជ្រែកចូល ក្នុងកិច្ចការប្រព័ន្ធតុលាការ និងនគរបាលយុត្តិធម៌។ ជាឧទាហរណ៍នៅ ពេលដែលអាជ្ញាធរ កំពុងតែស៊ើបអង្កេតលើ ករណីឃាតកម្មទៅលើលោកកែម ឡី មេដឹកនាំ គណបក្សប្រឆាំង លោកសម រង្ស៊ី និងសមាជិក ជាន់ខ្ពស់របស់គាត់ លោកស្រីថាក់ ឡានី បាន ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានភ្លាម² ទៅលើរាជរដ្ឋាភិបាល។ និយាយឱ្យសាមញ្ញ គឺ ពួកគេបានធ្វើឱ្យរាំងស្ទះ ដល់ប្រព័ន្ធតុលាការ ហើយនេះជាបទល្មើសព្រហ្មទណ្ឌដែលត្រូវប្រឈម នឹងវិធានការច្បាប់។
គណបក្សសង្គ្រោះជាតិ និងសមាជិករបស់ ពួកគេ ត្រូវតែយល់ដឹងថា ការកសាងនូវលិទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ តម្រូវឱ្យបុគ្គល ម្នាក់²ត្រូវតែទទួលបាននូវការប្រព្រឹត្តដូចគ្នា ចំពោះមុខច្បាប់ ដោយមិនគិតពីឋានះ ទ្រព្យសម្បត្តិ ជាតិសាសន៍ និងអំណាចឡើយ។ ពួកគេ មិនអាចស្នើសុំឱ្យមានការអនុវត្តខុសគ្នា នៅ ពេលមានការរំលោភនីតិរដ្ឋ និងលិទ្ធិប្រជាធិប– តេយ្យឡើយ។ ជាថ្នាក់ដឹកនាំនយោបាយដែល ទទួលបាននូវការទុកចិត្ត និងបោះឆ្នោតដោយ ប្រជាជន ពួកគេគួរតែធ្វើជាគំរូ និងត្រូវចាប់ផ្តើម ធ្វើកិច្ចការជាសាធារណ³ឬឯកជន នៅក្នុងដែន កំណត់របស់ច្បាប់ និងរដ្ឋធម្មនុញ្ញ។
យើងទាំងអស់គ្នា ដែលជាក្រុមសភាមតិភាគច្រើន សូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះលិខិតចំហរបស់គណបក្សសង្គ្រោះជាតិ។ យើងទាំងអស់គ្នា ទទូចសុំសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំនៃប្រទេសនានារបស់អាស៊ាន សូមយកទស្សន³របស់ខ្លួន ដោយផ្អែកទៅលើ ស្ថានភាពពិតនៅកម្ពុជា។ ប្រសិនបើលិទ្ធិប្រជា ធិបតេយ្យកំពុងតែធ្លាក់ចុះដូចដែលមានការ អះអាងដោយសមាជិកសភាគណបក្សប្រឆាំង មែននោះ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា មិនអាចទទួលបាននូវសន្តិភាព និងវិបុលភាព ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឡើយ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកំពុងតែធ្វើការ ដោយមិននឿយហត់ជាមួយសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ដោយ បង្កើតបាននូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន រាប់លាននាក់ ដែលបានរងគ្រោះដោយរបប ប្រល័យពូជសាសន៍។ គោលបំណងសំខាន់របស់ តុលាការ គឺមិនត្រឹមតែនាំមេដឹកនាំខ្មែរក្រហម ទៅកាត់ទោសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ទៅសាធារណជនថា បើគ្មាននីតិរដ្ឋទេ ប្រទេស កម្ពុជា ងាយនឹងរអិលទៅរកភាពវឹកវរ និង អាចឈានទៅដល់សង្គ្រាមស៊ីវិលទៀតផង។ អ្វីដែលសមាជិកសភាគណបក្សប្រឆាំង កំពុង តែធ្វើ គឺកំពុងតែបំផ្លាញផលប្រយោជន៍ និង មុខមាត់ប្រទេសជាតិ ដូច្នេះពួកគេត្រូវតែទទួលខុសត្រូវ”។
គួរបញ្ជាក់ថា ការថ្កោលទោសរបស់ក្រុម សមាជិកសភាបក្សកាន់អំណាច ចំពោះលិខិត ចំហសមាជិកសភាបក្សប្រឆាំងនេះ ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ឬក្រុមមតិភាគតិចនោរដ្ឋសភា ដែលមាន លោកកឹម សុខា ជាប្រធានស្តីទីបានធ្វើលិខិត ចំហមួយ ជូនចំពោះអ្នកដឹកនាំអាស៊ាន ឱ្យជួយ ការពារសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
លិខិតចំហរបស់សមាជិកសភាគណបក្ស សង្គ្រោះជាតិ ចុះថ្ងៃទី05 ខែកញ្ញា ឆ្នាំ2016 នោះ មានខ្លឹមសារថា “ការបោះឆ្នោត ដោយ សេរី និងយុត្តិធម៌ឆ្នាំ1993 រៀបចំដោយអង្គការសហប្រជាជាតិ យោងតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ឆ្នាំ1991) នានាំមក នូវរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់គ្រប់គ្រងប្រទេស ឆ្លុះបញ្ចាំងឆន្ទះពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះ មានចែងពីការធានាការពារនូវ ការគោរពនូវសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋគ្រប់ បែបយ៉ាង ព្រមទាំងមានចែងពីការអនុវត្តរបប នយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស យ៉ាង ច្បាស់លាស់។
យើងខ្ញុំជាសមាជិកសភានៃប្រទេសកម្ពុជា សង្កេតឃើញថា អ្នកកាន់អំណាចរបស់គណ– បក្សប្រជាជនកម្ពុជា ក្នុងរដ្ឋាភិបាល បានប្រព្រឹត្ត ល្មើសនឹងឆន្ទ³ប្រជាពលរដ្ឋខ្មែរ ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍ចែងក្នុងកិច្ច– ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាន់តែធ្ងន់ធ្ងរ ទៅ ដោយបានប្រើអំណាចដោយរំលោភ ក្នុង ការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និង បានប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការចាប់ចង និងឃុំឃាំងសកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស សមាជិកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ យ៉ាងកំរោល។
ការយកករណីដែលត្រូវបានព្រះមហាក្សត្របានលើកលែងទោសរួចហើយ ជាលេស ដកហូតតួនាទីជាតំណាងរាស្ត្រ និងរកចាប់ខ្លួន ឯកឧត្តមសម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងតំណាងរាស្ត្រអ៊ុំ សំអាន ដាក់ពន្ធនាគារ ដោយហេតុប្រើសិទ្ធិបញ្ចោញមតិក្នុងនាមជា សមាជិកសភាដែលមានអភ័យឯកសិទ្ធិ រួមទាំង ការបណ្តោយឱ្យអំពើឃាតកម្មលើអ្នកនយោបាយ លើសកម្មជនដីធ្លី និងព្រៃឈើ លើកម្មករ និងមេដឹកនាំកម្មករ លើអ្នកវិភាគនយោបាយ តាមរយ³[ឃាតករនិងអ្នកនៅពីក្រោយខ្នង រួចខ្លួន រួមទាំងករណីថ្មីនេះ ការប្រើប្រព័ន្ធ– តុលាការដើម្បីដាក់ទោសប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ឯកឧត្តមកឹម សុខា ដោយរំលោភ រដ្ឋធម្មនុញ្ញ និងនីតិវិធីតុលាការ បានបង្ហាញ កាន់តែច្បាស់ពីការប្រើអំណាចបែបផ្តាច់ការ នៃអ្នកដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ដែលមិនអាច អត់ឱនបាន។
សមាជិកសភានៃប្រទេសកម្ពុជា សូមថ្កោលទោសដាច់អហង្ការចំពោះការប្រើអំណាចដោយ បំពាននិងផ្តាច់ការ ដូចរៀបរាប់ខាងលើនេះ ហើយសូមប្រកាសថា នឹងចូលរួមជាមួយប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ក្នុងការធ្វើ ឱ្យការគ្រប់គ្រងប្រទេស វិលមកអនុវត្តឱ្យបាន ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញឆ្នាំ1993វិញ។ ជាមួយគ្នានេះ យើងខ្ញុំសូមឱ្យសហប្រធាននៃកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមប្រទេស សមាជិកអាស៊ាន និងប្រទេសជាហត្ថលេខីទាំង– អស់ ទទួលខុសត្រូវក្នុងការជំរុញឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ឈប់ការប្រើអំណាច ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិភាពនេះ ជាបន្ទាន់ ហើយសុំកិច្ចប្រជុំអាស៊ានលើកទី28 ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី06 ដល់ថ្ងៃទី08 ខែកញ្ញា ឆ្នាំ2016 ខាងមុខ លើកយកបញ្ហានយោបាយដ៏សែនគ្រោះនៅ កម្ពុជា មកពិនិត្យនិងចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ ដើម្បីកុំឱ្យការគ្រប់គ្រងឃោរឃៅ ផ្តាច់ការ វិលមកប្រទេសកម្ពុជា សាជាថ្មីទៀត”៕
ដោយ ៖ ដារិទ្ធ