Monday, September 22, 2025
Homeតារាខ្មែរតារាសម្តែង យ៉ាយ៉ា មិនហ៊ានស្លៀកប៊ីគីនីដើរផ្សារ

តារាសម្តែង យ៉ាយ៉ា មិនហ៊ានស្លៀកប៊ីគីនីដើរផ្សារ

ស្របពេលដែលអាកាសធាតុកំពុងប្រែប្រួល ធ្វើឱ្យកម្តៅកាន់តែកើនឡើងខ្លាំង ស្រាប់តែតារាបង្ហាញម៉ូដ និងសម្តែង កញ្ញាយ៉ាយ៉ា បញ្ចោញឈុតប៊ីគីនី ដើរនៅមាត់សមុទ្រ ដោយមិនខ្វល់ពីប្រុសៗទាំងឡាយស្រឡេវភ្នែក ដោយសារនាងឡើយ។

យ៉ាងណា តាមរយៈការនៅសល់តែអាវវ៉ែនតា និងខោក្នុងនោះ គេចាប់អារម្មណ៍ថា យ៉ាយ៉ា ពិតជាមានរាងស្រលនគួរឱ្យក្នាញ់ និងចង់ប៉ះអង្អែលលេង ប៉ុន្តែស្រីស្រស់ថា ឈុតទាំងនោះ នាងប្រើសម្រាប់តែទៅលេងមាត់សមុទ្រប៉ុណ្ណោះ មិនអាចស្លៀកបែបនេះ ដើរផ្សារបានទេ ព្រោះខ្លាចស្ទះចរាចរណ៍។

ការពន្លែងសម្លៀកបំពាក់បាំងកាយា អស់នៅសល់តែដងខ្លួនស្រលនរបស់កញ្ញាយ៉ាយ៉ា នៅពេលនេះ ធ្វើឱ្យប្រុសៗមិនតិចទេក្តៅខ្លួន ដោយសារតារាសស្រីស្រស់នេះ។

ប៉ុន្តែមានអ្នកខ្លះបែរជាភ័យជំនួសកញ្ញាយ៉ាយ៉ា ថា ខ្លាចតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅដូចដេនី ក្វាន់ និង ពេជ្រ អាវីហ្សា ទេ ព្រោះថា សាច់សខ្ចីខ្លាំងណាស់។

យ៉ាយ៉ា ទើបហក់ចូលសិល្បៈរយៈពេលខ្លី តាមរយៈការចូលជាតារាបង្ហាញម៉ូដ និងសម្តែង MV ហើយថ្មីៗនេះ ស្រីស្អាតលេចមុខថតសម្តែងបទ “សុភាពបុរសចេះប្រដាល់” របស់តារាចម្រៀងម៉ៅ ហាជី ទៀតផង៕

RELATED ARTICLES