Thursday, April 25, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋ១៦គ្រួសារ បង្ខំចិត្តរុះ រើលំនៅដ្ឋានខណៈ ច្រាំងទន្លេមេគង្គ ក្រោមបានបាក់ស្រុត

ប្រជាពលរដ្ឋ១៦គ្រួសារ បង្ខំចិត្តរុះ រើលំនៅដ្ឋានខណៈ ច្រាំងទន្លេមេគង្គ ក្រោមបានបាក់ស្រុត

ខេត្ដកណ្តាលៈ ប្រជាពលរដ្ឋ១៦គ្រួសារ រស់នៅតាមបណ្តោយផ្លូវជាតិលេខ១៤ ស្ថិតក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញពីទីតាំងធ្លាប់រស់នៅ ខណៈដែលច្រាំងទន្លេមេគង្គបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេអស់ជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ។ ករណីបាក់ច្រាំងទន្លេនេះបានធ្វើឲ្យខូចខាតរោងដាក់ចំបើង០១ខ្នង, រោងគោ០១ខ្នង,រោងបាយ០១ខ្នង និងបង្គន់អនាម័យ០១ខ្នងផងដែរ ។

dfsdsdsd

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ក្នុងហេតុការណ៍បាក់ច្រាំងទន្លេនេះមានចំនួន៤នាក់ ទី១-ឈ្មោះ មួន វុធ ភេទប្រុស ជានាយកវិទ្យាល័យពាមរាំង ទី២-ឈ្មោះ សេង ស្រូយ ភេទប្រុស ទី៣-ឈ្មោះ មួន ចិត្ត ភេទប្រុស និងទី៤-ឈ្មោះ ជា ស៊ីណូ ភេទស្រី បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនិងអាជ្ញាធរ ក្រុមយុវជនស្រុកលើកដែក សហការជាមួយប្រជាពលរដ្ឋធ្វើការរុះរើលំនៅដ្ឋានចំនួន១៦ខ្នងចេញេពីទីតាំងចាស់ ខណៈដែលដីទីតាំងលំនៅដ្ឋាននេះមានការប្រេះស្រាំអាចនិងបន្តបាក់ស្រុតចូលទៅក្នុងទឹកទន្លេ នៅពេលណាមួយ ។

fdsgdf

សមត្ថកិច្ចស្រុកលើកដែកបានបញ្ជាក់ថា នៅទីតាំងបាក់ច្រាំងខាងលើនេះពុំមានវត្តមានសាឡង់បូមខ្សាច់ធ្វើអាជីវកម្មនោះទេ ។ ករណីបាក់ច្រាំងនេះបណ្តាលមកពីទីតាំងខាងលើនេះ វាស្ថិតនៅចំមុខទឹកហូរ ទើបបណ្តាលឲ្យច្រោះដាច់ដីនៅខាងក្រោមបាក់ស្រុតយ៉ាងដូច្នេះ ។

fddsfd

ប៉ូលិសបានបញ្ជាក់ថា ច្រាំងទន្លេដែលបាក់ស្រុតនៅថ្ងៃនេះមានប្រវែងប្រមាណ២០០ម៉ែត្រ ទទឹងប្រមាណ២០ម៉ែត្រ នៅសល់តែ២០-៣០ម៉ែត្រទៀត ដល់កំណាត់ផ្លូវជាតិលេខ១៤ហើយ ៕

សិលា

RELATED ARTICLES