Friday, March 29, 2024
Homeតារាខ្មែរមាន សូនីតា ថៅកែធំជ្រួលជ្រើម

មាន សូនីតា ថៅកែធំជ្រួលជ្រើម

មាន សូនីតា ត្រូវបានសរសើរថា ជាតារាម្នាក់ជួយអភិរក្សអត្តសញ្ញាណខ្មែរ តាមរយៈការគ្រងសម្លៀកបំពាក់ជារ៉ូប ឬសម្លៀកបំពាក់ធ្វើពីក្រណាត់ក្រមា ស្ទើរតែគ្រប់កម្មវិធីទាំងអស់ ថ្វីត្បិតតែពេលខ្លះមានការពិបាកក្នុងការរៀបចំ ជាងសម្លៀកបំពាក់ធម្មតាៗក្តី។ តាមរយៈស្បែកស្រអែមស្រស់ ធ្មេញច្រពើសញញឹមមានមន្តស្នេហ៍នោះ ប្រុសៗមិនតិចរូបទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្អាតសូនីតា នេះ។ ជាក់ស្តែងដូចជាក្នុងកម្មវិធីចុះហត្ថលេខា នៃការផ្តល់សិទ្ធិធុរកិច្ច ហាងកាហ្វេអាម៉ាហ្សូន នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ កាលថ្មីៗនេះ ស្រីស្រស់សូនីតា បានគ្រងឈុតជាក្រមាទៅបង្ហាញសម្រស់យ៉ាងលេចត្រដែតជាងគេ នៅក្នុងកម្មវិធីដែលប្រជុំទៅដោយថៅកែធំៗ កំពូលអ្នកជំនួញទាំងក្នុងនិងក្រៅប្រទេសនោះ។

mean-sonyta1
ក្រុមអ្នកជំនួញដែលជាជនបរទេសជាច្រើននោះ បានជ្រួលជ្រើមពេលឃើញស្រីស្អាតសូនីតា ទៅបង្ហាញខ្លួន ហើយថ្វីត្បិតតែនៅថ្ងៃនោះ តារារូបនេះមិនបានលេងខ្លួនឱ្យឆើតឆាយក្តី តែនាងត្រូវបានបុរសដែលមានវ័យចំណាស់ៗ នោះសរសើរថា ជាស្រីស្អាតមិនចាញ់តារាបរទេសឡើយ។
ទោះជាប្រុសៗទាំងនោះ ជ្រួលជ្រើមនឹងរូបឆោមនាងសូនីតា ច្រើនមែន តែមិនមានការសុំស្នេហ៍ តារារូបនេះជាចំហឡើយ គ្រាន់តែតាមគយគន់សម្រស់តារារូបនេះមិនដាក់ភ្នែកឡើយ។

13876589_907201532742926_2022656033241891241_n
តាមព័ត៌មានថា នេះមិនមែនជាលើកទីមួយនោះទេដែលកញ្ញាមាន សូនីតា ទៅដល់ទីណា សម្រស់នាងតែងតែធ្វើឱ្យមន្ត្រីធំៗ និងអ្នកជំនួញល្បីៗជ្រួលច្របល់នោះ ជាក់ស្តែង ក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការពេជ្រ នៅហាងមួយក្បែរផ្សារធំថ្មី កាលពីឆ្នាំមុននោះ ពេលសូនីតា លេងខ្លួនសិចស៊ីដើរម៉ូដ ដោយបញ្ចោញគល់ភ្លៅនិងដើមទ្រូងសខ្ចីនោះ ធ្វើឱ្យលោកឧកញ៉ាម្នាក់អន្ទះសាអង្គុយលែងសុខ ហើយបែរជាដើរមកពិនិត្យសូនីតា ជាមួយក្រុមអ្នកថតរូប និងលាន់មាត់សរសើរសូនីតា ជាចំហថា ពិតជា “ស្រីស្អាតអស់ទាស់មែន!”។ ដោយឡែកក្នុងកម្មវិធីសម្ពោធរថយន្តទំនើបមួយ ដែលសូនីតា គ្រាន់តែឈរហុចបាច់ផ្កាមួយភ្លែតទៅ ថៅកែបានតម្លៃខ្លួន ១៥០០ដុល្លារនោះ ស្រាប់តែថៅកែឡាននោះ បានសរសើរសូនីតា ពីមុខអ្នកសារព័ត៌មានថា ពិតជាស្រីស្អាតកម្របានជួបប្រទះមែន…។

13902762_910605005735912_3174864870702283517_n
ទស្សនិកជនបានសរសើរថា មាន សូនីតា ពិតជាមានមន្តស្នេហ៍មិនធម្មតាមែន គឺក្រៅពីមានក្រុមអ្នកជំនួញទ្រព្យស្តុក ប្រជែងគ្នាស្នេហ៍នោះទេ តែស្រីស្អាតរូបនេះ ក៏មានស្រីៗតាមស្រលាញ់មិនតិចឡើយ ទើបធ្វើឱ្យសូនីតា ឈឺក្បាលមិនតិចទេ ព្រោះតែនាងបដិសេធស្នេហ៍មន្ត្រីធំ ដោយសារប្រុសៗទាំងនោះសុទ្ធតែមានប្រពន្ធកូនអស់ទៅហើយ តែបែរជាមានគេច្រឡំថា នាងស្រលាញ់ភេទដូចគ្នាទៅវិញ?

13932772_917423691720710_6037605128137571292_n
ទោះជាយ៉ាងណា មាន សូនីតា ដែលកំពុងតែមានភាពហុឺហា ជិះឡានទំនើប MAZDA តម្លៃជាង៥ម៉ឺនដុល្លារនោះ នឹងស្រាលខ្លួនជាមិនខាន ពេលដែលនាងក្លាហានព្រមបង្ហាញមុខគូស្នេហ៍ ជាបុរសពេញលក្ខណៈពិតប្រាកដមិនមែនជាស្រីនោះ ឱ្យគេបានស្គាល់នាពេលឆាប់ៗនេះ ហើយតារាដែលឆក់បានតំណែងជាតួឯកជាថ្មីក្នុងរឿង “បណ្តឹងខ្មោចស្រីទាំង៥” រូបនេះ ច្បាស់ជាធ្វើឱ្យភរិយាថៅកែកាហ្វេនៅក្បែរផ្សារធំថ្មី ដែលល្បីតាមស្រលាញ់នាងនោះ លែងប្រចណ្ឌប្តីនឹងនាងទៀត ជាមិនខាន…៕ ហុឹម វិចិត្រ

13912504_910069732456106_5092484809251187540_n

RELATED ARTICLES