សម្តេច​ហ៊ុន សែន លាក់​ទុក​៣ឆ្នាំ អាថ៌​កំបាំង​ខ្សឹប​ដាក់​ត្រចៀក​លោក​បាន គីមូន

ប្រទេសឡាវ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងឱកាស នៃពិធីជប់លៀងជាមួយប្រមុខដឹកនាំប្រទេស  សមាជិកអាស៊ាន រួមនិងថ្នាក់ដឹកនាំប្រទេសជា ដៃគូចំនួន៨ កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានខ្សឹបដាក់ត្រចៀកលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប៉ុន្តែសម្តេច បានបញ្ជាក់ថា រឿងដែលសម្តេចខ្សឹបដាក់ត្រចៀក លោកបាន គីមូន នឹងត្រូវលាក់ទុករហូតដល់៣ ឆ្នាំក្រោយ ទើបបញ្ជាក់ប្រាប់។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាក់ឱ្យដឹងពីប្រទេសឡាវ តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ថា ពី ម្សិលមិញ ម៉ោងជិត១២យប់ ទើបបានមុជទឹក។ ហត់តែសប្បាយ ដោយមេដឹកនាំប្រទេសអាស៊ាន ១០ និងប្រទេសដៃគូ៨ ដែលមានប្រជាជន ប្រមាណជាង៣ពាន់លាននាក់ មកជួបជុំធ្វើការ ជាមួយគ្នាដោយរីករាយ។

hun-sen2

អាវដែលម្ចាស់ផ្ទះឡាវ កាត់ឱ្យ ត្រូវបាន ពាក់គ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបថតខ្លះៗ ដើម្បី បង្ហាញជនរួមជាតិយើង អំពីភាពស្និទ្ធស្នាលដែល មេដឹកនាំប្រទេសនិងប្រទេស តែងប្រាស្រ័យ ទាក់ទងគ្នា។

មានរូបថតមួយសន្លឹក ដែលខ្ញុំខ្សឹបដាក់ ត្រចៀកអគ្គលេខាអង្គការសហប្រជាជាតិ ឯកឧត្តមបាន គីមូន ចាំ៣ឆ្នាំទៀត ចាំខ្ញុំប្រាប់

ទាក់ទងទៅនឹងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ លើកទី២៩ កាលពីថ្ងៃទី០៧ កញ្ញា កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ឱ្យដឹងតាមទំព័រហ្វេសប៊ុកសម្តេចថាខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីម្សិលមិញ នៅទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨២៩ ចង្អៀត និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹក ថ្ងៃទី០៧ កញ្ញា នេះ គឺជាថ្ងៃទី២ នៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី២៨២៩ ចង្អៀត និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន។ មេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មី ពីការតាំងចិត្តក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ គ្មានអាវុធនុយក្លេអ៊ែរ។ ជាមួយនេះ មេដឹកនាំ អាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីការពង្រឹងការអប់រំ សម្រាប់កុមារនិង យុវជននៅក្រៅសាលា និងបានស្វាគមន៍ការ អនុម័តផែនការការងារលើវិស័យអប់រំក្នុងឆ្នាំ ២០១៦២០២០។ ជាមួយគ្នានេះ បណ្តាមេដឹកនាំអាស៊ាន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាង យកចិត្តទុកដាក់ទៅលើបញ្ហាឧបទ្វីបកូរ៉េ បញ្ហា តំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចពីគ្រប់ភាគី។

កិច្ចប្រជុំកំពូលអាស៊ានចិន លើកទី១៩ 

នៅព្រឹកថ្ងៃដដែល បណ្តាមេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំកំពូល អាស៊ានចិន លើកទី១៩ ដើម្បីរំលឹកខួប អនុស្សាវរីយ៍អាស៊ានចិន លើកទី២៥ ជាមួយ ឯឧត្តមលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មេដឹកនាំ អាស៊ានចិន បានតាមដាននូវការទស្សនាខ្សែ វីដេអូអំពីការរំលឹកខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ការចេញផ្សាយ សៀវភៅពីទិន្នន័យនិងតួលេខជាក់លាក់២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ដោយ ថ្នាក់ដឹកនាំនៃប្រទេសចិន ឡាវ និងពិធីកាត់នំ ខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ក្នុង បរិយាកាសរីករាយស្និទ្ធស្នាលបំផុត។

មេដឹកនាំអាស៊ានចិន បានស្វាគមន៍យ៉ាង កក់ក្តៅចំពោះការប្រារឰខួបអនុស្សាវរីយ៍២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន និងបានសម្តែងនូវការរីករាយចំពោះសកម្មភាព រំលឹកខួបជាច្រើនដែលបានរៀបចំឡើងដោយ ភាគីទាំង២ ដើម្បីរួមគ្នាប្រារឰឱកាសដ៏វិសេស វិសាលនោះ។ មេដឹកនាំទាំងអស់បានឯកភាព គ្នាក្នុងការអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ច ប្រជុំកំពូលអាស៊ានចិន លើកទី១៩ ដើម្បី រំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ានចិន។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានចិន បានអះអាងសាជាថ្មីនូវការ ប្តេជ្ញាចិត្តដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណី ដូចជាការ ប្រឆាំងភេរវកម្ម ការជួញដូរគ្រឿងញៀន ការ ជួញដូរមនុស្ស និងបទល្មើសតាមអ៊ីនធើរណេត។ ចិន គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបផុតរបស់ អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុប ៣៤៦,៤ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៥ និងលំហូរវិនិយោគផ្ទាល់ពីចិន មកកាន់អាស៊ាន មាន៨,២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ ចំពោះការចូលជាធរមាននៃពិធីសារនៃការធ្វើ វិសោធនកម្មក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និង កិច្ចព្រមព្រៀងជាក់លាក់រវាងអាស៊ាននិងចិន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។ ទន្ទឹមនឹង នេះ មេដឹកនាំទាំងអស់ ក៏បានរំពឹងទុកការសម្រេច ឱ្យបាននូវគោលដៅពាណិជ្ជកម្មសរុបចំនួន១ ទ្រីលានដុល្លារអាមេរិក និងការវិនិយោគចំនួន ១៥០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំង អស់បានអនុម័តសេចក្តីប្រកាសរួមអាស៊ាននិង ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងសង្ឃឹមថានឹងផ្តល់កាលានុវត្តភាព ដើម្បី ពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

មេដឹកនាំអាស៊ាន បានអរគុណដល់ភាគី ចិន ក្នុងការបន្តការគាំទ្រដល់ការលើកកម្ពស់ ការតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាង សកម្មនៃធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងការលើកកម្ពស់ការតភ្ជាប់ តំបន់ ពិសេសការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាង និងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយ រំពឹងទុកថា ការគាំទ្ររបស់ចិន ដើម្បីអនុវត្ត ផែនការការងារទី៣នៃគំនិតផ្តួចផ្តើម សម្រាប់ សមាហរណកម្មអាស៊ាន ឆ្នាំ២០១៦២០២០។ មេដឹកនាំអាស៊ាន ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ការគាំទ្ររបស់ ចិន សម្រាប់ការសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹង គ្រោះមហន្តរាយនៅក្នុងតំបន់និងក្រៅតំបន់។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់ពីតួនាទីរបស់មជ្ឈមណ្ឌល អាស៊ានចិន លើការសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និងការ ផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងចិន និងបាន ស្វាគមន៍ការអនុវត្តនូវការកែសម្រួលអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌល អាស៊ានចិន។

មេដឹកនាំអាស៊ាន ក៏បានធ្វើការកត់សម្គាល់ លើគំនិតផ្តួចផ្តើមរបស់ចិន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ២៎៧ សម្រាប់ទំនាក់ទំនង អាស៊ានចិន និងតាំងចិត្តធ្វើការកាន់តែជិតស្និទ្ធ ជាមួយចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នា ទៅវិញទៅមក ផលប្រយោជន៍ និងកុងសង់ស៊ីស។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានគូសបញ្ជាក់នូវសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាព នាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិន ខាងត្បូង ដោយក្នុងនោះមេដឹកនាំទាំងអស់ស្វាគមន៍ការអនុម័តសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាន និងចិន ស្តី ពីការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តា ភាគីនៅសមុទ្រចិនខាងត្បូង 9ឌឿជប ដែល បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បី ធានានូវការអនុវត្តទាំងស្រុងនូវ 9ឌឿជប ឱ្យ បានពេញលេញនិងមានប្រសិទ្ធភាព។ ខណៈ  ដែលកត់សម្គាល់ពីការរីកចម្រើននៃការពិគ្រោះ យោបល់ ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង 9ជឿជប មេដឹកនាំទាំងអស់បានលើកទឹកចិត្តឱ្យបន្តរក្សាជំហាននៃកិច្ចប្រជុំនេះ ដើម្បី ឆ្ពោះទៅរកការបញ្ចប់ 9ជឿជប ឱ្យបានឆាប់ ដោយផ្អែកលើកុងសង់ស៊ីស។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានចិន បានស្វាគមន៍ក្នុងការ កំណត់ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ ទេសចរណ៍អាស៊ានចិន ដោយរំពឹងទុកនូវការ បង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពនានា ក្នុងគោលបំណងជំរុញការចូលទស្សនាទៅវិញ ទៅមក រវាងអ្នកទេសចររបស់អាស៊ាន និងចិន។

កិច្ចប្រជុំកំពូលអាស៊ានជប៉ុន លើក ទី១៩ 

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយចិន មេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធី បើកកិច្ចប្រជុំកំពូលអាស៊ានជប៉ុន លើកទី១៩ ដែលមានលោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ចូលរួម។ មេដឹកនាំអាស៊ានជប៉ុន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះគំនិត ផ្តួចផ្តើមនិងសកម្មភាពនានា ដើម្បីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវនិន្នាការថ្មី និងបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ភេរវកម្ម និងហិង្សាជ្រុលនិយម និងបទល្មើស តាមអ៊ីនធើរណេត។

មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះគោលបំណងរបស់ជប៉ុន ដើម្បីចូលរួមចំណែកកាន់តែ សកម្មក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ ក្រោមគោលនយោបាយរបស់ជប៉ុន គឺការរួមចំណែកដ៏សកម្មដើម្បីសន្តិភាព។ ជប៉ុនបាន ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ លំដាប់ទី២ របស់អាស៊ាននិងជាប្រភពលំហូរវិនិយោគទុន ដោយផ្ទាល់ពីបរទេសធំជាងគេលំដាប់ទី២ មក អាស៊ាន។ ពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៣៩,៤ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ និងវិនិយោគផ្ទាល់ពីជប៉ុន មក អាស៊ាន មានចំនួន១៧,៤ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥។ មេដឹកនាំអាស៊ាន បានស្វាគមន៍ ការគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសហគ្រិន មីក្រូធុនតូចនិងមធ្យម នៅក្នុងតំបន់ និងបាន កត់សម្គាល់ពីការពង្រឹងនៃការចរចាលើភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានរំពឹងទុកថា ជប៉ុននឹងបន្ត គាំទ្រលើផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ ជប៉ុន ក្នុងការពង្រីកភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធមានគុណភាព និងគោលការណ៍ អ៧ សីេ ហ្សិមា សម្រាប់ការលើកកម្ពស់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធមានគុណភាព។ ទន្ទឹមនឹង  នេះ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តដល់ការ គាំទ្ររបស់ជប៉ុន សម្រាប់ការតភ្ជាប់តាមផ្លូវ អាកាសកាន់តែប្រសើរឡើង រវាងអាស៊ាន និង ជប៉ុន និងបានស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់ អាស៊ាន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់លើកទី១។ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍គំនិតផ្តួចផ្តើមតភ្ជាប់មេគង្គជប៉ុន និងការបន្តរួមចំណែករបស់ជប៉ុន ដល់ គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន តាមរយៈការគាំទ្រលើការអនុវត្តផែនការការងារ ទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្ម អាស៊ាន សម្រាប់ឆ្នាំ២០១៦២០២០។ មេដឹកនាំអាស៊ាន ក៏បានលើកទឹកចិត្តដល់ការគាំទ្រ របស់ជប៉ុន ចំពោះការសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតប មួយ ពោលគឺការឆ្លើយតបរបស់អាស៊ាន ទៅ នឹងគ្រោះមហន្តរាយនៅក្នុងតំបន់និងក្រៅតំបន់។ មេដឹកនាំអាស៊ាន បានរីករាយចំពោះការគាំទ្រ របស់ជប៉ុន ចំពោះការលើកកម្ពស់ការអភិវឌ្ឍ សុខភាពនៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យថែទាំសុខភាព រួម បញ្ចូលទាំងតាមរយៈគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធាន មនុស្ស វិស័យឧស្សាហកម្ម និងមូលនិធិជប៉ុនអាស៊ាន សម្រាប់ការផ្តល់លទ្ធភាពដល់ស្ត្រី ដើម្បី បង្កើនតួនាទីរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ានជប៉ុន បានគូសបញ្ជាក់ពីសារសំខាន់នៃ ការផ្លាស់ប្តូរប្រជាជន និងប្រជាជននិងស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនង មិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅនៅក្នុងវិស័យកីឡា តាមរយៈ ការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យកីឡាអាស៊ាន ជប៉ុន។ មេដឹកនាំអាស៊ានជប៉ុន បានសង្កត់ ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់ លើសមុទ្រចិនខាងត្បូង ដោយក្នុងនោះមេដឹកនាំ ទាំងអស់ បានគូសបញ្ជាក់ពីសារសំខាន់នៃការ រក្សាភាពអត់ធ្មត់ក្នុងការធ្វើសកម្មភាពនានា និង ចំពោះរដ្ឋពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី  ដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ  ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។

មេដឹកនាំជប៉ុន បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ប្រទេសសមាជិកអាស៊ាន និងចិន ដើម្បី ធានាឱ្យបាននូវការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តី ពីប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាង ត្បូង 9ឌឿជប ឱ្យបានទាំងស្រុង និងបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស សមាជិកអាស៊ាន និងចិន ធ្វើការឆ្ពោះទៅរក  ការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅ សមុទ្រចិនខាងត្បូង 9ជឿជប ប្រកបដោយ ប្រសិទ្ធភាព។ ដោយគូសបញ្ជាក់ពីសារសំខាន់ នៃការថែរក្សា សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ កិច្ចប្រជុំបានចែករំលែកនូវការ ព្រួយបារម្ភអំពីស្ថានការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ  រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរ និង ការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចមីសស៊ីលបាលីស្ទិក របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលនោះគឺជាការរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ មេដឹកនាំអាស៊ានជប៉ុន បាន ទទូចឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ គោរពឱ្យបានពេញលេញតាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាមួយនេះ មេដឹកនាំទាំងអស់ បានអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយសន្តិវិធី ពិសេសទៅ ទៀតនោះ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ ពីសារសំខាន់នៃការបង្កើតបរិយាកាសប្រកប ដោយអំណោយផល ឆ្ពោះទៅរកការចាប់ផ្តើម ឡើងវិញ នៃកិច្ចពិភាក្សាប្រាំមួយភាគី ឱ្យបាន ឆាប់រហ័ស ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ ពង្រឹងនិងរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានជប៉ុន ក៏បានសង្កត់ធ្ងន់ពីសារសំខាន់ ក្នុងការដោះស្រាយបញ្ហានៃកង្វល់មនុស្សធម៌ រួមមានបញ្ហាចាប់ពង្រាត់មនុស្សផងដែរ

ដោយឡែក នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ឱ្យដឹងអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨២៩ ចុងក្រោយ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានខ្លឹមសារថា នៅព្រឹកថ្ងៃទី០៨ កញ្ញា នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំកំពូល បន្ត ក្នុងនោះមានដូចជា ១កិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១៤ ២កិច្ចប្រជុំកំពូលអាស៊ាន អាមេរិកលើកទី៤ ៣កិច្ចប្រជុំកំពូលអាស៊ាន បូព៌ោលីកទី១១ ហើយបន្ទាប់មក គឺប្រមុខដឹកនាំ អាស៊ានបានចេញសេចក្តីប្រកាសរួមគ្នាស្តីពីភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ ពិធីបិទ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨២៩ គឺនឹង បិទនៅម៉ោង ២៤ៈ៤៥នាទីរសៀលនេះ។ សម្តេច តេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជា អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃនេះ

ដោយ ៖ កុលបុត្រ