Thursday, September 19, 2024
Homeព័ត៌មានជាតិសមាជិក​សភា​អា​មេ​រិក ផ្ញើ​សារ​ជូន​នា​យក រដ្ឋ​មន្ត្រី​កម្ពុជា ករណី​លោក​កឹម សុខា

សមាជិក​សភា​អា​មេ​រិក ផ្ញើ​សារ​ជូន​នា​យក រដ្ឋ​មន្ត្រី​កម្ពុជា ករណី​លោក​កឹម សុខា

ភ្នំពេញ ៖ ប្រធានគណៈកម្មការបរទេស នៃរដ្ឋសភាសហអាមេរិក លោកអេដវ៉ាដ រ៉យស៍ តាមរយៈស្ថានទូតនៃប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានផ្ញើលិខិតជូនសម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឱ្យពីចារណពានូវផលប៉ះពាល់អវិជ្ជ- មានមកលើគណបក្សប្រឆាំង។

លិខិតរបស់គណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាសហរដ្ឋអាមេរិក ចុះថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា លោក អេដវ៉ាដ អារ៉យស៍ (EDWARD R. ROYCE)  ជាប្រធាន មានខ្លឹមសារថា “លោកនាយករដ្ឋ- មន្ត្រី ខ្ញុំសូមសរសេរមកលោកជាមួយនឹងក្តី ព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះលទ្ធិប្រជាធិប- តេយ្យនៅប្រទេសកម្ពុជា ដែលបន្តធ្លាក់ដុន ដាបទៅៗ និងរបាយការណ៍ដែលថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានបង្ខំឱ្យបង្ខាំងខ្លួននៅក្នុងទីស្នាក់ការ កណ្តាលគណបក្ស ហើយអាចនឹងត្រូវបានចាប់ ខ្លួនក្នុងពេលឆាប់ៗខាងមុខ ពាកព័ន្ធនឹងការ ចោទប្រកាន់ពីបទបដិសេធចូលខ្លួននៅតុលាការ ក្នុងសំណុំរឿង “សញ្ចារកម្ម” ថ្វីត្បិតតែលោក មានអភ័យឯកសិទ្ធិសភាក៏ដោយ។

edwardroyce-colorheadshot1

ចាប់តាំងពីមានការបោះឆ្នោតនៅឆ្នាំ ២០១៣មក យើងបានឃើញមានការវាយប្រហារ យ៉ាងខ្លាំងមកលើសិទ្ធិមនុស្ស ដោយសមាជិក និងសកម្មជនគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ និងវាយដំ។ ការវាយប្រហារ យ៉ាងធ្ងន់មកលើលោកញ៉យ ចំរើន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ បង្កើតឱ្យមានបញ្ហា ជាពិសេស ព្រោះថា លោកជាជនជាតិអាមេរិក ក៏ដូចជាឃាតកម្មមកលើលោកកែម ឡី អ្នក អត្ថាធិប្បាយនយោបាយកម្ពុជា ដ៏មានប្រជាប្រិយភាពម្នាក់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦។

នៅថ្ងៃនេះ ការប៉ុនប៉ងពីសំណាក់រដ្ឋាភិបាលកម្ពុជា មកលើថ្នាក់ដឹកនាំគណបក្សប្រឆាំង តាមរយៈការធ្វើទុក្ខបុកម្នេញមកលើលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងការ យាយីថ្មីៗមកលើមេដឹកនាំស្តីទី លោកឹម សុខា ធ្វើឱ្យបាត់បង់ទាំងស្រុងនូវភាពស្របច្បាប់នៃ ការបោះឆ្នោត នាពេលខាងមុខ។ វាជាជំនឿ យ៉ាងមុតមាំរបស់ខ្ញុំថា ការចោទប្រកាន់ប្រឆាំង ទាំងលោកសម រង្ស៊ី និងលោកកឹម សុខា គឺ មិនត្រឹមត្រូវ និងមានចរិតនយោបាយ។ ដោយ គ្មានការចូលរួមដោយពេញលេញនិងសេរីរបស់ គណបក្សសង្គ្រោះជាតិ លទ្ធផលនៃការបោះឆ្នោតនាពេលអនាគត នឹងមានគុណវិបត្តិយ៉ាង ធ្ងន់ធ្ងរនូវអ្វីមួយដែលយើងមិនអាចទទួលយក បានជាដាច់ខាត។

លោកនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជា សមនឹងទទួលបាននូវឱកាសជ្រើសរើសរដ្ឋាភិបាល មួយតាមជម្រើសរបស់ពួកគេ។ តាមរយៈការ ប៉ុនប៉ងដកហូតសិទ្ធិ ក៏ដូចជាការយាយីមកលើ គណបក្សប្រឆាំង លោកនាយករដ្ឋមន្ត្រីកំពុង តែបដិសេធប្រជាជននូវឱកាសនេះ។ ដូច្នេះខ្ញុំ ទទូចយ៉ាងមុតមាំ ស្នើឱ្យលោកពិចារណានូវផល- ប៉ះពាល់អវិជ្ជមាន ទំនងជានឹងកើតមានចំពោះ ការប៉ុនប៉ងមកលើអ្នកនយោបាយប្រឆាំង ដែល នឹងមាននៅក្នុងដំណើការបោះឆ្នោតនៅកម្ពុជា និងបញ្ឈប់ការយាយី និងធ្វើអំពើឃោរឃៅមក លើលោកកឹម សុខា និងមេដឹកនាំគណបក្ស ប្រឆាំងដទៃទៀត”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES