Sunday, September 8, 2024
Homeព័ត៌មានជាតិព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ យាង​ជួប​សែ​រាជ វង្ស​ជំនិត​ព្រះ​បរមរតន​កោដ្ឋ

ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ យាង​ជួប​សែ​រាជ វង្ស​ជំនិត​ព្រះ​បរមរតន​កោដ្ឋ

ភ្នំពេញៈ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ  បានសម្រេចយាងជួបសែរាជវង្សជំនិតព្រះ មហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ  ព្រះបរមរតនកោដ្ឋ  បន្ទាប់ពីព្រះអង្គបានជ្រាបថា  សែរាជវង្សវ័យចំណាស់អង្គនេះ កំពុងសំងំរស់ លាក់ព្រះកាយជាមួយកូនស្រីចិញ្ចឹមម្នាក់ នៅ ខេត្តកណ្តាល។

គួររំលឹកថា សារព័ត៌មាននគរធំឆ្នាំទី ២១ លេខ១២៣៤ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ បានចេញផ្សាយនូវ អត្ថបទព័ត៌មានមួយក្រោមចំណងជើងថាសែ រាជវង្សជំនិតសម្តេចឪ សម្ងំរស់លាក់ព្រះកាយ ជាមួយកូនស្រីចិញ្ចឹមដោយបានដកស្រង់សម្តី លោកសៀន កាម៉ង់ដង់ ជាងចម្លាក់ដ៏ល្បីល្បាញ ដែលបានរៀបរាប់ថា លោកបានស្គាល់ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន រយៈពេល៤ឆ្នាំមំក ហើយៗក៏ព្យាយាមប្រកាសរកសែរាជវង្សរបស់ ព្រះអង្គ។ ជាពិសេស លោកបញ្ជាក់ថា ព្រះអង្គ ជាម្ចាស់មារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដូច្នេះលោកចង់ឱ្យព្រះអង្គម្ចាស់ យាងមកជួប ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ដើម្បីបានមកទត ឃើញពីស្ថានភាពផ្ទាល់របស់ព្រះអង្គ។

tw

ជាការឆ្លើយតបនៅពេលនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ប្រាប់នគរធំថា ព្រះអង្គមានការសោកស្តាយនិងមានព្រះទ័យអាណិត នៅពេលឮថាសែញាតិវង្សជួបទុក្ខ វេទនាបែបនេះ។ ដូច្នេះព្រះអង្គនឹងរកលទ្ធភាព ជួប និងជួយ ហើយក៏អំពាវនាវឱ្យសែញាតិវង្ស រាប់រកគ្នា សាមគ្គីភាពឱ្យច្រើនជាងបច្ចុប្បន្ន។

បន្ទាប់ពីមានបន្ទូលបែបនេះរួចមក នៅ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បានយាងទៅជួបព្រះអង្គ ម្ចាស់ឌួង សុវណ្ណរ័ត្ន ហើយបានទទួលស្គាល់ថា ពិតជាសែញាតិវង្ស ឬម្ចាស់មារបស់ព្រះអង្គមែន។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមាន បន្ទូលបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៦ ថា ខ្ញុំបានសន្យាជាមួយ ហើយ គឺពេលខ្ញុំសម្ភាសន៍ជាមួយនគរធំខ្ញុំ បានសន្យាថា ខ្ញុំនឹងទៅជួបគាត់។ ដូច្នេះ អាហ្នឹង ជាការគោរពពាក្យសន្យារបស់ខ្ញុំទេ អត់មាន រឿងអី គួរឱ្យភ្ញាក់ផ្អើលទេ អាហ្នឹងជាការធម្មតា។ ខ្ញុំទៅព្រឹកមិញ ម៉ោង៨កន្លះ។ ជុំវិញរឿងទាំង អស់ហ្នឹង ខ្ញុំមិនចង់អធិប្បាយវែងឆ្ងាយទេ ខ្ញុំបាន បញ្ជាក់ហើយថា លោកជាសាច់ញាតិផ្ទាល់របស់ ខ្ញុំ។ ដូច្នេះខ្ញុំសូមបញ្ជាក់ត្រឹមប៉ុណ្ណឹងចុះ។ រឿង ផ្សេង ទុកឱ្យគាត់រ៉ាយរ៉ាប់ចុះ ប៉ុន្តែចំពោះខ្ញុំៗ សុំបញ្ជាក់ថា គាត់ត្រូវជាសាច់ញាតិរបស់ខ្ញុំពិត។ ប៉ុន្តែលោកមិនមែនជាបុត្ររបស់ព្រះកូណា មុនី វង្ស ទេ។ ក៏ប៉ុន្តែ ក្រៅពីហ្នឹង ខ្ញុំសូមនិយាយថា គាត់ជាសាច់ញាតិរបស់ព្រះអង្គផ្ទាល់។ គាត់ ជាម្ចាស់មាខាងសែស៊ីសុវត្ថិ ហ្នឹងដែរ។ ខ្ញុំរំភើប ខ្លាំងណាស់ ពីព្រោះគាត់រំលឹកពីអតីកាលដែល ខ្ញុំភ្លេចអស់រលីងហើយ ព្រោះពេលហ្នឹងខ្ញុំនៅ ក្មេងពេក គាត់រំលឹកការដែលខ្ញុំទៅលេងម្តាយមីងខ្ញុំ គាត់ជួបខ្ញុំនៅដំណាក់ម្តាយមីងខ្ញុំអីអ៊ីចឹង ទៅ និយាយរកខ្ញុំយ៉ាងម៉េចៗ។ ខ្ញុំរំភើបណាស់ និយាយត្រង់ទៅពិបាកអត្ថាធិប្បាយលើសពី ហ្នឹង ខ្ញុំមានសេចក្តីរំភើបខ្លាំងណាស់ដែលបាន ជួបគាត់

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល បន្តថាព្រះអង្គរំលឹកបានត្រឹមនៅក្នុងក្រុមគ្រួសាររបស់ព្រះបិតាខ្ញុំ ទ្រង់សិរីមតៈ ព្រោះ ទ្រង់សិរីមតៈ គាត់ជាឪពុកធំរបស់ខ្ញុំមួយដែរ។ ដូច្នេះលោកបានរំលឹករឿងទាំងអស់ហ្នឹង ពីអតីតកាល។ រឿងសកម្មភាពរបស់លោកជាមួយ ព្រះកូណា ព្រះបរមរតនកោដ្ឋ អត់បានលើក ឡើងទេ។ និយាយទៅ ខ្ញុំអត់បាននៅយូរទេ បាន នៅតែ១ម៉ោងកន្លះ។ ម៉្លោះហើយ គ្រាន់តែ រំលឹកពីលិចទៅកើត គាត់បាននិយាយអំពីអតីតកាលរបស់គាត់នៅខាវអ៊ីដាង ជាមួយបងជីដូន មួយខ្ញុំម្នាក់ដែលបានទៅសហរដ្ឋអាមេរិក ម្តាយ មីងខ្ញុំដែលបានទៅបារាំង អីទាំងអស់ហ្នឹងគាត់ បានទំនាក់ទំនងរឿងអីទាំងអស់ហ្នឹង។ ដូច្នេះ រំលឹករឿងទាំងអស់ហ្នឹងជាមួយខ្ញុំ។ មូលហេតុ ហ្នឹងហើយ បានខ្ញុំអាចនឹងបញ្ជាក់ថា គាត់ត្រូវ ជារាជសែលោហិតរបស់ខ្ញុំមែន

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល បន្តទៀតថាជុំវិញបញ្ហានេះ ខ្ញុំមានការសោកស្តាយត្រង់ថា គាត់មានផ្ទះមានសម្បែង មាន អីនៅទីក្រុងភ្នំពេញ ពេលដែលគាត់វិលត្រឡប់ មកវិញ ឆ្នាំ៩១ ពេលដែលអ៊ុនតាក់ គេឱ្យ អ្នកដែលនៅខាងព្រំដែនវិលត្រឡប់មកវិញហ្នឹង គាត់សុំទៅនៅផ្ទះគាត់វិញ នៅច្បារអំពៅ ហើយ ពេលហ្នឹង គាត់ទៅអត់បាន ពីព្រោះផ្ទះសម្បែង គាត់ក៏គេយក មានអ្នកមកនៅថ្មី។ រឿងទាំងអស់ ហ្នឹងហើយដែលថា មានការខ្វះខាតសម័យ អ៊ុនតាក់ ហើយនិងសម័យក្រោយពីអ៊ុនតាក់ ក្នុងការដែលអ្នកដែលបាត់បង់ផ្ទះសម្បែងរបស់ ខ្លួន អត់បានត្រឡប់មកវិញ ហើយនិងខាង រាជរដ្ឋាភិបាលសម័យហ្នឹង ក៏អត់បានយកចិត្តទុកដាក់ក្នុងការរៀបចំទាំងអស់ហ្នឹង ផ្តល់យុត្តិធម៌ ឱ្យអ្នកដែលអស់ផ្ទះសម្បែងអីទាំងអស់ហ្នឹង។ ខ្ញុំមានការសោកស្តាយតែប៉ុណ្ណឹងទេ ពីព្រោះ ទោះជាយ៉ាងណាក៏ដោយ ពេលដែលគាត់ត្រឡប់ មកវិញឆ្នាំ៩១ ឆ្នាំ៩២ហ្នឹង ក៏លោកមានព្រះជន្ម ខ្ទង់៦០៧០ ទៅហើយ។ ដូច្នេះគាត់ជាមនុស្ស ចាស់ទៅហើយ គួរណាផ្តល់លទ្ធភាពឱ្យគាត់ មករស់នៅសមរម្យ កុំឱ្យគាត់រស់នៅក្នុងខ្ទមអី អ៊ីចឹង ហើយម្តងទៀត ខ្ញុំអំពាវនាវឱ្យសែរាជវង្សរួបរួមគ្នា ហើយនិងឱ្យមានរៀបចំយន្តការ អីមួយ ដើម្បីជួយគ្នាទៅវិញទៅមក។ សរុប ទៅ លោកឈ្មោះឌួង សុវណ្ណរ័ត្ន អ៊ីចឹងមែន ។ ព្រះបិតាខ្ញុំ សម្តេចស៊ីសុវត្ថិ មេធាវី រីឯព្រះបិតារបស់គាត់ ខ្ញុំមិនស្គាល់ទេ អត់បានរំលឹក ទេ

ចំណែកលោកសៀន កាម៉ង់ដង់ ក៏បាន បង្ហាញអារម្មណ៍រីករាយដែរ នៅពេលបានជ្រាប ថា ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន បានជួបសែញាតិវង្សរបស់ព្រះព្រះអង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ។

លោកសៀន កាម៉ង់ដង់ បញ្ជាក់ថា បាទ! ការអាណិតអាសូររបស់ខ្ញុំចំពោះលោកតា វាមិន មែនតិចឆ្នាំទេ គឺ៤៥ឆ្នាំនេះ ខ្ញុំពិបាកមែនទែន។ ទី១ដែលខ្ញុំបានជួបលោកតាផ្ទាល់ហ្នឹង គឺលោក តែងតែត្អូញត្អែររឿងបញ្ហាថា មានតែព្រះអង្គម្ចាស់ធម្មិកោមួយអង្គទេ ដែលលោកអាចស្គាល់។ អ៊ីចឹងលោកព្យាយាមឱ្យខ្ញុំទាក់ទងទៅព្រះអង្គម្ចាស់ថា យ៉ាងណាក៏ដោយ ឱ្យមកជួបគាត់ តែ ខ្ញុំព្យាយាមហើយនៅតែមិនបានសម្រេច។ ទើប តែថ្ងៃនេះ សប្បាយរីករាយមែនទែន ដែល ព្រះអង្គម្ចាស់ធម្មិកោ បានយាងទៅដល់កន្លែង លោកតា។ អ៊ីចឹងបានន័យថា ខ្ញុំចប់ភារកិច្ច របស់ខ្ញុំហើយ អ្វីដែលខ្ញុំប៉ងប្រាថ្នា គឺបានសម្រេច នៅថ្ងៃហ្នឹង

លោកសៀន កាម៉ង់ដង់ អ្នកសូនរូបលោកបណ្ឌិតកែម ឡី ដែលជាអ្នកបានជួបព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន មុនគេ និងមានបំណងចង់ ឱ្យព្រះអង្គបានជួបព្រះញាតិវង្សនោះ ក៏បាន អរគុណដល់ នគរធំដែលបានជួយផ្សព្វផ្សាយ ព័ត៌មានអំពីព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន រហូត ព្រះអង្គបានជួបព្រះញាតិវង្ស របស់ព្រះអង្គ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដូចបំណងនៅ ពេលនេះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES