Sunday, September 8, 2024
Homeព្រឹត្តិការណ៍សង្គមដំណើរការជម្រះក្ដីលោក កឹម សុខា ប៉ូលិសដាក់ពង្រាយកម្លាំងការពារសន្ដិសុខ

ដំណើរការជម្រះក្ដីលោក កឹម សុខា ប៉ូលិសដាក់ពង្រាយកម្លាំងការពារសន្ដិសុខ

ភ្នំពេញ៖ កម្លាំងនគរបាល និងកម្លាំងសាលាខណ្ឌ៧មករា ត្រូវបានគេដាក់ពង្រាយនៅលើដងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ គ្រាហ៍ដែលសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ ។

drgrfseew

មន្រ្តីសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខសណ្តាប់ ធ្នាប់ ជាពិសេសការពារកុំឲ្យមានការបង្កការអុកឡុកណាមួយ ពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលបានប្រមូលផ្តុំនៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំមើលលទ្ធផលនៃសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ។

ប្រជាពលរដ្ឋដែលមកគាំទ្រគណបក្សសង្រ្គោះជាតិមកពីបណ្តាខេត្តមកជាច្រើននាក់ ធ្វើការជួបជុំគ្នា នៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ។

dfgfsda

ការជួបជុំនេះធ្វើឡើងដើម្បីការពារលោក កឹម សុខា ខ្លាចមានការចាប់ខ្លួនណាមួយពីកងកម្លាំងសមត្ថកិច្ច នៅក្រោយពេលការប្រកាសសវនាការ ។

dsffgdsasd

នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកការជំនុំ ជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ ។

ffdsgsd

សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ មានលោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក វ៉ែន សំអាតក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ ។

fdsfhdsad

ប្រជាពលរដ្ឋដែលមកធ្វើការគាំទ្របានលើកបដាឡើងដោយសរសេរថាស្នើទម្លាក់ការចោទប្រកាន់ឯកឧត្តម កឹម សុខា ស្រាប់តែខាងកម្លាំងសាលាខណ្ឌបានចូលទៅយកបដាទាំងនោះពីដៃពួកដោយប្រាប់ថា មិនមានការលើក បដាឡើយ ៕

dsfsafds

ង៉ូវឌីណា

 

RELATED ARTICLES