បាក់ឌុបឆ្នាំនេះ ! សិស្សប្រឡងជាប់៦២,១៨% និទ្ទេសA មានចំនួន៤០៥នាក់

sdfgasdfsd

ភ្នំពេញ៖ នៅមុននេះបន្ដិច ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិស្ស២០១៦ ដែលមានភាគរយសិស្សប្រលងជាប់ ៦២,១៨% នៃចំនួនសិស្សសរុប ។

បើតាមសេចក្តីប្រកាស ក្នុងចំណោមអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ នៅទូទាំងប្រទេសនោះ គឺរាជធានីភ្នំពេញ ជាមណ្ឌលដែលមានអ្នកប្រឡងជាប់និទ្ទេស ច្រើនជាងគេ ។

ឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់។ ក្រសួងអប់រំ បានបន្ថែមថា មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២,៨០១នាក់ និទ្ទេសC ចំនួន ៥,៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨,១១៧ នាក់ ។

ខាងក្រោមនេះ ជាតួលេខចំនូនអ្នកជាប់និទ្ទេស A នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា៖

-រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
-សៀមរាប មានចំនួន ៣៦ នាក់
-បាត់ដំបង មានចំនួន ៣៤ នាក់
-កណ្តាល មានចំនួន ២៩ នាក់
-កំពង់ចាម មានចំនួន ២០ នាក់
-បន្ទាយមានជ័យ មានចំនួន ១៦ នាក់
-ព្រៃវែង មានចំនួន ១៤ នាក់
-កំពត មានចំនួន ១១ នាក់
-ត្បូងឃ្មុំ មានចំនួន ១១ នាក់
-តាកែវ មានចំនួន ១១ នាក់
-កំពង់ធំ មានចំនួន ១០ នាក់
-ក្រចេះ មានចំនួន ០៩ នាក់
-កំពង់ឆ្នាំង មានចំនួន ០៧ នាក់
-ព្រះសីហនុ មានចំនួន ០៧ នាក់
-កំពង់ស្ពឺ មានចំនួន ០២ នាក់
-ពោធិ៍សាត់ មានចំនួន ០២ នាក់
-មណ្ឌលគិរី មានចំនួន ០១ នាក់
-ប៉ៃលិន មានចំនួន ០១ នាក់
-ឧត្តរមានជ័យ មានចំនួន ០១ នាក់ ៕

fdssdg

ដោយ៖ យ៉ានុត