Saturday, April 27, 2024
Homeព័ត៌មានជាតិម្តាយឪពុកកូនប្រុសស្រីដែលឃាតកររំលោភសម្លាប់ ស្ទើរបាត់បង់ស្មារតីទៅហើយ

ម្តាយឪពុកកូនប្រុសស្រីដែលឃាតកររំលោភសម្លាប់ ស្ទើរបាត់បង់ស្មារតីទៅហើយ

ខណៈដែល បានធ្វើការស្រាវជ្រាវ និងធ្វើកោលស្យវិច័យលើកសាកសពក្មេងប្រុស សមត្ថកិច្ចបានប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ក្នុងរូបភាពគួរឲ្យសង្វេគបំផុត។

ឪពុកម្តាយក្មេងប្រុសស្រីរងគ្រោះបានរៀបរាប់ថា”ពួកគាត់មានកូន៣នាក់ (ប្រុស២ក់ និងស្រីម្នាក់) មានស្រុកកំណើតពាមជីលាំង នៅខេត្តត្បូងឃ្មុំ ហើយបានមកខេត្តព្រះសីហនុ ដើម្បីធ្វើការសំណង់ ដោយសុំផ្ទះមេជាងសំណង់ (ផ្ទះកើតហេតុ) ដើម្បីរស់នៅ ហើយផ្ទះនេះគាត់ទើបតែមកនៅបាន២ថ្ងៃ”។

ឪពុកម្តាយក្មេងប្រុសស្រីរងគ្រោះបានបន្តថា “នៅថ្ងៃកើតហេតុ ពួកគាត់បានចេញទៅធ្វើការបាត់ដោយទុកកូនប្រុសស្រីរងគ្រោះទាំង២នៅផ្ទះ។ ពេលនោះកូនប្រុសច្បងរបស់គាត់បានមកលេងប្អូនៗ ដោយអើតមើលតាមបង្អួច ស្រាប់តែឮសំឡេងប្អូនៗដកចង្កាមាន់ រួចក៏បានរត់មកតាមទ្វារចូលមើល ឃើញប្អូនៗប្រឡាក់ឈាមដាប។ ហើយកូនប្រុសច្បងរបស់គាត់បានរត់ទៅហៅគាត់មកមើល លុះពេលមកដល់ ក៏បានឃើញកូនប្រុសស្រីរងគ្រោះមានឈាមពេញខ្លួន ដោយកូនប្រុសបានស្លាប់ទៅហើយ ចំណែកកូនស្រីនៅមានដង្ហើមតិចៗនៅឡើយ គាត់ក៏បានរត់ទៅប្រាប់មេការសំណង់ ភ្លាមៗនោះ មេការសំណង់បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ”។

ឪពុកម្តាយក្មេងប្រុសស្រីរងគ្រោះ បានបន្តថា “ពេលកូនស្រីនៅមានដង្ហើមតិចៗនោះ សមត្ថកិច្ចបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពកូនស្រីរបស់គាត់ធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្តាបាលនៅភ្នំពេញ ប៉ុន្តែជាអកុសល កូនស្រីរបស់គាត់បានស្លាប់គួរឲ្យសង្វេគ ត្រូវដឹកត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យ”។

ឪពុកម្តាយក្មេងប្រុសស្រីរងគ្រោះ បានបញ្ជាក់ថា “ពួកគាត់គ្មានលុយធ្វើបុណ្យសពកូនប្រុសស្រីរងគ្រោះនោះទេ ដោយម្ឈូស បាឡុង និងរបស់ផ្សេងៗ គឺមានការជួយពីអ្នកជិតខាងទាមងអស់។ ពួកគាត់ក៏សូមលើកម្រាមដៃដប់សុំសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយស្វែងរកមុខឃាតករ និងសូមសម្តេចទាំងទ្វេជួយសង្គ្រោះពួកគាត់ផង”។

គួរបញ្ជាក់ ៖ ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាបង ពេលនោះប្អូនប្រុសបានឃើញសកម្មភាព ទំនងជាជនសង្ស័យខ្លាចក្មេងប្រុសរងគ្រោះយករឿងនេះប្រាប់ម្តាយឪពុក ក៏បានសម្លាប់ចោលតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះជាបងទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏បានស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកើតហេតុ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

យ៉ាងណា មកដល់ពេលនេះ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាជនសង្ស័យបានហើយ និងកំពុងដុតដៃដុតជើងតាមដេញចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន៕

RELATED ARTICLES