Thursday, March 28, 2024
Homeព័ត៌មានជាតិធី សុវណ្ណថា ថា​ខ្មាស​គេ​ណាស់ ចាញ់​បោក​បក្ស​ប្រឆាំង

ធី សុវណ្ណថា ថា​ខ្មាស​គេ​ណាស់ ចាញ់​បោក​បក្ស​ប្រឆាំង

ភ្នំពេញ អតីតសកម្មជនគណបក្សសង្គ្រោះជាតិដ៏លេចធ្លោមួយរូប គឺកញ្ញាធី សុវណ្ណថា ដែលបច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការ សង្គម និងកំពុងមានជំហរប្រឆាំងនឹងគណបក្ស សង្គ្រោះជាតិ វិញនោះ បានអះអាងថា នាងខ្មាស គេខ្លាំងណាស់ ដែលកន្លងមក ល្ងង់ចាញ់បោក គណបក្សសង្គ្រោះជាតិ។

តាមរយ³ទំព័រហ្វេសប៊ុករបស់នាង កញ្ញាធី សុវណ្ណថា បានបង្ហោះនូវសារខ្លីមួយ កាលពី ថ្ងៃទី09 ខែកញ្ញា ឆ្នាំ2016 ដែលមានខ្លឹមសារ ថា ខ្ញុំខ្មាសគេណាស់ ដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិ ពេលនេះខ្ញុំធំហើយ ខ្ញុំចេះគិត ស្គាល់ខុសត្រូវ ល្អនិងអាក្រក់ ខ្ញុំមិនល្ងង់ចាញ់ បោកបក្សសង្គ្រោះជាតិទៀតទេ ដែលមានមេដឹកនាំចេះត្រឹមតែសន្យាខ្យល់ ចោទលាបពណ៌ ល្មោភស្រី កំសាករត់ចោលរាស្ត្រ ញុះញង់បាតុកម្ម និងតែងសុំអន្តរជាតិផ្តាច់ជំនួយ បិទទីផ្សារ ពីកម្ពុជា..។ ខ្ញុំ មិនគាំទ្រ CNRP ទៀតទេ

កញ្ញាធី សុវណ្ណថា បានសរសេរបន្ថែមក្នុង ទំព័រហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី10 ខែកញ្ញា ឆ្នាំ2016 ថាព្រឹកនេះ វេទិកា (ទី34) ស្រុក កំរៀង ខេត្តបាត់ដំបង ពលរដ្ឋ1300នាក់ ពលរដ្ឋ ថា ចង់ឃើញលោកកឹម សុខាកុំខ្លាំងបានតែសម្តី ក្លាហាន ហ៊ានប្រឈមមុខរកខុស រកត្រូវ ចំពោះ មុខច្បាប់

ជុំវិញការលើកឡើងខាងលើនេះនគរធំមិនអាចទាក់ទងសុំយោបល់បន្ថែមពីកញ្ញាធី សុវណ្ណថា បានទេ កាលពីម្សិលមិញ។ ចំណែក ខាងតំណាងគណបក្សសង្គ្រោះជាតិ ក៏មិនអាច ទាក់ទងសុំយោបល់ប្រតិកម្មបានដែរ នៅថ្ងៃ ដដែលនោះ។

ដោយឡែក កាលពីថ្ងៃទី22 ខែសីហា ឆ្នាំ2016 កន្លងទៅ បន្ទាប់ពីបានចូលរួមក្នុង វេទិកា ស្តីពី ការការពារនិងអភិរក្សធនធាន ធម្មជាតិនៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួចមក កញ្ញាធី សុវណ្ណថា បានបង្ហោះសារមួយ នៅក្នុង ទំព័រហ្វេសប៊ុករបស់នាងថានាងខ្ញុំ គឺជាក្មេងស្រីម្នាក់ដែលធ្លាប់ប្រមាថរិះគន់ប្រឆាំងសម្តេច ហ៊ុន សែន តែបែរជាទទួលបានកិត្តិយស ឡើង ថ្លែងចំពោះមុខសម្តេច សម្តេចបាននិយាយ រាក់ទាក់ និងបានផ្តល់កិត្តិយសឱ្យនាងខ្ញុំ ហៅ នាងខ្ញុំថា ចៅស្រីនាងខ្ញុំបានហៅសម្តេចថាលោកតាសម្តេចក៏បានផ្តល់ផ្លូវ1ខ្សែ ស្ពាន1 និងដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ តាម សំណើរបស់នាងខ្ញុំទៀតផង។ ទឹកចិត្តមេត្តាធម៌ ដ៏ធំធេងរបស់សម្តេច ធ្វើឱ្យនាងខ្ញុំរំភើបចិត្តណាស់ នាងខ្ញុំសុំទោសពាក្យខុសឆ្គងកន្លងមក ដោយ សារភាពវ័យក្មេង គំនិតខ្លី និងជឿបក្សប្រឆាំង ពេក។ នាងខ្ញុំនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកែទម្រង់ ផ្លាស់ប្តូរប្រទេសយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

គួរបញ្ជាក់ថា សព្វថ្ងៃនេះ ក្នុងតួនាទីជា ប្រធានអង្គការយុវជនកិច្ចការសង្គម កញ្ញាធី សុវណ្ណថា បានធ្វើដំណើរចុះបើកវេទិកាសាធារណ³ តាមបណ្តាឃុំ ស្រុក ខេត្តនានា ស្ទើរទូទាំងប្រទេស  ក្រោមប្រធានបទ សិទ្ធិពលរដ្ឋ និងការអភិវឌ្ឍ ភូមិឃុំដែលគិតមកត្រឹម ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2016 វេទិកាសាធារណ³ដែលរៀបចំឡើង ដោយកញ្ញាធី សុវណ្ណថា នេះ បានដំណើរការ ចំនួន34លើករួចមកហើយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES