Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមស្ថាន​ទូត​បារាំង បើក​ទ្វារ​ថ្ងៃ​១៧​កញ្ញា ឱ្យ​សា​ធារណ​ជន​ចូល​ទស្សនា​សួន​បៃតង​ដ៏ធំ​នៅ ភ្នំពេញ

ស្ថាន​ទូត​បារាំង បើក​ទ្វារ​ថ្ងៃ​១៧​កញ្ញា ឱ្យ​សា​ធារណ​ជន​ចូល​ទស្សនា​សួន​បៃតង​ដ៏ធំ​នៅ ភ្នំពេញ

ភ្នំពេញ ៖ ស្ថានទូតបារាំង ប្រចាំនៅព្រះ- រាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា ឧទ្យានស្ថានទូតបារាំង ដែលជាសួនបៃតងធំ ជាងគេ ក្នុងរាជធានីភ្នំពេញ នឹងបើកទ្វារទទួល ស្វាគមន៍សាធារណជនឱ្យចូលទៅគយគន់ទេស- ភាពដ៏ស្រស់ត្រកាលប្លែកភ្នែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងឱកាស “ទិវាបេតិកភណ្ឌអឺរ៉ុប”។

frach-3

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូត បារាំង ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឱ្យដឹង  កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ថា “ឧទ្យានស្ថានទូតបារាំង គឺជាសួនបៃតងធំជាង- គេ នៅរាជធានីភ្នំពេញ ដោយលាតសន្ធឹងលើ ផ្ទៃដី ៤,៥ហិកតារ។ ក្រៅពីដើមឈីធំៗ នៅ ក្នុងឧទ្យាននេះ ក៏មានរក្សាទុកនូវផ្ទាំងថ្មមួយ- ចំនួននៃអតីតទីស្មសានបារាំងនៅភ្នំពេញ និង អតីតខ្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវ បានអ្នកនិពន្ធបារាំង ធរានចៀសិ ពីឍឿទ ចង-ក្រងជាប្រវត្តិនៅក្នុងប្រលោមលោកល្បីមួយ។ សូមប្រិយមិត្តទាំងអស់ អញ្ជើញមកស្ថានទូត  ដើម្បីគយគន់ទេសភាពទីក្រុងដ៏ស្រស់ត្រកាល ប្លែកភ្នែកនេះ នៅថ្ងៃសៅ ទី១៧ ខែកញ្ញា ខាងមុខ ក្នុងឱកាសទិវាបេតិកភណ្ឌអឺរ៉ុប”។

frach-1

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែល ស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបើកទ្វារចំហទទួលស្វាគមន៍សាធារណជន ឱ្យចូលទស្សនាដោយសេរី ខណៈដែលឆ្នាំ២០១៥ កន្លងទៅ ដែលជាឆ្នាំដំបូង មានសាធារណជន  ភ្ញៀវជាតិនិងអន្តរជាតិរាប់រយនាក់ បានចូល ទស្សនាស្ថានទូតបារាំងប្រចាំកម្ពុជា ដែលជាសួន បៃតងធំជាងគេ ក្នុងរាជធានីភ្នំពេញ។ ចំពោះ គំនិតផ្តួចផ្តើមឱ្យមានការចូលទស្សនានេះ ត្រូវ បានស្ថានទូតបារាំងអះអាងថា ជាការចូលរួម កាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ តាម- រយៈវិធានការនានា ដូចជាការដំឡើងបន្ទុះស្រូប កម្តៅព្រះអាទិត្យ ការប្តូរមកប្រើប្រាស់អំពូល ឡឌែ ស៊ីភ្លើងតិច និងការកាត់បន្ថយចំនួន រថយន្តបម្រើការនៅស្ថានទូត៘

នៅក្នុងឧទ្យានបៃតងនេះ មានការរក្សា-ទុកនូវអតីតខ្លោងទ្វារម្ខាងរបស់ស្ថានទូតបារាំង ដែលឆ្លងកាត់ប្រវត្តិដ៏ជូរចត់ ក្នុងរបបខ្មែរក្រហម ហើយដែលត្រូវបានអ្នកនិពន្ធបារាំង លោក ធរានចៀសិ ពីឍឿទ តាក់តែងជាប្រលោមលោក ល្បីមួយដែលមានចំណងជើងថា “ខ្លោងទ្វារ”។

ដោយបានឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើន ដំណាក់កាល ពិសេសចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៩១ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បាន តាំងនៅកន្លែងដដែលនេះ អស់រយៈពេលជាង ៦០ឆ្នាំមកហើយ និងក៏ជានិមិត្តរូបនៃភាពរឹង- មាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ស្ថានទូតបារាំង ត្រូវបានជួសជុលកែលម្អទាំង ស្រុងនៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥  ហើយស្ថាបត្យកម្មទំនើបរបស់ស្ថានទូត មាន លក្ខណៈសមរម្យជាមួយទេសភាពឧទ្យានទំហំ ៤,៥ហិកតារ ដែលជាឧទ្យានបៃតងធំជាងគេ មួយនៅរាជធានីភ្នំពេញ៕

RELATED ARTICLES