Thursday, April 25, 2024
Homeព័ត៌មានជាតិព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ បិណ្ឌ​បាត​អ្នក​នយោ​បាយ​យក​ជាតិ​ជា​ធំ

ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ បិណ្ឌ​បាត​អ្នក​នយោ​បាយ​យក​ជាតិ​ជា​ធំ

ភ្នំពេញ ៖ អង្គការព្រះពុទ្ធសាសនាដើម្បី សន្តិភាព ដែលមានព្រះតេជគុណប៊ុត ប៊ុនតិញ ជាព្រះប្រធាន បានចេញចេញសេចក្តីថ្លែងការណ៍ ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែង និងយកតុលាការជាឧបករណ៍នយោបាយ គាបសង្កត់មកលើគណបក្សប្រឆាំង និង រកដំណោះស្រាយនយោបាយសមស្របដែល ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិទទួលយកបាន។

សេចក្តីថ្លែងការណ៍របស់អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ចុះថ្ងៃទី09 ខែកញ្ញា ឆ្នាំ2016 ទោះមានខ្លឹមសារថាអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលកំពុងបំពេញ ការងារផ្នែកបរិស្ថាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា សូមសម្តែងនូវការ មិនសប្បាយចិត្ត និងព្រួយបារម្ភចំពោះស្ថានភាព នយោបាយនៅកម្ពុជា។ ដោយយោងតាមសភាពការណ៍បច្ចុប្បន្នដែលកើតឡើងផ្ទួនៗគ្នា ក្រោម រូបភាពជាលក្ខណះគំរាមកំហែងដល់សិទ្ធិនៃ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស មកលើអ្នកដែលគាំទ្រគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកវិភាគនយោបាយ ដែល ធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល មានការព្រួយបារម្ភជាខ្លាំង ។

fgfdds

 

រូបភាពគំរាមកំហែងដែលបង្កឱ្យមានការ ព្រួយបារម្ភ និងភ័យខ្លាចនោះ រួមមាន ៖

1-ការប្រកាសរបស់កម្លាំងយោធា របស់ រដ្ឋ ដោយយោធាជាន់ខ្ពស់2រូប នឹងប្រើប្រាស់ កម្លាំងយោធាត្រៀមចាំចាប់លោកសម រង្ស៊ី និងលោកកឹម សុខា ដែលកំពុងមានអភ័យឯកសិទ្ធិសភា។

2-ប្រើកម្លាំងយោធារបស់រដ្ឋ ទាំងជើងអាកាស ជើងទឹក និងជើងគោកជាច្រើននាក់ មកចល័តជុំវិញ និងប្រើឧទ្ធម្ភាគចក្រហោះពី លើ និងទាហានជើងទឹកនៅពីក្រោយទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងលក្ខណះគំរាម កំហែងដល់អ្នកប្រឆាំង កាលពីថ្ងៃទី30 ខែ សីហា ឆ្នាំ2016 ។

3-បិទផ្លូវក្នុងទីក្រុងភ្នំពេញ ដោយគ្មាន មូលហេតុ និងមិនមានការជូនដំណឹងដល់ពលរដ្ឋ ជាមុនដែលធ្វើឱ្យមានការកកស្ទះ ជាច្រើនម៉ោង ដល់អ្នកដំណើរទៅធ្វើការ និងទៅមន្ទីរពេទ្យ៘

4-ការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងភ្នំពេញ និងខេត្តកំពង់ចាម ថ្ងៃទី06 ខែសីហា ឆ្នាំ2016 ហាក់ដូចជាការរៀបចំរបស់ក្រុមណាមួយដែល ជាការគំរាមដល់សន្តិសុខជាតិ ដែលធ្វើឱ្យពលរដ្ឋ មានការភ័យខ្លាចជាខ្លាំង។

អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម សុំបិណ្ឌបាតដល់រដ្ឋាភិបាល មេត្តាបញ្ឈប់ ប្រើប្រាស់រូបភាពគំរាមកំហែង និងបញ្ឈប់យក តុលាការមកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីគាបសង្កត់មកលើក្រុមប្រឆាំង និងសុំស្វែង រកដំណោះស្រាយនយោបាយណាមួយសមស្រប ដែលប្រជាពលរដខ្មែរ អាចទទួលយកបាន និង មានការគាំទ្រពីអន្តរជាតិផងដែរ

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ ព្រះតេជគុណប៊ុត ប៊ុនតិញ ព្រះប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិក បណ្តាញព្រះសង្ឃខ្មែរឯករាជ្យ ដើម្បីយុត្តិធម៌ សង្គម បានសរសេរនៅក្នុងហ្វេសប៊ុករបស់ព្រះអង្គថាអាត្មាភាពភិក្ខុប៊ុត ប៊ុនតិញ មានសេចក្តីព្រួយបារម្ភចំពោះករណីអសន្តិសុខ និងសេចក្តីសុខរបស់ជនរួមជាតិ ដែលបង្កឡើងដោយ នយោបាយចងគំនុំគ្នារវាងខ្មែរនិងខ្មែរ។ ខ្មែរ នឹងខាត បរទេសទាញយកផលចំណេញ ក្នុងពេល ដែលខ្មែរមានបញ្ហាផ្ទៃក្នុងប្រទេស។ សុំបិណ្ឌបាតដល់អ្នកនយោបាយ មេត្តាតាំងចិត្តយកជាតិ ជាធំ ហើយងាកមកធ្វើកិច្ចដែលត្រឹមត្រូវ សម្រាប់ ជាតិយើងវិញ

ដោយ ៖ កុលបុត្រ

RELATED ARTICLES