Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​បណ្ឌិត​សុខ ទូច ថា លោក​សម រង្ស៊ី កំសាក​ជាង​លោក​កឹម សុខា

លោក​បណ្ឌិត​សុខ ទូច ថា លោក​សម រង្ស៊ី កំសាក​ជាង​លោក​កឹម សុខា

ភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិតសុខ ទូច បានលើកឡើងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជា អ្នកនយោបាយមិនមានភាព ក្លាហាន  (កំសាក) ចាញ់លោកកឹម សុខា ដែលជាអនុប្រធាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ជាមួយនិងការបង្ហោះរូបលោកសម រង្ស៊ី នៅក្នុងចម្ការទំពាំងបាយជូរនៅស្រុកបារាំង ក្នុង កាយវិការអង្គុយក្រោមដើមទំពាំងបាយជូរ ហាក់ ដូចជាលេងបិទពួន លោកបណ្ឌិតសុខ ទូច បាន សរសេរខ្លីថា រកឃើញ ខ្ញុំឬអត់?”

ចំពោះអត្ថន័យនៃរូបភាព និងសំណេរខាង លើនេះ លោកសុខ ទូច បញ្ជាក់ថា មានទិដ្ឋភាព៥ ដោយលោកបានធ្វើការ បកស្រាយតាមរយៈនគរធំនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ថា ខ្ញុំគ្រាន់តែមានចំណុច៥ ទី១ ខ្ញុំឃើញអ្នកនយោបាយនិយាយថា ស្នេហាជាតិ អ្វីទាំងអស់ ដើម្បីបុព្វហេតុជាតិ ព្រលឹងឱ្យខ្មែគោរពអីអ៊ីចឹង ទៅ ដូចស្អីឯណា ខ្មែរកម្ពុជាក្រោម ដូចបុព្វបុរស អីមុនអ៊ីចឹង ប៉ុន្តែដល់ពេលយើងពន្យុះឱ្យសង្គម មានបញ្ហា ហើយដល់ពេលមានបញ្ហា គាត់ដក ខ្លួនថយ។ ចំណុចទី២ បើសិនជាមនុស្សដទៃ ដែលមិនមែនជាលោក (សម រង្ស៊ី) ហើយមាន បញ្ហា តើមានកន្លែងជ្រកកោនឬក៏អត់? វាអត់ មាន គាត់មានកន្លែងគេចខ្លួន អ្នកដទៃអត់មាន គេចខ្លួនទេ។ ហើយទី៣ ធម្មតា យើងជាអ្នកនយោបាយ យើងត្រូវសម្រេចគោលដៅស្អី ដែលខ្លួនចង់ធ្វើមិនមែនពន្យុះឱ្យគេរត់ហើយ យើងដើរចេញ អាហ្នឹងវាអត់អាច ធ្វើអ៊ីចឹងបាន ទេ ហើយធ្វើឱ្យចាំតែទទួលយកផលនៃលទ្ធផលដែលបានពីក្នុងបក្សហ្នឹង ឬមួយពីឆាកនយោបាយ ដែលយើងឃើញទាំងអស់ហ្នឹង។ ហើយចំណុចមួយទៀត រូបភាពហ្នឹង គាត់ទៅ ឃើញអំពីការរីកចម្រើនរបស់ទំពាំងបាយជូរ ស្រុកគេទេ ប៉ុន្តែចង់ថា ទំពាំងបាយជូរ វាដុះ នៅកម្ពុជា ហើយក៏វាដុះនៅទីក្រុងប៉ារីស ក៏ ប៉ុន្តែត្រូវតែកែច្នៃវា ដោយសារតែអាកាសធាតុ និងរសជាតិដី ដូចគ្នាប្រជាធិបតេយ្យនៅបារាំង និងកម្ពុជា ខុសគ្នា។ ហេតុអីគាត់ស្គាល់អំពី រសជាតិដើមទំពាំងបាយជូរ នៅបារាំងមិនអាច យកពីបារាំង មកដាក់នៅកម្ពុជាបានទេ នយោបាយដូចគ្នា យើងត្រូវតែមានការសម្របសម្រួល យើងត្រូវការប្រើប្រាស់ដែលយកប្រវត្តិសាស្ត្រ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងនូវរូបភាពដែលកើតមាន កន្លងមក ដើម្បីដោះស្រាយវិបត្តិសង្គមកម្ពុជា មិនមែនទៅញុះញង់ខាងណេះ ទៅញុះញង់ ខាងណោះ ហើយទៅរៀនយកពីនេះ រៀន យកពីនោះ ហើយពេលដែលមានបញ្ហា គេចពី បញ្ហាហ្នឹងទេ អាហ្នឹងសម្រាប់ខ្ញុំគិត។ ហើយ ចំណុចមួយទៀត ដែលយើងគិតថា ធម្មតា ធ្វើ អ្វីត្រូវមានក្បាល បើអត់ក្បាល វាអត់អាច ទៅបានទេ ហើយគាត់បានយកលេសថា គាត់ បានដើរទៅឃោសនាប្រមូលកកូរកកាយពីឆាក អន្តរជាតិមក គាត់ទៅហ្នឹង មិនមែនទៅក្នុង នាមគាត់រត់ទេ គឺដើម្បីទៅបំផុសនយោបាយ  ការបរទេស។ យើងដឹងហើយថា កាលណាខ្លួន មិនទាន់ឈ្នះកានអំណាចទេ គ្មានទីរដ្ឋមន្ត្រីក្រសួងការបរទេសទី២ ដែលអាចនៅបរទេស បាន ឬក៏មានការិយាល័យនយោបាយការបរទេស នៅក្រៅបាន។ អ៊ីចឹងវាគ្រាន់តែជាករដោះសា អ៊ីចឹងហើយបានខ្ញុំដាក់សួរថា មើលឃើញខ្ញុំ ឬ ក៏អត់?”

លោកសុខ ទូច មានប្រសាសន៍បន្តថា នៅស្រុកយើង គេអត់បានវិភាគនៃគុណភាព អ្នកនយោបាយទេ គឺគេទៅតាមទំនោរ និង ចំណង់ចំណូលចិត្ត។ អាទំនោរ និងចំណង់ចំណូល ចិត្តនេះ គឺជាការគ្រោះថ្នាក់។ ហេតុអីបានមាន របបខ្មែរក្រហម? ដោយសារគេទៅតាមទំនោរ និងចំណង់ចិត្ត តែគេអត់បានមើលទង្វើទេ។ យើងឃើញមើលទិដ្ឋភាព ដូចជាកឹម សុខា អី គាត់ប្រឈមនឹងបញ្ហា ទោះបីជាគាត់មិនបាន ទៅចូលគុកចូលអី ប៉ុន្តែគាត់ឈរនៅដោះស្រាយ បញ្ហាគាត់នៅជាមួយប្រជារាស្ត្រ។ អ៊ីចឹងបានន័យថា គេត្រូវការអ្នកដឹកនាំអ៊ីចឹង ទោះបីជា មានឧបសគ្គអី គឺត្រូវការ អ៊ីចឹងអាហ្នឹងសម្រាប់ ខ្ញុំទេ។ ទិដ្ឋភាពគាត់នោះ ខ្ញុំមិនដឹងជំនួសដោយ អីទេ ជំនួសដោយអី ទុកឱ្យមហាជនជាអ្នក ចាត់ចែង

ដោយ ៖ កុលបុត្រ

RELATED ARTICLES