Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រធានភូមិគោកបន្ទាយ លេងទូរស័ព្ទដៃខណៈកំពុងសាកថ្ម ផ្ទុះឆេះស្លាប់

ប្រធានភូមិគោកបន្ទាយ លេងទូរស័ព្ទដៃខណៈកំពុងសាកថ្ម ផ្ទុះឆេះស្លាប់

ភ្នំពេញ៖ បុរសម្នាក់ជាប្រធានភូមិគោកបន្ទាយ បានដោតឌុយសាកថ្មទូរស័ព្ទអាយហ្វូន៥ បណ្តើរកាន់ចុចទូរស័ព្ទលេងបណ្តើរបានផ្ទុះឆេះខ្លោចទូរស័ព្ទនិងខ្លោចទ្រូងដេកស្លាប់តែម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែកញ្ញា នៅក្នុងផ្ទះនៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សពបុរសដែលផ្ទុះទូរស័ព្ទស្លាប់មានឈ្មោះ គឹម ពៅ អាយុ៤៤ឆ្នាំ មុខរបរប្រធានភូមិគោកបន្ទាយ ស្នាក់នៅភូមិកើតហេតុខាងលើ  មានប្រពន្ធឈ្មោះ វ៉ាត សុខន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ និងមានកូន២នាក់ស្រីមួយប្រុសមួយ ។

dsgsdfsd
សពលោកមេភូមិគោកបន្ទាយ

បើតាមសម្តីកូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ    បានឲ្យដឹងថា មុនពេលកើតហេតុរូបគេជាកូននិងម្តាយមិនបាននៅផ្ទះទេ ព្រោះម្តាយចេញទៅលក់ដូរអស់ហើយ នៅសល់តែឪពុកនៅផ្ទះតែម្នាក់ឯង ហើយមុនពេលកើតហេតុរូបគាត់បានចេញពីផ្ទះដែលស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ គោលបំណងទៅផ្ទះឪពុកម្តាយនៅភូមិកើតហេតុខាងលើ  ខណៈពេលដែលចូលទៅក្នុងផ្ទះ ក៍ស្រាប់តែឃើញឪពុករបស់នាងបានសម្រាក លង់លក់ដោយមិនមានកើយខ្នើយហើយក្នុងដៃមានកាន់ទូរសព្ទដាក់នៅលើដើមទ្រូងដោយដោតឌុយសាកថ្មដោតជាប់នឹងព្រីភ្លើង ឃើញដូច្នេះរូបគាត់ជាកូន ដើរចូលទៅអង្រួនហៅឪពុក តែនៅពេលដែលអង្រួនហៅនោះ ឪពុកគាត់បានរឹងខ្លួនស្តូកស្លាប់ទៅហើយ  ក៏បានស្រែកអោយគេជួយ និងផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានផ្តល់ដំណឹងទៅឲ្យខាងជំនាញផ្នែកធ្វើកោសល្យវិច័យមកពិនិត្យ ។

ghdfdfds
ឆ្នាំងសាក និងទូរស័ព្ទដែលផ្ទុះឆេះ

តាមការពិនិត្យធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ធានសពជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានដោតឌុយសាកថ្មទូរស័ព្ទអាយហ្វូន៥មួយគ្រឿងបណ្តើរកាន់ទូរស័ព្ទចុចលេងបណ្តើរ បណ្តាលឲ្យក្តៅឆ្លងចរន្តផ្ទុះទូរស័ព្ទធ្វើឲ្យឆេះខ្លោចទូរស័ព្ទនិងឆេះខ្មៅដើមទ្រូង ស្លាប់តែម្តង ។

ក្រោយពេលពិនិត្យសព្វគ្រប់រួចរាល់ហើយ សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះតែម្តង  ៕

ណន រ៉ាត់

RELATED ARTICLES