Friday, September 20, 2024
Homeព័ត៌មានជាតិបង្ក្រាបរថយន្តដឹកឈើប្រណិត សមត្ថកិច្ចបាញ់៣គ្រាប់ ទើបឃាត់រថយន្ដបាន

បង្ក្រាបរថយន្តដឹកឈើប្រណិត សមត្ថកិច្ចបាញ់៣គ្រាប់ ទើបឃាត់រថយន្ដបាន

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើប្រណិតបានចាប់កម្រើកឡើងវិញ នៅខេត្តជាប់ព្រំដែនមួយចំនួន ក្រោយពីគណៈកម្មាការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានផ្អាកសកម្ម ភាព ចុះធ្វើប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើនោះ បានប្រព្រឹត្តទៅតែក្នុងមួយវេលាខ្លី ក្រោមគោលការណ៍ជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនោះរួចមក ។

ការកើតឡើងនៃបទល្មើសព្រៃឈើនោះ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានជានិច្ច ហើយឈ្មួញបានប្រើបា្រស់មធ្យោបាយដឹកជញ្ជូនឈើធ្វើជំនួញ តាមគ្រប់រូបភាព តាមអ្វីដែលពួកគេអាចធ្វើទៅបាន ។ ប៉ុន្តែ សកម្មភាពនេះ ត្រូវបានចុះទប់ស្កាត់ និងបង្ក្រាបខ្លះៗដែរ ពីកម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋាននោះ ។

sdfgdfsds

ជាក់ស្តែង កាលពីវេលាម៉ោងប្រមាណជា១១យប់ ថ្ងៃ១១កញ្ញាចុងសប្តាហ៍កន្លងទៅនេះ មានសេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងនគរបាលខេត្ត បានសហការ ណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការណ៍រួមគ្នា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនឈើប្រណិត តាមរថយន្តស៊េរីទំនើប១គ្រឿង ចេញពីដែនដីខេត្តស្ទឹងត្រែង ក្នុងបំណងយកទៅលក់ នៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តរតនគីរី ។

dsfgdfsg

សេចក្តីរាយការណ៍ដដែលបានបង្ហាញទៀតថា នៅក្នុងអំឡុងពេលចុះបង្ក្រាបរថយន្តដឹកឈើនោះ កម្លាំងនគរបាលបានបាញ់កង់រថយន្តចំនួន៣គ្រាប់ផ្ទួនៗគ្នា ធ្វើឲ្យរថយន្តនោះទៅមុខលែងរួច ទើបបង្ក្រាបការដឹកជញ្ជូនឈើនោះបាន ប៉ុន្តែ មនុស្សនៅក្នុងរថយន្តដឹកឈើនោះ មិនមាននរណាម្នាក់បានរងរបួសនោះទេ តែផ្ទុយទៅវិញ មេឈ្មួញនិងអ្នកបើកបររថយន្តនោះ បានរត់គេចខ្លួនបាត់ទាំងអាធ្រាត្រស្ងប់ស្ងាត់ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី បានមានប្រសាសន៍ឲ្យដឹងថា រថយន្តដែលរងការបាញ់បំបែកកង់ខាងមុខ ដោយមានផ្ទុកបទល្មើសឈើប្រណិតផងនោះ ជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ទឹកបា្រក់ ពាក់ស្លាកលេខ ភ្នំពេញ2V-8238‌ តែត្រូវបានគេដោះលាក់ទុកពេលដឹកឈើ សមត្ថកិច្ចបានដឹងតាមរយៈក្រដាសពន្ធបិទនៅលើកញ្ចក់រថយន្ត ។ លោកថា នៅក្រោយការបង្ក្រាប រថយន្តដឹកឈើនោះ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។

sgdfds

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ឈើដែលបង្ក្រាបបាន នាយប់ថ្ងៃ១១កញ្ញានោះ មានចំនួន២៤ដុំ ស្មើនឹង១ម៉ែត្រគូប ៤៥៥ផ្លាន ជាប្រភេទឈើនាងនួន និងឈើក្រញូង ហើយឈើប្រណិតទាំងពីរប្រភេទ ត្រូវបានប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមនីតិវិធី តាមបញ្ជារបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង ។

សូមជម្រាបថា នៅក្នុងយប់បង្ក្រាបឈើ ដោយមានការផ្ទុះអាវុធ៣គ្រាប់ផងនោះ សេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា សមត្ថកិច្ចខេត្ត បានឃាត់បានរថយន្តចំនួន២គ្រឿង ក្នុងករណីពីរដាច់ដោយឡែកពីគ្នា ដោយ១គ្រឿងជាប្រភេទហាយឡែនឌ័រ បានដឹកឈើក្រញូង និងឈើនាងនួនមានចំនួន២៤ដុំ និង១គ្រឿងទៀត ជាប្រភេទកាមរីបាឡែន ពណ៌ទឹកបា្រក់ រីឯការឃាត់រថយន្តកាមរីបាឡែននេះ សមត្ថកិច្ចបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើមិនប្រក្រតីជាច្រើនតាមផ្លូវច្បាប់ ពិសេស សង្ស័យមានជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើ និងការធ្វើចរាចរណ៍គ្រឿងញៀន។ក្រោយការបង្ក្រាប និងឃាត់រថយន្តនោះរួចមក រថយន្តទាំងពីរគ្រឿងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។

fdhdffg

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រីម៉ៅ តារ៉ា លោកមានប្រសាស ន៍ឲ្យដឹងនៅថ្ងៃ១២កញ្ញានេះថា កម្លាំងសមត្ថកិច្ចខេត្ត ពិតជាបានឃាត់រថយន្តចំនួនពីរគ្រឿងនោះមែន ព្រោះរថយន្តនោះបានបុកបារ៉ាស់ ពេលសមត្ថកិច្ចចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្រោមការអនុញ្ញាតិពីថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញាខេត្ត ។ ចំពោះរថយន្តកាមរីបានឡែន ដែលបានឃាត់នាយប់បង្ក្រាបឈើនោះ គឺជាប់ពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីជាច្រើន ដូចជា បញ្ហាបច្ចេកទេសរថយន្ត និងករណីគ្រឿងញៀន ហើយថែមទាំងបានឃាត់ខ្លួនមនុស្ស៣នាក់ថែមទៀតផង ។ លោកមានប្រសាសន៍ទៀតថា ក្រោយការពិនិត្យដោយធ្វើតេស្តនោះរួច ឃើញថា មានបុរស២នាក់បានរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងម្នាក់ទៀត បានធ្វើការអប់រំ រួចដោះលែងឲ្យមានសេរីភាពវិញហើយ នៅបន្ទាប់ពីរកមិនឃើញថ្នាំញៀន និងសារធាតុញៀនក្នុងខ្លួននោះមក ។

sdgdffd

លោកថា ជនសង្ស័យពីរនាក់ ដែលមានសារធាតុញៀនក្នុងខ្លួន ព្រមទាំងរថយន្តពីរគ្រឿងខាងលើ ស្នងការនគរបាលខេត្ត នឹងចងក្រងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាមនីតិវិធី ៕

ដោយ៖ឡុង សំបូរ

RELATED ARTICLES