Saturday, April 27, 2024
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើងក្នុងរោងចក្រ ដួលសន្លប់​កម្មករ ២២នាក់

ទុស្សេខ្សែភ្លើងក្នុងរោងចក្រ ដួលសន្លប់​កម្មករ ២២នាក់

ខេត្តកំពង់ឆ្នាំង កម្មករចំនួន២២នាក់ បានដួលសន្លប់បន្ដបន្ទាប់គ្នា ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាច បន្ទាប់ពីកម្មករកម្មការនីទាំងនេះ ភ័យស្លន់ស្លោនៅក្នុងឧប្បត្តិហេតុទុសេ្សខ្សែភ្លើង ក្នុងរោងចក្រ ពេលដែលកំពុងបំពេញការងារ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរោងចក្រហ៊ីរាយស្សិន ជារោងចក្រផលិតកាបូប មានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

dssfsds

លោកលី វីរៈ ស្នងការរងនគរបាលខេត្ដ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្មករកម្មការនីបានចូលទៅបំពេញការងារនៅរោងចក្រដូចសព្វដង ហើយនៅពេលដែលកំពុងបំពេញការងារនោះ ក៏ស្រាប់តែមានទុស្សេចរន្តអគ្គិសនី នៅក្នុងអគារដែលកម្មករកំពេញការងារ ឃើញដូចនេះ កម្មករកម្មការនី ក៏ចាប់ផ្តើមភ័យស្លន់ស្លោ ហើយអ្នកដែលមានសុខខ្យោយរួចជួបព្រឹត្តិការបែបនេះក៏ដួលសន្លប់ តៗគ្នាតែម្តង ដែលមានចំនួនរហូតដល់២២ នាក់ ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម ក៏បាននាំគ្នាដឹកកម្មករកម្មការនីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចតែម្តង ។

dsfdsfds

ក្រោយពីកើតមានឧប្បត្តិហេតុខាងលើនេះ កើតឡើង កម្មករកម្មការនីដែលបម្រើការនៅទីនោះ ត្រូវបានខាងរោងចក្រ អនុញ្ញាតិឲ្យចេញទៅផ្ទះសម្រាកធ្វើការមួយថ្ងៃ ។

លោក ស្នងការរង ឲ្យដឹងបន្តថា រហូតដល់រសៀលថ្ងៃទី១២ ខែកញ្ញា នេះ កម្មករដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសុខភាពដូចដើមវិញ និងបានចេញទៅផ្ទះអស់ហើយ ៕

RELATED ARTICLES