Friday, April 26, 2024
Homeព្រឹត្តិការណ៍សង្គមនាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ព្រមានចាត់វិធានការក្ដៅ ទប់ទល់មហាបាតុកម្មបក្សប្រឆាំង

នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ព្រមានចាត់វិធានការក្ដៅ ទប់ទល់មហាបាតុកម្មបក្សប្រឆាំង

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសលើប្រព័ន្ធទំនាក់ទំនងសង្គម facebook page ផ្លូវការរបស់សម្ដេច ដោយបានព្រមានខ្លាំងៗ ថានឹងចាត់វិធានការក្ដៅ ដើម្បីទប់ទល់និងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ ។

dfgfddsf

នគរធំ សូមលើកយកសំនេរដែលសម្ដេច បានសរសេរបង្ហោះលើ facebook page ផ្លូវការ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ មកចុះផ្សាយទាំងស្រុង ដូចខាងក្រោម៖

ពីរថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំងបានគំរាមដល់ស្ថេរភាពជាតិតាមរយៈការរៀបចំធ្វើមហាបាតុកម្មដើម្បីទាមទាររបស់ដែលហៅថាដំណោះស្រាយនយោបាយ ។

ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។ បុគ្គលដែលធ្វើខុស កុំយក ប្រទេសជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន។

ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យខានតែបាន ព្រោះ វាជាតម្រូវការរបស់ជាតិនិងប្រជាជន។

មេដឹកនាំបាតុកម្មកុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិរបស់អ្នកដទៃរាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ ។ ឧទ្ទាមកម្មក្នុងទីក្រុងដើម្បីបិទបាំងជនដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល។

នេះមិនមែនជាគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកំចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី ៕

dsgfddfa

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ (CNRP) បានសម្រេចប្រកាសធ្វើមហាបាតុកម្ម នាពេលខាងមុខ ក្នុងគោលដៅទាមទារ ឲ្យមានបរិយាកាសនយោបាយ ប្រក្រតីឡើងវិញ ដើម្បីធានាឲ្យបាន ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព តាមរយៈដំណោះស្រាយនយោបាយរួម នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍បក្ស នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ៕
ដោយ៖ យ៉ានុត
RELATED ARTICLES