Friday, November 15, 2024
Homeព័ត៌មានជាតិក្រសួង​យុត្តិ​ធម៌ បញ្ជាក់​ពី​សាល​ក្រម ផ្តន្ទា​​​ទោស​លោក​កឹម សុខា

ក្រសួង​យុត្តិ​ធម៌ បញ្ជាក់​ពី​សាល​ក្រម ផ្តន្ទា​​​ទោស​លោក​កឹម សុខា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍មួយ បកស្រាយ បញ្ជាក់បន្ថែម អំពីសាលក្រមរបស់សាលាដំបូង រាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោស លោកកឹម សុខា ដាក់ពន្ធនាគារ ចំនួន៥ខែ និង ពិន័យជាប្រាក់៨០ម៉ឺនរៀល ពីបទ “បដិសេធក្នុង ការចូលខ្លួន” បន្ទាប់ពីក្រុមសមាជិកសភាគណ- បក្សសង្គ្រោះជាតិ បានចេញឯកសារចោទប្រកាន់ តុលាការកម្ពុជា ថា ចំណាត់ការលើលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺជា រឿងនយោបាយ ហើយគណបក្សប្រឆាំង ច្រាន ចោលសាលក្រមរបស់តុលាការ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួង យុត្តិធម៌ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បាន បើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទកឹម សុខា ដាក់ពន្ធនាគារកំណត់៥ខែ និងពិន័យជា ប្រាក់៨សែនរៀល ពីបទ “បដិសេធក្នុងការចូល ខ្លួន” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។ នៅក្រោយពេល ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់លើជនជាប់ចោទ កឹម សុខា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បាន ផ្សព្វផ្សាយនូវឯកសារមួយ ដោយបានដាក់ចំណង ជើងថា “ឯកសារស្តីពីការចោទប្រកាន់ប្រឆាំង នឹងលោកកឹម សុខា គឺជារឿងនយេបាយ”។ ឯកសារ សនេះ ត្រូវបានក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ ដែលជាក្រុមអ្នកនយោបាយបាន ផ្សព្វផ្សាយ បង្ហាញជូនសាធារណមតិ ដើម្បីឱ្យ យល់ច្រឡំថា ជាឯកសារបច្ចេកទេស ប៉ុន្តែធាតុ ពិតនៃឯកសារនេះ គឺជាឯកសារនយោបាយ សុទ្ធសាធ ដែលបានរៀបចំធ្វើឡើងក្នុងចេតនា បង្កឱ្យមានការភ័ន្តច្រឡំលើខ្លឹមសារច្បាប់ និង ចំណាត់ការអនុវត្តច្បាប់របស់តុលាការ។

ដើម្បីចៀសវាងការភ័ន្តច្រឡំនានា ក្នុង ចំណោមសាធារណមតិលើខ្លឹមសារច្បាប់ និង ការអនុវត្តច្បាប់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមបញ្ជាក់ជូនសាជាថ្មីម្តងទៀត អំពីទិដ្ឋភាពច្បាប់ អំពីអភ័យឯកសិទ្ធិសភា របស់ តំណាងរាស្ត្រ និងអំពីចំណាត់ការរបស់តុលាការ ជូនសាធារណមតិជាតិ និងអន្តរជាតិ ឱ្យបានជ្រាប ដូចខាងក្រោម ៖

១-អំពីទិដ្ឋភាពច្បាប់

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបង្ហាញ ជូននូវធាតុផ្សំនៃបទល្មើស “បទបដិសេធក្នុង ការចូលខ្លួន” និងនិយមន័យ នៃបទល្មើសជាក់- ស្តែង ដូចខាងក្រោម ៖

១-អំពី “បទបដិសេធក្នុងការចូលខ្លួន ៖ មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា- ណាចក្រកម្ពុជា ចែងថា“រាល់បុគ្គលណា ដែល ត្រូវបានកោះហៅឱ្យមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការ ព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះ ហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និង ពិន័យជាប្រាក់ពី១០០.០០០រៀល ទៅ១.០០០. ០០០រៀល។

យោងតាមខ្លឹមសារនៃមាត្រា៥៣៨ ខាង លើ បទបដិសេធក្នុងការចូលខ្លួន ត្រូវមានធាតុ ផ្សំសត្យានុម័តចំនួន៣ដូចខាងក្រោម ៖

-អំពីដីកាកោះ ៖ ដីកាកោះនេះ ត្រូវចេញ ដោយអយ្យការ ឬចៅក្រមស៊ើបសួរ ឬតុលាការ ព្រហ្មទណ្ឌ។ បុគ្គលដែលជាកម្មវត្ថុ នៃដីកាកោះ នេះ គឺជាសាក្សី ពុំមែនជាជនសង្ស័យ ឬជនត្រូវ ចោទ ឬជនជាប់ចោទនោះឡើយ។ ដីកាកោះ នេះ ត្រូវបញ្ជូនទៅឱ្យសាក្សី ដោយអនុវត្តទៅ តាមនីតិវិធីនៃការបញ្ជូនដីកា ដើម្បីឱ្យសាក្សី បានទទួលដំណឹង អំពីការកោះហៅនេះ។ យោង តាមសេចក្តីថ្លែងការណ៍របស់អយ្យការអម- សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៦ អង្គហេតុក្នុងសំណុំរឿង ពាក់ព័ន្ធចោទប្រកាន់លើឈ្មោះកឹម សុខា បាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ឈ្មោះកឹម សុខា បានទទួលដីកាកោះនេះ ត្រឹមត្រូវតាមនីតិវិធី ហើយ ក្រុមមេធាវីរបស់ឈ្មោះកឹម សុខា ក៏បានឆ្លើយ- តបតាមលិខិតផ្លូវការ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៦ ទៅអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ។

-អំពីការមិនចូលខ្លួន ៖ សាក្សីបានអវត្ត-មាន ដោយមិនបានចូលខ្លួនទៅតាមកាលបរិច្ឆេទ ដែលមានកំណត់នៅក្នុងដីកាកោះរបស់អយ្យការ ឬចៅក្រមស៊ើបសួរ ឬតុលាការព្រហ្មទណ្ឌ។ សាក្សីមិនអាចត្រូវបានតំណាងដោយបុគ្គលណា ផ្សេងឡើយ ដោយរួមទាំងមេធាវីផងដែរ។ ការ មិនចូលខ្លួនរបស់សាក្សីនេះ ត្រូវប្រព្រឹត្តឡើង ដោយចេតនា។ ក្នុងអង្គហេតុនៃការចោទប្រកាន់ ឈ្មោះកឹម សុខា គឺបានបង្ហាញយ៉ាងច្បាស់ថា ឈ្មោះកឹម សុខា ពិតជាមិនបានចូលខ្លួនចំពោះ មុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាំងសម្រាប់ដីកាកោះលើកទី១ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ទាំងសម្រាប់ដីកាកោះ លើកទី២ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ ការមិនចូលខ្លួននេះ គឺជាចេតនា ដោយមានការគិតទុកជាមុនច្បាស់លាស់ ដែល ស្តែងឱ្យឃើញតាមរយៈលិខិតផ្លូវការរបស់ក្រុម មេធាវី កឹម សុខា ដែលបានផ្ញើជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ អំពីការមិនចូលខ្លួនរបស់ឈ្មោះកឹម សុខា ទៅ តាមកាលបរិច្ឆេទនៅក្នុងដីកាកោះ។

-អំពីមូលហេតុមិនសមស្រប នៃការមិន ចូលខ្លួន ៖ ការមិនចូលខ្លួន ដែលមានមូលហេតុ សមស្រប មិនបង្កើតបានជាបទល្មើសតាម មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនោះទេ ប៉ុន្តែ មូលហេតុសមស្របនេះត្រូវផ្អែកលើលក្ខខណ្ឌ សត្យានុម័ត ដែលជាឧបសគ្គដាច់ខាតរារាំងសាមី ខ្លួន ដែលជាកម្មវត្ថុនៃការកោះហៅក្នុងការ ចូលខ្លួន។ ក្នុងករណីដែលមានមូលហេតុដូច្នេះ សាមីខ្លួនត្រូវស្នើសុំទៅអ្នកចេញដីកាកោះហៅ  ដើម្បីលើកពេលក្នុងការចូលខ្លួន។ យោងតាម អង្គហេតុក្នុងសំណុំរឿងចោទប្រកាន់ឈ្មោះកឹម សុខា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មូល- ហេតុនៃការមិនចូលខ្លួនរបស់ឈ្មោះកឹម សុខា គឺមានលក្ខណៈមិនសមស្រប ដោយហេតុថា ឈ្មោះ កឹម សុខា ពុំបានផ្តល់នូវភ័ស្តុតាង ដែលបញ្ជាក់ អំពីឧបសគ្គក្នុងការរាំងការចូលខ្លួនរបស់គាត់ តាមកាលបរិច្ឆេទក្នុងដីកាកោះរបស់អយ្យការ ហើយក៏ពុំមានសំណើសុំលើកពេលក្នុងការចូលខ្លួនឡើយ។  អំណះអំណាងទាក់ទងនឹងទិដ្ឋភាព ច្បាប់។ ទោះដោយភ័ន្តច្រឡំក្តី ឬដោយត្រឹមត្រូវ ក្តី ដែលបានលើកឡើងដោយយមេធាវីរបស់ ឈ្មោះកឹម សុខា គឺជាមូលហេតុបន្ថែមដែលជំរុញ ឱ្យសាក្សីត្រូវចាប់ខ្លួននៅចំពោះមុខអយ្យការ ដើម្បីបង្ហាញនូវទឡ្ហីករណ៍របស់ខ្លួន។

២-អំពីបទល្មើសជាក់ស្តែង ៖ មាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ កម្ពុជា ចែងថា “បទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់- ស្តែង គឺ ៖

-បទល្មើសដែលកំពុងប្រព្រឹត្ត

-បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម

ត្រូវចាត់ទុកថា ជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ជាក់ស្តែងដែរ កាលណានៅក្រោយពេលមាន បទល្មើសរួចបន្តិចមក ៖

-ជនដែលគេសង្ស័យ ត្រូវបានស្រែកដេញ ប៉ផាប់ចាប់ពភីង

-បុគ្គលដែលត្រូវគេរកឃើញមានវត្ថុ ឬ មានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយ ស៊ីសង្វាក់ផ្សេងទៀត ដែលនាំឱ្យគេសន្និដ្ឋាន បានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួម ប្រព្រឹត្តបទល្មើស។

យោងតាមមាត្រាខាងលើ បទល្មើសដែល ទើបប្រព្រឹត្តរួចភ្លាម គឺជាបទល្មើសជាក់ស្តែង។ យោងតាមអង្គហេតុក្នុងសំណុំរឿងចោទប្រកាន់ ឈ្មោះកឹម សុខា បានបង្ហាញឱ្យឃើញថា បន្ទាប់ពី ការមិនចូលខ្លួនរបស់ឈ្មោះកឹម សុខា នៅ ចំពោះមុខអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ តាមដីកាកោះ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក គឺជាស្ថានភាព នៃបទល្មើស ដែលទើបប្រព្រឹត្តរួចភ្លាម ដែល មាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះ- រាជាណាចក្រកម្ពុជា ចាត់ទុកជាបទល្មើសជាក់- ស្តែង។ គួរកត់សម្គាល់ផងដែរថា មាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ក្នុងករណី បទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គ្រប់បុគ្គល ទាំងអស់ អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួន ជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត”។ ទន្ទឹមនឹងនេះ មាត្រា១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក៏បានចែងដែរថា ថិរវេលានៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង មាន៧ថ្ងៃ គិតពីថ្ងៃប្រព្រឹត្តបទល្មើស។

-អំពីអភ័យឯកសិទ្ធិសភា របស់តំណាង រាស្ត្រ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានការ សោកស្តាយយ៉ាងខ្លាំង ដែលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ តែងតែលើកឡើងជា ដដែលៗ អំពីរឿងអភ័យឯកសិទ្ធិសភា ដោយ ធ្វើការបកស្រាយបំភ្លៃការពិតម្តងហើយម្តង ទៀត ក្នុងចេតនាមិនល្អ ដើម្បីបំភ័ន្តសាធារណ- មតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំ អំពីអត្ថន័យពិតប្រាកដនៃអភ័យឯកសិទ្ធិសភា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណា- ចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ជាពិសេសនៅតែបន្តធ្វើមិនដឹងមិនឮ អំពីករណី តំណាងរាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបង្ហាញ ជូនជាថ្មី អំពីវិធានការអនុវត្តក្នុងករណីតំណាង រាស្ត្រប្រព្រឹត្តបទលើសជាក់ស្តែង ដោយផ្អែក តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ដូចខាងក្រោម ៖

យោងតាមមាត្រា៨០ថ្មី កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការ ចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការ ឃុំខ្លួនតំណាងរាស្ត្រណាមួយ ក្នុងករណីបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង អាចធ្វើទៅបានដោយពុំ ចាំបាច់លើកអភ័យឯកសិទ្ធិសភា តាមមតិភាគ- ច្រើន២/៣ នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។ ដូចគ្នាដែរ មាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈ តំណាងរាស្ត្រចែងថា “ក្នុងករណីតំណាងរាស្ត្រ ណា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ចាប់ ខ្លួន ឃាត់ខ្លន ឬឃុំខ្លួនបាន ហើយធ្វើសេចក្តី រាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋ- សភា ជាបន្ទាន់ដើម្បីសម្រេច”។

យោងតាមអង្គហេតុក្នុងសំណុំរឿងចោទ ប្រកាន់ឈ្មោះកឹម សុខា បានបង្ហាញឱ្យឃើញ ថា ឈ្មោះកឹម សុខា គឺជាតំណាងរាស្ត្រ ដែល បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ដូចនេះ យោងតាមមាត្រា៨០ថ្មី កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ អាជ្ញាធរមានសមត្ថកិច្ច អាចស្វែងរកចាប់ខ្លួន និងធ្វើការចោទប្រកាន់ឈ្មោះកឹម សុខា បាន ដោយអនុវត្តទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីខាងលើនេះ អយ្យការបានសម្រេច ចោទប្រកាន់ឈ្មោះកឹម សុខា ក្នុងបទល្មើស ជាក់ស្តែងពីបទ បដិសេធក្នុងការចូលខ្លួន តាម មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ និងបានធ្វើ សេចក្តីរាយការណ៍ជូនទៅរដ្ឋសភា អំពីការចោទ ប្រកាន់ ដែលនេះគឺជាការអនុវត្តយ៉ាងត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។

ីីី-អំពីចំណាត់ការរបស់តុលាការ

ឯកសាររបស់ក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ បានចោទប្រកាន់តុលាការថា បាន រំលោភបំពានលើនីតិវិធីច្បាប់ម្តងហើយម្តង ទៀត។ ការចោទប្រកាន់ដែលមានចរិតនយោ- បាយបែបនេះ គឺជាការចោទប្រកាន់ដោយមិន ត្រឹមត្រូវ និងដោយមិនយល់ច្បាស់អំពីការ អនុវត្តនីតិវិធីច្បាប់របស់តុលាការ ដែលអ្នកនាំ ពាក្យក្រសួងយុត្តិធម៌ សូមឆ្លៀតយកឱកាសនេះ ដើម្បីជម្រាបជូនអំពីទិដ្ឋភាពនៃការអនុវត្ត នីតិវិធីរបស់តុលាការ ដែលមានចែងក្នុងក្រម- នីតិវិធីព្រហ្មទណ្ឌ ដូចខាងក្រោម ៖

១-អំពីសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ ចំពោះ ដីកាដំណោះស្រាយ ៖ យោងតាមស្មារតីនៃ មាត្រា២៦៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជនត្រូវ ចោទពុំមនសិទ្ធិប្តឹងឧទ្ធរណ៍ ចំពោះដីកាដំណោះ- ស្រាយរបស់ចៅក្រមស៊ើបសួរឡើយ ជនត្រូវ ចោទមានសិទ្ធិប្តឹងឧទ្ធរណ៍បានតែចំពោះដីកា ទាំងឡាយណា ដែលមានចែងរៀបរាប់ច្បាស់- លាស់ក្នុងមាត្រា២៦៧ នៃក្រមនីតិវិធីព្រហ្ម- ទណ្ឌប៉ុណ្ណោះ។ ផ្ទុយទៅវិញមាត្រា២៦៦ និង មាត្រា២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាត ឱ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះ-រាជអាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណី (ក្នុង ករណីសំណុំរឿងមានភាគីដើមបណ្តឹងរដ្ឋប្បវេណី) មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះដីកាដំណោះស្រាយ របស់ចៅក្រមស៊ើបសួរ។ ដូចនេះ បណ្តឹងឧទ្ធរណ៍ របស់ជនត្រូវចោទចំពោះដីកាដំណោះស្រាយ ដែលសម្រេចបញ្ជូនទៅជំនុំជម្រះ (ដីកាសម្រេច បញ្ជូនរឿងទៅជំនុំជម្រះ) គឺជាបណ្តឹងឧទ្ធរណ៍ ដែលក្រមនីតិវិធីព្រហ្មទណ្ឌមិនអនុញ្ញាតឡើយ។ ដូចនេះបណ្តឹងឧទ្ធរណ៍បែបនេះ មិនមានអនុភាព ផ្អាកនីតិវិធីនៃការជំនុំជម្រះ (សវនាការ) នោះ ឡើយ។

២.អំពីការបន្តការស៊ើបសួរក្នុងករណីមាន បណ្តឹងឧទ្ធរណ៍ ៖ យោងតាមមាត្រា២៧៥ កថា- ខណ្ឌទី១ នៃក្រមនីតិវិធីព្រហ្មទណ្ធ ក្នុងករណី មានបណ្តឹងឧទ្ធរណ៍ចំពោះដីកាណាមួយក្រៅពី ដីកាដំណោះស្រាយ (មានតែអគ្គព្រះរាជអាជ្ញា- អមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងដើមបណ្តឹង រដ្ឋប្បវេណីប៉ុណ្ណោះ ដែលមានសិទ្ធិប្តឹងឧទ្ធរណ៍ ចំពោះដីកាដំណោះស្រាយនេះ) ចៅក្រម- ស៊ើបសួរអាចបន្តការស៊ើបសួររបស់ខ្លួនបានលើក- លែងតែមានសេចក្តីសម្រេចផ្ទុយរបស់ប្រធាន សភាស៊ើបសួរ។ ដូចនេះផ្អែកតាមបញ្ញត្តិនៃ មាត្រា២៧៥ ខាងលើនេះ ក្នុងករណីពុំមាន សេចក្តីសម្រេចផ្អាកការស៊ើបសួរពីប្រធានសភា ស៊ើបសួរនៃសាលាឧទ្ធរណ៍នោះទេ បណ្តឹងឧទ្ធរណ៍ នានារបស់ជនត្រូវចោទ មិនអាចផ្អាកនីតិវិធី ស៊ើបសួររបស់ចៅក្រមស៊ើបសួរបានឡើយ មាន ន័យថា ចៅក្រមស៊ើបសួរមានសិទ្ធិពេញច្បាប់ ក្នុងការចាត់នីតិវិធីរបស់ខ្លួនបន្ត ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ កម្ពុជា។

៣.អំពីរយៈពេលនៃការកោះហៅទាក់ទង នឹងសំណុំរឿងស៊ើបសួរ ៖ រយៈពេលកោះហៅ ក្នុងមាត្រា២៦៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺ អនុវត្តទៅលើការកោះហៅជនជាប់ចោទឱ្យចូល មកបង្ហាញខ្លួននៅសវនាការជំនុំជម្រះតែប៉ុណ្ណោះ។ និយាយម៉្យាងទៀតរយៈពេលកោះហៅតាម មាត្រា៤៦៦ នេះ អនុវត្តចំពោះជនជាប់ចោទ (មានន័យថា ស្ថិតក្នុងដំណាក់កាលជំនុំជម្រះ) និងមិនអនុវត្តចំពោះជនត្រូវចោទ (មានន័យ ថា ក្នុងដំណាកកាលស៊ើបសួរ) នោះឡើយ។ រីឯ រយៈពេលនៃការកោះហៅរបស់តុលាការជាន់ ខ្ពស់ពាក់ព័ន្ធនឹងសំណុំរឿងស៊ើបសួរ គឺមិនអនុ- លោមទៅតាមមាត្រា៤៦៦ នៃក្រមនីតិវិធី ព្រហ្មទណ្ឌឡើយ ហើយផ្អែកតាមបញ្ញត្តិនៃ ក្រមនីតិវិធីព្រហ្មទណ្ឌ ការកោះហៅពាក់ព័ន្ធ នឹង សំណុំរឿងស៊ើបសួរនេះ មានរយៈពេលឆាប់- រហ័សជាង។

៤.អំពីបណ្តឹងដិតចិត្ត ៖ យោងតាមមាត្រា ៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌមូលហេតុ នៃ ការប្តឹងដិតចិត្តចំពោះចៅក្រមអាសនៈ មាន ដូចតទៅ ៖ (១) កាលណាចៅក្រម ឬសហព័ទ្ធ របស់ចៅក្រម ឬអតីតសហព័ទ្ធរបស់ចៅក្រម ជាភគីណាមួយក្នុងរឿងក្តី (២) កាលណាចៅក្រម ជាញាតិលោហិត រហូតដល់ថ្នាក់ទី៦ ឬញាតិពន្ធ រហូតដល់ថ្នាក់ទី៣ ឬអតីតញាតិពន្ធរហូតដល់ ថ្នាក់ទី៣ របស់ភាគីណាមួយ (៣) កាលណា ចៅក្រមជាអ្នកអាណាព្យាបាលរបស់ភាគីណា មួយ (៤) កាលណាចៅក្រមដែលទទួលបន្ទុក រឿងក្តី ធ្លាប់ឬកំពុងមានវិវាទនៅតុលាការជា-មួយភាគីណាមួយ (៥) កាលណាចៅក្រមបាន ធ្វើជាសាក្សី ឬអ្នកជំនាញក្នុងរឿងក្តី  (៦) កាល- ណាចៅក្រមជា ឬធ្លាប់ជាអ្នកតំណាង ឬជាអ្នក ជំនួយឱ្យភាគីចំពោះរឿងក្តី ឬ (៧) កាលណា ចៅក្រមបានចូលរួមក្នុងការសម្រេចសេចក្តី ក្នុង នាមជាមជ្ឈត្តករចំពោះរឿងក្តី ឬបានចូលរួម ក្នុងការសម្រេចសេចក្តីនៅសាលាដំបូង ដែល បានប្តឹងឧបាស្រ័យ ឬការជំនុំជម្រះនៃបណ្តឹង ឧទ្ធរណ៍ដែលបានឧបាស្រ័យ ឬបង្ហាញមតិយោបល់ ណែនាំផ្នែកច្បាប់ចំពោះរឿងក្តី។ ផ្អែកតាម មាត្រា៥៥៨ កថាខណ្ឌចុងក្រោយ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ ពាក្យប្តឹងដិតចិត្តត្រូវតែចង្អុលឱ្យ ច្បាស់លាស់អំពីមូលហេតុនៃការប្តឹងដិតចិត្ត ព្រមទាំងទ្រូវបានមានភស្តុតាងបញ្ជាក់ច្បាស់ លាស់ បើពុំដូច្នោះទេ ពាក្យប្តឹងពុំអាចទទួល បានឡើយ។ ផ្អែកតាមបណ្តឹងដិតចិត្តរបស់ មេធាវីពិរុទ្ធជន គឺពុំមានមូលហេតុណាមួយ ក្នុង ចំណោមមូលហេតុទាំង៧ ដូចមានចែងក្នុងមាត្រា ៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌខាងលើ ដែល ធ្វើឱ្យបណ្តឹងដិតចិត្តនេះពុំអាចទទួលយកបាន ឡើយដោយផ្អែកតាមមាត្រា៥៥៨ នៃក្រម នីតិវិធីព្រហ្មទណ្ឌ។

ជារួម ចំណាត់ការនីតិវិធីរបស់តុលាការ គឺបានប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្របតាម បទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។ ការចោទ ប្រកាន់ថា តុលាការបានចាត់នីតិវិធីក្នុងសំណុំ រឿងនេះយ៉ាងតក់ក្រហល់ គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។ យោង តាមសម្តីអ្នកនាំពាក្យរបស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយជា សាធារណៈ បានបង្ហាញឱ្យដឹងថា បទល្មើសតាម មាត្រា៥៣៨ គឺជាបទមជ្ឈិម ដែលធាតុផ្សំនៃ បទល្មើសនេះមិនមានភាពស្មុគស្មាញនោះទេ ជាមួយគ្នានេះ ដោយសារសំណុំរឿងនេះជាបទ- ល្មើសជាក់ស្តែង ដូចនេះភស្តុតាងក្នុងសំណុំរឿង នេះគឺមានភាពងាយស្រួល ដោយមិនទាមទារ ចំណាយពេលវេលាយូរសម្រាប់ការស្រាវជ្រាវ ប្រមូលភស្តុតាងឡើយ។ ផ្ទុយទៅវិញ ការយឺត- យ៉ាវ ឬការពន្យារពេលចំណាត់ការនីតិវិធីដោយ មិនចាំបាច់ គឺអាចធ្វើឱ្យប៉ះពាល់សិទ្ធិរបស់បុគ្គល ដែលពាក់ព័ន្ធទៅវិញនោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ ថា សាលក្រមសម្រេចសេចក្តីទាក់ទងនឹងករណី ពិរុទ្ធជនកឹម សុខា ក៏ដូចជាក្នុងករណីដទៃទៀត គឺត្រូវបានធ្វើឡើងដោយអំណាចតុលាការ ដែល ជាអំណាចឯករាជ្យ និងក្នុងនាមប្រជារាស្ត្រខ្មែរ ស្របតាមរដ្ឋធម្មនុញ និងច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមសម្តែង ការសោកស្តាយចំពោះក្រុមតំណាងរាស្ត្រគណ-បក្សសង្គ្រោះជាតិ ដែលតែងតែឃោសនាបំភ្លៃ ខ្លឹមសារពិតប្រាកដនៃច្បាប់ក្នុងចេតនានយោបាយ ធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំ មកលើ ការអនុវត្តច្បាប់របស់តុលាការ ជាពិសេសការ បង្វែរពីរឿងបុគ្គលទៅជារឿងរបស់គណបក្ស  និងការបង្វែរពីរឿងអនុវត្តច្បាប់ទៅជារឿង នយោបាយ។

ក្នុងគោលដៅដើម្បីពង្រឹងគោលការណ៍ នីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យសេរី ក៏ដូចជា ធានាថែរក្សា សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមរំលឹកជូនថា  ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ដូចមានចែងក្នុងមាត្រា៤៩ នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា និង សូមអំពាវនាវជាថ្មីម្តងទៀត ចំពោះក្រុមតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិ ឱ្យប្រកាន់ភ្ជាប់នូវ មនសិកាគោរពច្បាប់ និងបញ្ឈប់ជាបន្ទាន់ នូវ ការធ្វើសេចក្តីថ្លែងការណ៍ ឬក៏ដូចជាការធ្វើ សកម្មភាពនានាប្រឆាំងការអនុវត្តច្បាប់ ដើម្បី ដាក់សម្ពាធលើតុលាការ ដែលជាអំណាចឯករាជ្យ ហើយដែលសកម្មភាពនេះជាទង្វើផ្ទុយនឹងវប្បធម៌ នៃសង្គមប្រជាធិបតេយ្យសេរី”៕

RELATED ARTICLES