Saturday, April 27, 2024
Homeព័ត៌មានជាតិលោក​ហោ ណាំ​ហុង ជួប​មិត្ត​ចាស់ លោក​ព្រឹទ្ធា​ចារ្យ​ឆេង ផុន

លោក​ហោ ណាំ​ហុង ជួប​មិត្ត​ចាស់ លោក​ព្រឹទ្ធា​ចារ្យ​ឆេង ផុន

ខេត្តកណ្តាល ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ-ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះសួរសុខ ទុក្ខមិត្តភក្តិចាស់របស់លោកមួយរូប គឺលោក ព្រឹទ្ធាចារ្យឆេង ផុន ដល់គេហដ្ឋានរបស់លោក ព្រឹទ្ធាចារ្យ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមទំព័រហ្វេសប៊ុករបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៦ ថា “ដោយសេចក្តី នឹករលឹក និងរាប់អានមិត្តភក្តិចាស់ៗ ដែលធ្លាប់ ស្គាល់គ្នាតាំងពីយូរយារមកហើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញ ទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យឆេង ផុន នៅ គេហដ្ឋានព្រែកហូរ គឺជាមិត្តភាពរបស់អ្នក- ដឹកនាំជំនាន់មុន ដែលជាគំរូសម្រាប់ក្មេងៗជំនាន់ ក្រោយ”។

hong-2

គួរបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលសព្វថ្ងៃមានវ័យ៨៦ឆ្នាំ ជាអតីតសាស្ត្រា- ចារ្យ និងជាឥស្សរជនមួយរូបនៃប្រទេសកម្ពុជា។ លោកគឺជាសិល្បករ និងជាមន្ត្រីវប្បធម៌ ដែល ធ្វើឱ្យតំបន់អាស៊ីមានមោទនភាពយ៉ាងខ្លាំង។  បន្ទាប់ពីសង្គ្រាមផ្ទៃក្នុងបំផ្លាញប្រទេសកម្ពុជា  លោកបានតស៊ូមតិ និងរួមចំណែកក្នុងការស្តារ ឡើងវិញ នូវវប្បធម៌ ប្រពៃណីខ្មែរ ដែលជា ដួងព្រលឹងជាតិ និងប្រជាពលរដ្ឋ ឱ្យរស់ឡើង វិញ។

លោកព្រឹទ្ធាចារ្យឆេង ផុន កើតនៅឆ្នាំ ១៩៣០ នៅក្នុងខេត្តកំពង់ចាម។ ក្រោយពីបញ្ចប់ ការសិក្សានៅក្នុងប្រទេសចិន លោកបានកាន់ តំណែងសំខាន់ៗជាច្រើន រួមទាំងជាសាស្ត្រា-ចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ-ភ្នំពេញ បន្ទាប់មកក៏ក្លាយជាប្រធានសមាគម សិល្បករខ្មែរ និងជានាយកវិទ្យាស្ថានអភិរក្ស ជាតិនៃទស្សនីយភាព។ នៅអំឡុងឆ្នាំ១៩៧៥ គ្រាដែលប៉ុល ពត ចូលកាន់អំណាច លោក សាស្ត្រាចារ្យឆេង ផុន ត្រូវបានជម្លៀសឱ្យទៅ  រស់នៅនិងធ្វើការក្នុងកសិដ្ឋានមួយ ក្នុងខេត្ត កំពង់ធំ។ បន្ទាប់ពីរបបប៉ុល ពត បានដួលរលំ  លោកបានបង្កើតសាលាវិចិត្រសិល្បៈកុមារ នៅ កណ្តាលរាជធានីភ្នំពេញ។ បន្ទាប់ពីឡើងកាន់ តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងព័ត៌មាន លោកសាស្ត្រាចារ្យឆេង ផុន បានបើកឡើងវិញ នូវសាលាវិចិត្រសិល្បៈរាជធានីភ្នំពេញ (សព្វថ្ងៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)។

ក្រោយពេលចូលនិវត្តន៍ លោកសាស្ត្រា-ចារ្យឆេង ផុន បានប្រើប្រាស់មូលនិធិផ្ទាល់ខ្លួន របស់លោកក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនា នៅគេហដ្ឋានរបស់លោក ស្ថិតក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយលោកព្រឹទ្ធាចារ្យ បានបន្សល់ស្នាដៃផ្នែក សិល្បៈ វប្បធម៌ជាច្រើន ដែលប្រជាពលរដ្ឋ  ពិសេសសិស្ស-និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ទទួលស្គាល់ និងគោរពផ្តល់តម្លៃខ្ពស់៕

RELATED ARTICLES