Friday, September 20, 2024
Homeព័ត៌មានជាតិមេបក្ស​យុវ​ជន​កម្ពុជា ថា​ លោក​សម រង្សីុ​-​កឹម សុខា បាត់​សិទ្ធិ​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

មេបក្ស​យុវ​ជន​កម្ពុជា ថា​ លោក​សម រង្សីុ​-​កឹម សុខា បាត់​សិទ្ធិ​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

ភ្មំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា លោក សម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិពេលនេះ បានបាត់បង់សិទ្ធិជាមេដឹកនាំបក្សប្រឆាំងទៅហើយ ដោយសារតែពួកលោកទាំង២រូប ពេលនេះសុទ្ធ តែត្រូវបានតុលាការចោទប្រកាន់ផ្តន្ទាទោសឱ្យ ជាប់ពន្ធនាគារ ខណៈលោកសម រង្ស៊ី និរទេស ខ្លួននៅក្រៅប្រទេស រីឯលោកកឹម សុខា ឃុំខ្លួន ឯងក្នុងទីស្នាក់ការកណ្តាលគណបក្ស រស់នៅឆ្ងាយ ពីសកម្មជនអ្នកគាំទ្រ។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថាតាមសភាវធម្មជាតិ តែងតែមាន មេបា ឬមេដឹកនាំ យ៉ាងណាមិញ ជាឧទាហរណ៍ ក្រុមគ្រួសារមួយ អាជ្ញាធរចុះស្ថិតិគ្រួសារ ឬធ្វើ សៀវភៅប័ណ្ណគ្រួសារ តែងតែសួររកបុគ្គលណា មួយជាមេគ្រួសារ ប្តីឬប្រពន្ធ? ដើម្បីងាយស្រួល ធ្វើទំនាក់ទំនងរវាងសង្គមនឹងគ្រួសារមួយ ព្រោះ ថា មេគ្រួសារ ជាអ្នកទទួលខុសត្រូវខ្ពស់ និង រ៉ាប់រងគ្រប់បញ្ហាក្នុងគ្រួសារ ហើយគេក៏បាន សង្កេតឃើញថា មេគ្រួសារ តែងតែរួមរស់ជាមួយគ្រួសារជាអចិន្ត្រៃយ៍រហូត ប៉ុន្តែសិទ្ធិជា មេគ្រួសារ ត្រូវបានបាត់បង់នៅពេលមេគ្រួសារ នោះ បានបាត់បង់ជីវិត ជាប់ពន្ធនាគារ ឬត្រូវ បានតុលាការចោទប្រកាន់ឱ្យជាប់ទោសពីបទ អ្វីមួយក្នុងបទល្មើសណាមួយដែលកើតចេញពីទង្វើរបស់មេគ្រួសារនោះ។

ខ្ញុំសូមសង្ខេបឧទាហរណ៍ខាងលើ ហើយ មកចូលរឿងលោកសម រង្ស៊ី និងលោកកឹម សុខា វិញម្តង សួរថា ពួកគាត់ជាមេដឹកនាំប្រភេទអ្វី? ព្រោះថា ធ្វើជាមេដឹកនាំ មិនអាចរស់នៅឆ្ងាយ ពីអ្នកគាំទ្រ ហើយមិនមានទោស ឬមិនត្រូវបាន តុលាការចោទប្រកាន់ពីបទអ្វីមួយនោះឡើយ។

ដូច្នេះអ្នកទាំងពីរត្រូវបានបាត់បង់សិទ្ធិជាមេដឹកនាំក្នុងហ្វូងមនុស្សបាត់ទៅហើយ បើអ្នកទាំងពីរនៅតែបន្តសកម្មភាពញុះញង់ឱ្យពលរដ្ឋ ខ្មែរគាំទ្រសកម្មភាពរបស់ខ្លួនតទៅទៀត ស្មើនឹង អ្នកទាំងពីរកំពុងនាំពលរដ្ឋខ្មែរដើរលើផ្លូវខុស ដូចខ្លួនផងដែរ។ ក្នុងន័យនេះ គួរអ្នកទាំងពីរលាង ខ្លួនឱ្យស្អាតស្អំ ដើម្បីយកសិទ្ធិជាមេដឹកនាំមកវិញ សិន ចាំបន្តសកម្មភាពរបស់ខ្លួនទៅមុខទៀត បើមិនដូច្នេះទេ អ្នកទាំងពីរត្រូវបានបក្ខពួកគាំទ្រ ខ្លួននឹងដាក់បណ្តាសាលើអ្នកទាំងពីរជាក់ជាមិន ខាន នៅថ្ងៃណាមួយ ដោយហេតុថា ពួកគេត្រូវ បានអ្នកទាំងពីរនាំដើរលើផ្លូវខុសដូចអ្នកទាំង ពីរដែរ

បន្ថែមលើការលើកឡើងតាមហ្វេសប៊ុក លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ថា ហ្នឹង ហើយចំណុចទី១ ដែលគាត់អស់សិទ្ធិហ្នឹង សំដៅ ទៅលើការទទួលខុសត្រួវរបស់គាត់ ជាមួយនិង អ្នកគាំទ្រ។ បើយើងនិយាយឡើងវិញថា គាត់ គ្មានការទទួលខុសត្រូវខ្ពស់ជាមួយអ្នកគាំទ្រទេ លោកសម រង្ស៊ី គាត់ធ្វើអ្វីតែងចង់កេងចំណេញ នយោបាយ ដើម្បីខ្លួនក្លាយជានាយករដ្ឋមន្ត្រី ក្នុងពេលឆាប់ៗ ប៉ុន្តែគាត់អត់បានគិតវាសនាអ្នកគាំទ្រប្រជាពលរដ្ឋ១៥លាននាក់ និងប្រទេស ជាតិ ដែលកំពុងញាំញីដោយជនជាតិយួន ដោយ ប្រទេសយួន កំពុងតែឆ្លៀតឱកាសឈ្លានពាន ទឹកដីខ្មែរយើង។ អ៊ីចឹងលោកសម រង្ស៊ី ធ្វើអ្វី ក៏ដោយ តែងភ្លេចមុខភ្លេចក្រោយ មានន័យថា អត់ដែលយកប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជាធំ ហើយគាត់អាងរត់ទៅស្រុកក្រៅ មាន ទ្រនំថ្មីនៅក្រៅ ប៉ុន្តែអ្នកគាំទ្រខ្លួន នៅកម្ពុជា គ្មានទ្រនំឯណាក្រៅពីទឹកដីកម្ពុជា។ អ៊ីចឹងគាត់ ធ្វើអ្វី មិនគិតដល់វាសនាអ្នុកគាំទ្រ អ៊ីចឹងគាត់ បាត់សិទ្ធិជាមេដឹកនាំ។

លោកពេជ្រ ស្រស់ បានបន្តថា ទី២លោកកឹម សុខា គាត់ជាអ្នកច្បាប់ ប៉ុន្តែគាត់ អត់យល់ថា ច្បាប់មានតម្លៃប៉ុនណា? ហើយ ច្បាប់ទៅគ្រប់គ្រងមនុស្សយ៉ាងណា ដើម្បីឱ្យ ប្រជាពលរដ្ឋ ឬក៏មនុស្សនៅក្នុងសង្គមមួយមាន សណ្តាប់ធ្នាប់ និងគោរពទៅតាមអាណាចក្រ។ គាត់តែងតែធ្វើអ្វីភ្ជាប់ជាមួយរឿងនយោបាយ ហើយនយោបាយនេះទៀតសោត គាត់តែងតែ យកលេសគំរាមគេគំរាមឯងរឿងបាតុកម្មហ្នឹង ឯង គាត់យកខ្នងរាស្ត្រមកស្លាប់ជំនួសខ្លួន។ ដូច្នេះ បើសម្លឹងទៅ គាត់មិនមែនជាមេដឹកនាំទេ។ មេដឹកនាំ គេមិនដែលយកប្រជាជន ឬក៏អ្នកគាំទ្រ ខ្លួនឱ្យទៅស្លាប់ជំនួសខ្លួនទេ មានតែខ្លួនបូជាជីវិត ចំពោះអ្នកគាំទ្រ និងប្រជាពលរដ្ឋទៅវិញ និង ចំពោះជាតិទៅវិញ ព្រោះមេដឹកនាំ ត្រូវហ៊ាន លះបង់ដើម្បីប្រទេសជាតិ ដើម្បីអ្នកគាំទ្រខ្លួន និងដើម្បីប្រជាពលរដ្ឋ។ ដូច្នេះគាត់ក៏បាត់បង់ សិទ្ធិជាមេដឹកនាំផងដែរ។ ដូច្នេះខ្ញុំសុំឱ្យអ្នកទាំង ២ហ្នឹង ត្រូវធ្វើការងារនយោបាយដឹកនាំប្រទេស ឬដឹកនាំប្រជាពលរដ្ឋក្នុងផ្លូវត្រូវ។ ធ្វើការឱ្យ អស់លទ្ធភាព តាមបច្ចេកទេស តាមផ្លូវច្បាប់ តាមដែលខ្លួនអាចធ្វើទៅបាន កុំអាងអីបន្តិច បាតុកម្មៗ វាធ្វើឱ្យចលាចលក្នុងសង្គម វាធ្វើឱ្យ អ្នកគាំទ្រខ្លួនស្លាប់។ តែអ្នកគាំទ្រខ្លួនស្លាប់ គឺ បាត់បង់ជាមេដឹកនាំហើយ ពីព្រោះគេមានស្លាប់ ដើម្បីជាតិឯណា គេស្លាប់ដើម្បីការពារខ្លួនហ្នឹង ហើយខ្លួនមានធ្វើអីប្រយោជន៍ដល់ជាតិ? គ្រាន់ តែរឿងផ្ទាល់ខ្លួនហ្នឹង ប្រកាសមហាជនមកបាតុកម្ម ដែរ ហើយប្រកាសជារឿងនយោបាយបែប ផ្សេង។ ដូច្នេះទង្វើពេលនេះ គាត់ទាំង២ហ្នឹង មិនមែនជាអ្នកដឹកនាំក្នុងហ្វូងមនុស្សទៀតទេ គឺគាត់បាត់តម្លៃជាមេដឹកនាំហើយៗថ្ងៃណាមួយ លោកកឹម សុខា និងលោកសម រង្ស៊ី ត្រូវបាន អ្នកគាំទ្រមិនឱ្យតម្លៃ ដោយហេតុគាត់ដឹកនាំ ញុះញង់ឱ្យអ្នកគាំទ្រខ្លួនហ្នឹងទៅប្រព្រឹត្តរឿង ខុស។ ដូច្នេះនឹងបានថ្កោលទោសពីអ្នកគាំទ្រ នៅថ្ងៃណាមួយ ហើយមួយទៀត លោកសម រង្ស៊ី និងកឹម សុខា ហ្នឹង តែងតែឆ្លៀតឱកាស រករឿងគេឯង ចោទគេចោទឯងដោយគ្មាន មូលដ្ឋាន ជាពិសេស ចោទគណបក្សតូចៗអីហ្នឹង ជាដើម  ធ្វើឱ្យគេហ្នឹងពិបាកធ្វើការ ដោយសារ សម្តីរបស់ខ្លួន ចង់បានចំណេញនយោបាយខ្លាំង ពេក

ដោយ ៖ កុលបុត្រ

RELATED ARTICLES