Wednesday, April 24, 2024
Homeព័ត៌មានជាតិក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ ការបន្ទាបតម្លៃផលិតផលកសិកម្ម

ក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ ការបន្ទាបតម្លៃផលិតផលកសិកម្ម

ភ្នំពេញ៖ ស្របពេលដែលប្រជាកសិករ បាននាំគ្នាត្អូញត្អែរជុំវិញការប្រឹងប្រែងបង្ក បង្កើនផលកសិកម្ម រហូតទទួលបានទិន្នផលល្អ គាប់ប្រសើរ ប៉ុន្តែត្រូវបានក្រុមឈ្មួញ និងក្រុមហ៊ុនមួយចំនួន ព្យាយាមទម្លាក់បន្ទាបតម្លៃ ផលិតផលកសិកម្មរបស់ខ្លួន ធ្វើឱ្យប្រជាកសិករ ត្រូវប្រឈមនឹងបញ្ហាផ្សេងៗនោះ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានចាត់វិធានការ ឱ្យប្រធានមន្ទីរកសិកម្មទូទាំងប្រទេស ត្រូវចូល រួមទប់ស្កាត់ការប្រមូលទិញកសិផលដោយ បន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើ អាជីវកម្ម លើផលិតផលកសិកម្ម ។

យោងតាមលិខិតរបស់ក្រសួងកសិកម្ម  រុក្ខប្រមាញ់ និងនេសាទ លេខ៧៧០៤ ក.ស.ក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ផ្ញើជូនទៅ ប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត មានខ្លឹមសារ ទាំងស្រុងថា “កម្មវត្ថុ ៖ សំណើចាត់វិធានការ ទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាប តម្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្ម លើផលិតផលកសិកម្ម ។

dsfdsads

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ  ខ្ញុំសូមជម្រាបលោកប្រធានមន្ទីរកសិកម្មរាជ- ធានី-ខេត្ត ជ្រាបថា ការងារបង្កបង្កើនផល-កសិកម្ម កំពុងមមាញឹក និងជិតចប់សព្វគ្រប់ ហើយ ទន្ទឹមនឹងនេះកសិករមួយចំនួនបាននិង កំពុងធ្វើការប្រមូលផលជាបន្តបន្ទាប់ ដែលមក ទល់ពេលនេះ ការប្រមូលផលស្រូវស្រាលសម្រេច បានចំនួន ១២០ ៧៣៤ហ.ត លើផ្ទៃដីអនុវត្ត ស្រូវស្រាលសរុប ៥៩១ ៥១៤ហ.ត ដោយទទួល បានបរិមាណផលសរុបចំនួន ៤៧៣ ០៣៥តោន លើសឆ្នាំមុន ២៣ ៥៧៩តោន។ ដូចនេះ ដើម្បី រក្សាស្ថិរភាពថ្លៃកសិផល ពិសេសថ្លៃស្រូវដែល តែងតែកើតឡើងក្រោយពេលប្រមូលផល ដោយសារឈ្មួញប្រមូលទិញបន្ទាបថ្លៃ ធ្វើឱ្យមាន ការត្អូញត្អែរពីប្រជាកសិករនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើលោកប្រធាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័ន ពាក់ព័ន្ធ ចាត់វិធានការដូចខាងក្រោម ៖

– ទប់ស្កាត់នូវការប្រមូលទិញផ្តាច់មុខពី សំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ថ្លៃឱ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការជូនរដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមដោះស្រាយ

– ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម មូលដ្ឋាន លើការប្រមូលទិញកសិផល ពិសេស សន្និធិស្រូវ ដើម្បីចរចាថ្លៃជាមួយវិស័យឯកជន

– ធ្វើការចរចាជាមួយសមាគមម៉ាស៊ីន កិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជា- កសិករឱ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធានជ្រាប និងអនុវត្តតាមខ្លឹមសារ ខាងលើឱ្យមានប្រសិទ្ធភាពតាមការគួរ។

សូមលោកប្រធានមន្ទីរកសិកម្មរាជធានី ខេត្ត ទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ”។

fdsfadsf

ទាក់ទងទៅនឹងបញ្ហាការបន្ទាបតម្លៃ ផលិតផលកសិកម្មនេះដែរ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរនៅ ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ថា “តម្លៃស្រូវខ្មែរចុះថោក ដែលឈ្មួញយួនបន្ថោករហូតនៅសល់តែ១តោន ៧ពាន់បាត 9២០០4,១ទប វាមិនមែនជាកំហុស របស់កសិករខ្មែរ ឬដោយសារកសិករខ្មែរល្ងង់  ចេះតែធ្វើស្រែផ្កាប់មុខ មិនចេះមើលទីផ្សារទេ… តែគឺមកពីមេដឹកនាំរដ្ឋាភិបាលខ្មែរល្ងង់ អសមត្ថភាព ដែលកសិករផលិតបានហើយ រកទីផ្សារឱ្យកសិករមិនបាន។

ធ្វើស្រែបានស្រូវ ស្រូវថោក! ដាំល្ពៅបាន ល្ពៅថោក! ដាំដំឡូងបាន ដំឡូងថោក! ដាំពោត បាន ពោតថោក! បានត្រឡាច ត្រឡាចថោក! ប៉ុណ្ណឹងហើយ តើចង់បានប៉ុណ្ណាទៀត?

រដ្ឋាភិបាលដែលដឹកនាំបន្ថោកជាតិខ្លួនឯង គឺអ្វីៗដែលកសិករធ្វើបាន ត្រូវតែថោកទាំងអស់!។ បើចង់បានអាធុនថោកបែបហ្នឹង បន្ត ទៀតចុះ” ៕

RELATED ARTICLES